ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន Messi ខ្លាំង​ដល់​ថ្នាក់ David Beckham ហ៊ានធ្វើ​រឿង​មួយ​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ឆ្នើម David Beckham កំពុង​តែ​បោះ​នុយ​ធំ​ចាំ​ចាប់​យក Lionel Messi…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ឆ្នើម David Beckham កំពុង​តែ​បោះ​នុយ​ធំ​ចាំ​ចាប់​យក Lionel Messi មក​កាន់​ក្លិប​របស់​ខ្លួន Inter Miami ដោយ​ឱ្យ Paul McDonough ដែល​ជា​មនុស្ស​ជំនិត​ក្នុង​ក្លិប​ទៅ​ទីក្រុង​ឡុ​ង​ដ៍​ដើម្បី​និយាយ​ថ្លៃ​ជាង​មួយ​នឹង​ឪពុក​របស់ Messi លោក Jorge ។

អតីត​កីឡាករ Manchester United និង ក្រុម​ជម្រើសជាតិ​អង់គ្លេស Beckham រំពឹង​ខ្ពស់​សម្រាប់​ក្លិប​ថ្មី​របស់​លោក ហើយ​ក៏​ចង់បាន Messi មក​កាន់​ទី​នេះ​ផង​ដែរ ។ ក្លិប Inter Miami នឹង​ចូល​ក្នុង​លី​ករប​ស់អា​មេ​រិ​ក​នៅ​រដូវ​កាល​ក្រោយ បើ​ទោះបីជា​មាន​បញ្ហា​ក្នុង​ការ​រក​កីឡដ្ឋាន​ដែល​ខ្លួន​ចង់បាន​ក៏​ដោយ ។

​សម្រាប់ Beckham ហើយនឹង McDonough គឺ​កំពុង​តែ​បុក​សម្រុក​យក​កីឡាករ​ខ្លាំង​មក​កាន់​ក្លិប ។ Messi ដែល​មាន​ឪពុក​ធ្វើ​ជាទី​ប្រឹក្សា​អាច​ចាក​ចេញពី Barcelona នៅ​ពេល​ណា​ក៏​បាន ក្រោយ​ពី​ចប់​រដូវ​កាល​នីមួយ​ៗ​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ផ្តាច់​កុងត្រា ។ នេះ​បានជា Beckham ខំប្រឹង​ទាក់​យក​ជា​ច្រើន​លើក​ច្រើន​សារ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​កីឡាករ​ខ្លាំង​ដូច​ជា Messi គឺ​មិន​ខ្វះ​ទេ​ឱកាស និង​ក្លិប​ដែល​ត្រូវ​ទៅ ហើយ​បើ​និយាយ​ពី​ប្រាក់​ឆ្នាំ​ទៀត​នោះ​គឺ​មិនបាច់​និយាយ​ទេ​ព្រោះ​វា​មិន​តិច​ឡើយ​សម្រាប់​តារា​ឆ្នើម​រូប​នេះ ។ ដូចនេះ​យើង​មាន​តែ​ចាំ​មើល​ទេ​ថា Beckham អាច​យក Messi ចេញពី Barcelona បាន​សម្រេច​ដែរ​ឬទេ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ