ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានក្រុងវិ​រៈ​ប៊ុ​ន​ថាំនិងស៊ី​ណា​បូ​ពា៍ នៅ​​ហ៊ាន​​​លួច​ដឹក​​ជញ្ជូន​ឈើទៀត.​.!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ប្រតិបត្តិការ​បង្ក្រាប​រថយន្តក្រុង​ចំនួន​ពីរ​គ្រឿង​ លួច​ដឹក​ជញ្ជូន​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ពេល​យប់​ពី​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១២​និង​១៥​នាទី​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៣ ចូល​ថ្ងៃ​ទី​១៤​កញ្ញា ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ប្រតិបត្តិការ​បង្ក្រាប​រថយន្តក្រុង​ចំនួន​ពីរ​គ្រឿង​ លួច​ដឹក​ជញ្ជូន​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ពេល​យប់​ពី​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១២​និង​១៥​នាទី​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៣ ចូល​ថ្ងៃ​ទី​១៤​កញ្ញា ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្រុក​កែវ​សីមា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំលេខ​សម្គាល់​(៨៣)១​គ្រឿង ដែល​តែង​ដឹក​អ្នកដំណើរ​ពេល​យប់បាន​អស់​ល័​ក្ខ​ហើយ ក្រោយ​សមត្ថកិច្ច​ស្រុក​កែវ​សីមា ឆែក​រក​ឃើញ​សុទ្ធតែ​ឈើ​កែ​
ច្នៃ ។ ​ចំណែក​រថយន្ត​១​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​ស៊ី​ណា​បូ​ពា៍ ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ដែល​ក្រោយ​រក​ឃើញ​មាន​ផ្ទុក​ឈើ​ខុសច្បាប់​។

សមត្ថកិច្ច​ថា រថយន្ត​របស់​ក្រុមហ៊ុន​ស៊ី​ណា​បូ​ពា៍ ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-9534​ដឹក​ទ្វារ​និង​គ្រោងទ្វារ​មួយ​ចំនួន ពុំ​ទាន់​បាន​រាប់​។​ចំណែក​រថយន្តក្រុង​របស់​វិ​រៈ​ប៊ុ​ន​ថាំ លេខ​សម្គាល់​(៨៣) ពាក់​ស្លាក​លេខ​3D-8215​ដឹក​ទ្វារ​និង​គ្រោង​ដូច​គ្នា ពុំ​ទាន់​រាប់​ដឹង​ចំនួន ​។​

រថយន្ត​ទាំង​ពីរ​គ្រឿង ​ក្រោយ​រក​ឃើញ​ដឹក​ជ​ញ្ជួ​ន​ឈើ​កែ​ច្នៃ​ពាក់កណ្តាល​សម្រេច​ដោយ​ខុសច្បាប់ ​ត្រូវ​
ប​ញ្ជួ​ន​ទៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​បន្ត​នីតិវិធី ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ