ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​​សិន​ជួប​មនុស្ស​​​ឆក់​ខ្សែភ្លើង នេះ​​​​ជា​វិធី​សង្គ្រោះ​បឋម​ដែល​អ្នក​គួរ​​ដឹង!!!

4 ឆ្នាំ មុន

នៅ​ពេល​មនុស្ស​ម្នាក់​ឆក់​ខ្សែភ្លើង ចរន្តអគ្គិសនី​នឹង​ឆ្លង​ចូល​ក្នុង​រាង​កាយ ហើយ​វា​ក៏​បង្ក​ជា​ការ​ស្ពឹក និង​ឈឺ​ឈៀប​ៗ រហូត​ដល់​បេះដូង​ឈប់​ដើរ​មួយ​រំពិច​ដែរ​។ វា​អាច​បង្ក​ជា​របួស​នៅ​កន្លែង​ដែល​ឆក់​ដូច​ជា រលាក ឬ​ដំបៅ​ស្បែក​។ យ៉ាងណាមិញ ចំពោះ​ករណី​ឆក់​ចរន្ត​ដែល​ខ្លាំង​វិញ…

នៅ​ពេល​មនុស្ស​ម្នាក់​ឆក់​ខ្សែភ្លើង ចរន្តអគ្គិសនី​នឹង​ឆ្លង​ចូល​ក្នុង​រាង​កាយ ហើយ​វា​ក៏​បង្ក​ជា​ការ​ស្ពឹក និង​ឈឺ​ឈៀប​ៗ រហូត​ដល់​បេះដូង​ឈប់​ដើរ​មួយ​រំពិច​ដែរ​។ វា​អាច​បង្ក​ជា​របួស​នៅ​កន្លែង​ដែល​ឆក់​ដូច​ជា រលាក ឬ​ដំបៅ​ស្បែក​។ យ៉ាងណាមិញ ចំពោះ​ករណី​ឆក់​ចរន្ត​ដែល​ខ្លាំង​វិញ វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​បេះដូង​ដែរ​។​ចំពោះ​បេះដូង អាច​នាំ​ឲ្យ​បេះដូង​លោត​ញ៉ាប់ ដែល​ឈាន​​ទៅ​រក​ការ​គាំងបេះដូង និង​ស្លាប់​ភ្លាម​ៗ​។ ចំពោះ​ខួរក្បាល​វិញ អាច​ទៅ​ជា​ប្រកាច់ និង​មាន​ជំងឺ​ខួរក្បាល​ថែម​ទៀត​។ ដូច្នេះ​ហើយ ការ​យល់​ដឹង​អំពី​វិធី​សង្គ្រោះ​បឋម​លើ​ករណី​ឆក់​ខ្សែភ្លើង​យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​ជន​រង​គ្រោះ​ពី​បញ្ហា​ខាងលើ​បាន​ដែរ​។

ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នៅ​ពេល​ជួប​មនុស្ស​ឆក់​ខ្សែភ្លើង​ ៖

១-មុន​ពេល​អ្នក​ជួយ​គេ ចូរ​មើល​ជុំវិញ​ខ្លួន​សិន​ថា​មាន​អ្វី​គួរ​ឲ្យ​គ្រោះថ្នាក់​ឬ​អត់ ព្រោះ​ចរន្តអគ្គិសនី​អាច​ឆ្លង​មក​ឆក់​អ្នក​បាន​តាម​រយៈ​ទឹក ឬ​ដែក​។ ចូរ​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះ​ភ្លាម​ៗ​។

២- ទី​ពីរ ចូរ​ព្យាយាម​ទាញ​ជន​រង​គ្រោះ​ពី​ប្រភព​ឆក់​។ អ្នក​ក​អាច​ផ្តាច់​ចរន្តអគ្គិសនី​បាន​ដែរ​ បើ​សិនជា​មិន​អាច​ធ្វើ​បាន​ទេ ចូរ​ឈរ​នៅ​លើ​កន្លែង ឬ​របស់​ដែល​មិន​ឆ្លង​ចរន្ត​ដូច​ជា​ដុំ​ឈើ ឬ​កន្លែង​ដែល​ស្ងួត និង​ប្រើ​ឈើ​រុញ​ជន​រង​គ្រោះ​ពី​ប្រភព​ចរន្តអគ្គិសនី​។ មិន​ត្រូវ​ប៉ះ​ជន​រង​គ្រោះ​ដោយ​ដៃទទេ​ឡើយ ព្រោះ​វា​អាច​ឆក់​បាន​។

៣- ក្រោយ​ពី​យក​អ្នកជំងឺ​ចេញពី​ប្រភព​អគ្គិសនី​ហើយ ចូរ​ដាក់​អ្នកជំងឺ​ឲ្យ​គេង​ផ្អៀង ហើយ​ដាក់​ក្បាល​កើយ​លើ​ដៃ​ខ្លួនឯង​។ ចូរ​ច្ប​ត់​ជង្គង់​របស់​ជន​រង​គ្រោះ និង​ពិនិត្យ​មើល​ការ​ដកដង្ហើម​របស់​គេ​ផង​។

៤- បើសិនជា​ជន​រង​គ្រោះ​នៅ​មាន​ដំបូង​ហើម​តែ មានការ​រលាក​តិចតួច អ្នក​អាច​លាង​វា​ជាមួយ​ទឹក​ចេញ​ក្បាល​រ៉ូ​មី​ណេ​បាន​។ មិន​ត្រូវ​ប្រើ​ភួយ​គ្រប​លើ​ជន​រង​គ្រោះ​ឡើយ ព្រោះ​វា​ជាតិ​អំបោះ​របស់​ភួយ​អាច​ជាប់​នៅ​កន្លែង​ដែល​រលាក​បាន​។

៥- បើសិនជា​មានការ​ហូរ​ឈាម ចូរ​គ្រប់គ្រង​ការ​ហូរ​ឈាម​តាម​រយៈ​ប្រើ​ក្រណាត់​ស្ងួត និង​ស្អាត​ខ្ទប់​នៅ​កន្លែង​ហូរ​ឈាម ហើយ​ប្រើ​វិធី​ចង់​រឹង​កុំ​ឲ្យ​ហូរ​ឈាម​។

៦- ចូរ​ចាប់ផ្តើម​ធ្វើការ​ម៉ាស្សា​បេះដូង និង​សួត (CPR) បើសិនជា​ជន​រង​គ្រោះ​មិន​មាន​ដង្ហើម​។ មិន​ត្រូវធ្វើ CPR នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ដកដង្ហើម​ឡើយ​។

ចូរ​ចាំ​ថា មនុស្ស​ម្នាក់​ដែល​មាន​របួស​ដោយសារ​ឆក់​ខ្សែភ្លើង ត្រូវការ​ការ​យកចិត្តទុកដាក់​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ជា​បន​ញ​ទាន់​ទោះបីជា គេ​មើលទៅ​មាន​សភាព​ល្អ​ប្រើស​ក្រោយ​ពី​ជួប​គ្រោះថ្នាក់​រួច​ក៏​ដោយ​។ គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​មើល​ការ​រលាក បាក់ឆ្អឹង និងរ​បួ​យស​ផ្សេង​ទៀត ហើយ​បើសិន​ចាំបាច់ អាច​នឹង​ត្រូវធ្វើ​តេស្ត​បន្ថែម​ទៀត​ដូច​ជា ECG, តេស្ត​ឈាម CT Scan ឬ MRI (ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ