ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Chelsea ១​រូប​ត្រូវ​គេ​វាយ​ទក់​សាច់​ក្រោយ​ញ៉ែ​សង្សារ​កីឡាករ​ដូច​គ្នា​ទៅ​អី​ៗ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ខ្សែបម្រើកណ្តាលសញ្ជាតិ​អង់គ្លេសរបស់​ក្លិប​តោ​ខៀវ Chelsea កីឡាករ Danny Drinkwater ត្រូវ​បាន​ក្រុម​ដៃដល់​៦​នាក់​វាយ​បែក​មុខក្រោយ​ពី​ញ៉ែ​សង្សារ​កីឡាករ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ខ្សែបម្រើកណ្តាលសញ្ជាតិ​អង់គ្លេសរបស់​ក្លិប​តោ​ខៀវ Chelsea កីឡាករ Danny Drinkwater ត្រូវ​បាន​ក្រុម​ដៃដល់​៦​នាក់​វាយ​បែក​មុខក្រោយ​ពី​ញ៉ែ​សង្សារ​កីឡាករ Kgosi Ntlhe ដើម្បី​នាំ​ទៅ​អី​ៗ ។

BURNLEY, ENGLAND – AUGUST 28: Danny Drinkwater of Burnley during the Carabao Cup Second Round fixture between Burnley and Sunderland at Turf Moor on August 28, 2019 in Burnley, England. (Photo by Robbie Jay Barratt – AMA/Getty Images)

កីឡាករ​ដែល Chelsea ឱ្យ Burnley ខ្ចី​ជើង​រូប​នេះ​មាន​ជម្លោះ​យ៉ាង​ខ្លាំង​ជាមួយនឹង​កីឡាករ Ntlhe នៅ​ក្នុង​ក្លិប​កម្សាន្ត Chinawhite ។ គេ​បាន​ទៅ​អូស​ក្រឡា​សង្សារ​របស់ Ntlhe ដោយ​និយាយ​ឌឺដង​ថា ៖ «​យើង​មិន​ខ្វល់​ទេ អា​ពួកម៉ាក ។ នាង​នឹង​មក​ផ្ទះ​ជាមួយ​គ្នា​ហើយ​»​។

ពេល​នោះ Ntlhe ដែល​ជា​កីឡាករ​ក្លិប Scunthorpe United បាន​សុំ​ឱ្យ Drinkwater ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​មិត្ត​ស្រី​របស់​ខ្លួន តែ​ខ្សែបម្រើ​តម្លៃ​ខ្លួន​៣៥​លាន​ផោន​មិន​ព្រម​ចេញ​ឡើយ ។ ភ្លាម​ៗ​នោះ​ជម្លោះ​ក៏​បាន​កើតឡើង​ដែល​តម្រូវ​ឱ្យ​សន្តិសុខ​នៅ​ក្នុង​ក្លិប​ដេញ​ពួក​គេ​ចេញ ។

គ្រាន់តែ​ចេញ​ក្រៅ​ភ្លាម Drinkwater ត្រូវ​បាន​បុរស​៦​នាក់​វាយ​ឡើង​ទក់​សាច់ ។ អ្នក​នៅ​ទីនោះ​បាន​ប្រាប់​ថា មុខ​របស់​កីឡាករ​រូប​នេះ​មាន​សុទ្ធតែ​ឈាម ឃើញ​ហើយ​ពិតជា​ញាក់សាច់ ។ គ្មាន​នរណា​ម្នាក់​ហៅ​ប៉ូ​លី​សម​ក​កាន់​កន្លែង​កើតហេតុ​នោះ​ទេ ។ ភាគី​ទាំង​សងខាង​សុទ្ធតែ​មិន​បាន​ប្តឹង​ប៉ូ​លី​ស​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​រឿង​នេះ​មាន​ប្រភព​ពី Drinkwater និង Ntlhe ក៏​ដោយ គេ​មិន​អាច​កំណត់​បាន​ថា Ntlhe បាន​លូកដៃ​ចូល​វាយ Drinkwater ឬ​ក៏​អត់​បាន​ទេ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ