ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឱ្យស្បែក​.ក​មាន​លក្ខណៈ​ក្មេង​ជាង​​វ័យ​​ទេ អ្នកអាច​សាក​​វិធីសាស្ត្រ​ងាយ​ៗ​នេះ​​បាន​

4 ឆ្នាំ មុន

មនុស្ស​យើង​ភាគច្រើន​តែងតែ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ព្យាបាល​ស្បែក​មុខ​ប៉ុណ្ណោះ​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​។ ប៉ុន្តែ​និយាយ​អំពី​ស្បែក​នៅ​ក​វិញ​ក៏​ជា​ផ្នែក​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ដែរ ព្រោះ​ស្បែក​នៅ​ត្រង់​តំបន់​នេះ​ក៏​អាច​ក្លាយទៅជា​ស្តើង និង​ជ្រីវជ្រួញ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​។​យ៉ាងណាមិញ ខ្ញុំ​សូម​ណែនាំ​នូវ​វិធីសាស្ត្រ​ងាយ​ៗ​មួយ​ចំនួន​ដែល​អាច​ផ្តល់​ភាព​ក្មេង​វ័យ​ឡើង​វិញ ក៏​ដូច​ជា​រក្សា​ភាព​ស្រស់​ស្អាត​ដល់​ស្បែក​នៅ​តំបន់​ក​នេះ​យូរអង្វែង​។ ១-ប្រើ​វិធី​តា​មីន C ៖…

មនុស្ស​យើង​ភាគច្រើន​តែងតែ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ព្យាបាល​ស្បែក​មុខ​ប៉ុណ្ណោះ​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​។ ប៉ុន្តែ​និយាយ​អំពី​ស្បែក​នៅ​ក​វិញ​ក៏​ជា​ផ្នែក​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ដែរ ព្រោះ​ស្បែក​នៅ​ត្រង់​តំបន់​នេះ​ក៏​អាច​ក្លាយទៅជា​ស្តើង និង​ជ្រីវជ្រួញ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​។​យ៉ាងណាមិញ ខ្ញុំ​សូម​ណែនាំ​នូវ​វិធីសាស្ត្រ​ងាយ​ៗ​មួយ​ចំនួន​ដែល​អាច​ផ្តល់​ភាព​ក្មេង​វ័យ​ឡើង​វិញ ក៏​ដូច​ជា​រក្សា​ភាព​ស្រស់​ស្អាត​ដល់​ស្បែក​នៅ​តំបន់​ក​នេះ​យូរអង្វែង​។

១-ប្រើ​វិធី​តា​មីន C ៖ វីតាមីន C ត្រូវ​បាន​គេ​ស្គាល់​ថា​អង់​ទី​អុក​ស៊ី​ដង់ ហើយ​វា​ពិតជា​មាន​ប្រយោជន៍​​ខ្លាំង​ណាស់​ពេល​ប្រើប្រាស់​វា​ជា​ថ្នាំ​បំប៉ន ឬ​ទទួល​បាន​តាម​រយៈ​ចំណីអាហារ​។ តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ និង​ផ្តល់​សំណើម​ដែល​មាន​ផ្សំគ្នា​នឹង​វីតាមីន C ច្រើន​តែ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ក្នុង​ការ​ការពារ​ស្បែក​។

២-ចៀសវាង​ការ​ខូចខាត​ដោយ​ពន្លឺព្រះអាទិត្យ ៖ ស្បែក​នៅ​ក​មិន​ខុស​គ្នា​នឹង​ស្បែក​នៅ​កន្លែង​ផ្សេង​ៗ​ឡើយ គឺ​ងាយ​រង​ការ​ខូចខាត​ដោយសារ​តែ​កម្តៅ​ព្រះអាទិត្យ​ណាស់ ជា​ពិសេស​រដូវក្តៅ​តែ​ម្តង​។ ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រើប្រាស់​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​យ៉ាង​ហោច​ណាស់​ក៏​មាន​ជាតិ​ស័​ង្គ​សី និង Titanium ដែល​អាច​ទប់ស្កាត់​ទាំង​កាំរស្មី​យូ​វី​អេ និង​យូ​វី​ប៊ី​បាន​។

៣-ហាត់ប្រាណ​ទៀងទាត់ ៖ ការ​ហាត់ប្រាណ​ដោយ​ផ្តោត​សំខាន់​ទៅ​លើក​ជា​ពិសេស​នឹង​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ផ្តល់​ភាពរឹងមាំ​ដល់​ស្បែក និង​ភាព​ក្មេង​វ័យ​តែ​ម្តង​។ អ្នក​ដែល​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់ ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍នឹង​មាន​ស្បែ​កក​ក្រាស​ជាង និង​យឺត​ជាង​អ្នក​មិន​បាន​ហាត់​។ ការ​ហាត់ប្រាណ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ចរន្តឈាម​ដែល​ផ្គត់ផ្គង់​អុក​ស៊ី​សែន​បាន​កាន់តែ​ល្អ​។

៤-ប្រើ​ថ្នាំ​បំប៉ន​កូ​ឡា​ជែ​ន ៖ អ្វី​ទៅ​ជា​កូ​ឡា​ជែ​ន? វា​គឺជា​ផ្នែក​មួយ​នៃ​ជាលិកា​ត​ភ្ជាប់​ក្នុង​ស្បែក​ដែល​ជួយ​ដល់​ភាពរឹងមាំ តឹង​ណែន និង​ផ្តល់​កោសិកា​ស្បែក​ថ្មី​ឡើង​វិញ​។ គេ​និយាយ​ទៀត​ថា កូ​ឡា​ជែ​ន​គឺជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​ភាពយឺត​របស់​ស្បែក​តែ​ម្តង​។ ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​កាន់តែ​ល្អ អ្នក​ក៏​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​កូ​ឡា​ជែ​ន​ណា​ដែល​មានគុណ​ភាព​ដែរ​។

៥-ញ៉ាំ​អាស៊ីត​ខ្លាញ​មុន​ពេល​ចូល​គេង​ពេល​យប់ ៖ ចូរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​​ខ្លាញ់​អូ​មេ​ហ្គា​បី និង​ប្រាំមួយ​ដូច​ជា ត្រី​សាល​ម៉ុង សា​ឌី​ន ផ្លែ​ប័​រ ស្ពៃ​ស្ពី​ណា​ច គ្រាប់​ល្ពៅ ជាដើម មុន​ពេល​ចូល​គេង​។ នេះ​ដោយសារ​តែ​អាស៊ីត​ខ្លាញ់​ង​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​កូ​ឡា​ជែ​ន និង​បង្កើត​កោសិកា​ស្បែក​ថ្មី​។ អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​ប្រមាណ ៤​ម៉ោង​មុន​ពេល​ចូល​គេង​ (ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ