ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ទីបំផុត​ភរិយា នី រតនា កំពុង​​ពពោះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​បាន​សម្តែង​នូវ​ការ​ត្រេកអរ នៅ​ពេល​ទទួល​ដំណឹង​ថា តារាចម្រៀង​លោក នី រតនា ដែល​អ​ន្ទៈ​សា​ចង់​បានកូន​ជា​ចំណងដៃ​នោះ ឥឡូវនេះ​ទទួល​បាន​លទ្ធផល​ផ្លូវការ​ហើយ​ដែល​ធ្វើ​ឱ្យ​តារាចម្រៀង​រូប​នេះ និង​ភរិយា​មានចិត្ត​រំភើប​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​បាន​សម្តែង​នូវ​ការ​ត្រេកអរ នៅ​ពេល​ទទួល​ដំណឹង​ថា តារាចម្រៀង​លោក នី រតនា ដែល​អ​ន្ទៈ​សា​ចង់​បានកូន​ជា​ចំណងដៃ​នោះ ឥឡូវនេះ​ទទួល​បាន​លទ្ធផល​ផ្លូវការ​ហើយ​ដែល​ធ្វើ​ឱ្យ​តារាចម្រៀង​រូប​នេះ និង​ភរិយា​មានចិត្ត​រំភើប​ខ្លាំង ។

ដំណឹង​ពពោះ​នេះ​បាន​ធ្វើ​ឱ្យ នី រតនា ត្រៀមខ្លួន​ធ្វើ​ជា​ឪពុក​គេ​ជា​បណ្តើរ​ៗ ដោយសារ​នោះ​ជា​ភារៈកិច្ច​មួយ​ដ៏​ចាំបាច់​មិន​អាច​មើល​រំលង​បាន ។ តាម​រយៈ​រូបថត​ដែល​បង្ហាញ​ពី​កូន​ក្នុង​ផ្ទៃ និង​ឈរ​ឱប​ភរិយា​ដោយ​បង្ហាញ​រថយន្ដ​ទំនើប Range Rover ពណ៌​ស នៅ​ខាងក្រោយ​នោះ នី រតនា បាន​សរសេរ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ទីបំផុត​ពេល​នេះ​ក៏​មក​ដល់​… ពួក​យើង​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទទួល​សមាជិក​ថ្មី​មក​កាន់​គ្រួសារ​ដ៏​តូច​មួយ​របស់​យើង​» ។
ប៉ុន្ដែ​នៅ​ពេល​ដែល​ក្រុម​អ្នកគាំទ្រ​តារាចម្រៀង​រូប​នេះ​សួរ​ថា តើ​កូនប្រុស ឬ​ស្រី​នោះ តារាចម្រៀង​រូប​នេះ​មិន​ឆ្លើយ​តប​ឡើយ ។

សូម​រំឭក​ផង​ដែរ​ថា នី រតនា បាន​ដឹក​ដៃ​នាង ហេង សុវណ្ណ​ភក្ដិ​ណា រៀប​ការ​កាលពី​ថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ​២០១៩ ដែល​ឪពុកក្មេក​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្តម្ភ ។ នី រតនា ដែល​ធ្លាប់តែ​ជិះ​រថយន្ដ Toyota Prius នោះ បាន​ប្ដូរ​មក​ជិះ​រថយន្ដ Lexus RX350 និង Range Rover ទៀត​ផង ហើយ​លោក​តែងតែ​បណ្ដើរ​ភរិយា​ទៅ​សាង​ភាព​ផ្អែមល្ហែម​នៅ​តាម​តំបន់​ទេសចរណ៍​មួយ​ចំនួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ