ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ូ ច័ន្ទរ័ត្ន ទទួលស្គាល់ចរន្តក្រុមប្រឆាំងកំពុងតែរត់ញែកពីគ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ចរន្ត​ក្រុមប្រឆាំង​កំពុង​តែ​រត់​ញែក​ពី​គ្នា​ហើយ​រវាង​អ្នកគាំទ្រ​លោក កឹ​ម សុខា និង​លោក​សម រ​ង្ស៊ី ។…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ចរន្ត​ក្រុមប្រឆាំង​កំពុង​តែ​រត់​ញែក​ពី​គ្នា​ហើយ​រវាង​អ្នកគាំទ្រ​លោក កឹ​ម សុខា និង​លោក​សម រ​ង្ស៊ី ។ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ កញ្ញា ២០១៩ យ៉ាង​ដូច្នេះ ថា​៖ ខ្ញុំ​«​កំពុង​មើលឃើញ​ចរន្ត​ពីរ​កំពុង​តែ​រត់​ញែក​ពី​គ្នា​រវាង អ្នក​ហិង្សា​និយម និង​អ្នក​ប្រកាន់​ជំហរ​អហិង្សា​តាម​គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ចំណោម​ទាំង​អ្នកដឹកនាំ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​» ។

លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ស្គាល់​ច្បាស់ និង​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក​ប្រធាន កឹ​ម សុខា គួរសម​ដែរ​ទាំង​គ្រួសារ ទាំង​ការងារ​នយោបាយ ប្រទេស​ជាតិ ព្រោះ​បាន​ធ្វើការ​ជាមួយ​គាត់​ជាង​២០​ឆ្នាំ ហើយ​ជាង​២០​ឆ្នាំ​កន្លង​មកនេះ​លោក​បាន​ទទួលរ​ង្គ្រោះ​ច្រើន​ណាស់ ដោយសារ​តែ​ភាព​ទៀងត្រង់ និង​ភាព​ស្មោះត្រង់​របស់​លោក ។ ចំពោះ​ទស្សនៈ​លោក កឹ​ម សុខា ត្រូវ​បាន​លោក អ៊ូ ច័ន្ទ​រ័​ត្ន​លើក​ឡើង​ថា ខ្ញុំ​មើលឃើញ​គាត់ (​កឹ​ម សុខា​) តែង​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ ៖ អហិង្សា​ទោះបី​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ក៏​ដោយ គឺ​តាម​មធ្យោបាយ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​បោះ​ឆ្នោត ។ មិន​ជ្រើសរើស​យក​ការ​ប្រឈម​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកគាំទ្រ​ដល់​ប្រជាពលរដ្ឋ​ដល់​ប្រទេស​ជាតិ​ឡើយ ។ មិន​មាន​គំនុំសងសឹក មិន​បង្កជម្លោះ​មិន​មួលបង្កាច់​…​។

លោក​បន្ថែម​ថា នេះ គឺជា​អ្វី​ដែល​ផ្ទុយ​ពី​ការ​ចោទប្រកាន់​របស់​តុលាការ និង​ផ្ទុយ​ពី​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​របស់​ក្រុម​មួយទៀត​កំពុង​ធ្វើ (​សម រ​ង្ស៊ី​) ។ ខ្ញុំ​នៅ​តែ​យល់​ថា ការ​ចរចា ដើម្បី​បញ្ចប់វិបត្តិ​នយោបាយ និង​ដើម្បី​ប្រយោជន៍​ជាតិ​ប្រយោជន៍​ប្រជារាស្ត្រ ដោយ​សន្តិវិធី គឺជា​អ្វី​ដែល​ប្រ ជាតិ​យើង​ទាំងមូល​សម​ទទួល​បាន ។ ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ​ខណៈ​ដែល​លោក​សម រ​ង្ស៊ី បាន​បន្ត​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​ធ្វើការ​វាយតប​ទៅ​កាន់​រាជរដ្ឋាភិបាល ប៉ុន្តែ​លោក​កឹ​ម សុខា ដែល​ស្ថិត​ចំណាត់ការ​តុលាការ​ហើយ​ត្រូវ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​នោះ​មិន​បាន​ធ្វើ​សកម្មភាព​ជា​សារ​នយោបាយ​អ្វី​នោះ​ទេ ។

លោក សម រ​ង្ស៊ី ដែល​កំពុង​នៅ​ក្រៅប្រទេស​ទាំង​ចាប់​បណ្តឹង​ជា​ច្រើន​នៅ​កម្ពុជា​នៅ​តែ​បន្ត​អះអាង​ថា នឹង​ចូល​មក​កម្ពុជា​វិញ​តាម​ការ​សន្យា ដោយ​ថា លោក​នឹង​ប្រើប្រាស់​ប៉ា​ស្ព័​រ​សញ្ជាតិ​បារាំង ។ ទោះបីជា​អះអាង​ថា យ៉ាងណា​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្មី​ៗ​កន្លង​មកនេះ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​ថា សម្តេច​នឹង​បញ្ជូន​ដីកាចាប់ខ្លួន​ទៅ​កាន់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ