ពេលសួរចាក់ឬសចាក់គល់ Rashford ថា Mourinho អត់យល់ពីកីឡាករ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាអតីតគ្រូបង្វឹក Jose Mourinho…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាអតីតគ្រូបង្វឹក Jose Mourinho…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាអតីតគ្រូបង្វឹក Jose Mourinho មិនយល់ពីកីឡាករច្បាស់ ព្រោះតែខ្វះបទពិសោធន៍លេងបាល់ ។ ខ្សែប្រយុទ្ធអង់គ្លេសបានសរសើរគ្រូបង្វឹកបច្ចុប្បន្ន Ole Gunnar Solskjaer ថាមានស្ថេរភាពក្នុងការដឹកនាំក្រុម ។
Rashford បាននិយាយប្រាប់ទៅកាន់ BBC ថា៖ «ការឆ្លើយតបទៅនឹងតាក់ទិក និងការហ្វឹកហាត់ផ្តល់ដោយលោក Solskjaer គឺពិតជាមិនធម្មតា ។ គាត់មានគម្រោងច្បាស់លាស់ មិនមែនត្រឹមតែសម្រាប់រដូវកាលនេះ ឬ រដូវកាលក្រោយទេ ។ ពោលគឺគាត់មានគម្រោងសម្រាប់ច្រើនឆ្នាំខាងមុខ»។
ផ្ទុយទៅវិញ កាលពីក្លិបត្រូវបានដឹកនាំដោយលោក Mourinho គេសង្កេតឃើញថា មានការទាសទែងគ្នារវាងគ្រូបង្វឹក និងកីឡាករខ្លាំងៗមួយចំនួនដូចជា Paul Pogba និង Anthony Martial។ នៅពេលគេសួរយោបល់របស់ Rashford គេបានឆ្លើយថា គ្រូបង្វឹកទាំងពីរ (Solskjaer និង Mourinho) ខុសគ្នាត្រង់លោក Solskjaer យល់ពីកីឡាករជាង ។
Rashford បានឆ្លើយថា ៖«លោក Solskjaer គឺខុសគ្នា ព្រោះតែគាត់បានលេងបាល់ ហើយយល់ពីកីឡាករច្បាស់ ។ សម្រាប់ខ្ញុំ នៅពេលដែលគ្រូបង្វឹកធ្លាប់លេងបាល់ពីមុន គាត់យល់ពីកីឡាករច្រើន»៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ