ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខំ​ស្រែក​ឲ្យ​គេ​ជួយ​ទាំង​កណ្តាលអធ្រាត្រ តែ​អ្វី​ៗ​ត្រូវ​ហួសពេល​ទៅ​ហើយ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង កណ្តាលអធ្រាត្រ ដោយ​ប្រពន្ធ​ស្រែក​ឲ្យ​គេ​ជួយ​ខណ​:​ឃើញ​ប្តី​របស់​ខ្លួន​ដេក​សុខ​ៗ​ស្រាប់តែ​ប្រកាច់​ដក​ស្រកា​មាន់​នឹង​បាន​ដឹក​ទៅ​មន្ទីរពេទ្យ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ដែល​ហេតុ​ការ​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៥…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង កណ្តាលអធ្រាត្រ ដោយ​ប្រពន្ធ​ស្រែក​ឲ្យ​គេ​ជួយ​ខណ​:​ឃើញ​ប្តី​របស់​ខ្លួន​ដេក​សុខ​ៗ​ស្រាប់តែ​ប្រកាច់​ដក​ស្រកា​មាន់​នឹង​បាន​ដឹក​ទៅ​មន្ទីរពេទ្យ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ដែល​ហេតុ​ការ​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​បុរស​ខាងលើ​មានឈ្មោះ កេ​ត សុធា អាយុ​៤៦​ឆ្នាំ​ស្រុក​កំណើត​ភូមិ​ស្លាប​កោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ដោយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សមត្ថកិច្ច​បន្ត​ថា ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ខេត្ត និង​ផ្នែក​អធិការ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព និង​បន្ទប់​របស់​ជន​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បុរី​ម្កុដ​ពេជ្រ កម្លាំង​ជំនាញ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ពិតប្រាកដ​មែន និង​កម្លាំង​ទំនាញ​ធ្វើការ​ប្រគល់​សាកសព​ជូន​គ្រួសា​ជន​រង​គ្រោះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ