ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្មអាមេរិក-ចិនធ្វើ​ឱ្យ​លុយ​ថៃ​ហក់ឡើង​ផ្អៀង​ជំនួញ​ធំ​ៗ

4 ឆ្នាំ មុន

ទីក្រុង​បាំង​កក ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​កំពុង​បន្ត និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​បាត​ធៀប​នឹង​រូបិយប័ណ្ណ​ដទៃ​ទៀត​ឥឡូវនេះ​កំពុង​ចាប់ផ្តើម​ជះ​ឥទ្ធិពល​ដល់​សាជីវកម្ម​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ថៃ ។ លោក Wasin Saiyawan អនុប្រធាន​នាយក​ប្រតិបត្តិ…

ទីក្រុង​បាំង​កក ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​កំពុង​បន្ត និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​បាត​ធៀប​នឹង​រូបិយប័ណ្ណ​ដទៃ​ទៀត​ឥឡូវនេះ​កំពុង​ចាប់ផ្តើម​ជះ​ឥទ្ធិពល​ដល់​សាជីវកម្ម​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ថៃ ។

លោក Wasin Saiyawan អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ធនាគារ​បោះ​ដុំ​នៅ​ធនាគារពាណិជ្ជ​សៀម​មាន​ប្រសាសន៍​ថា ទោះបី​អាជីវកម្ម​ធំ​ៗ​ធន់​នឹង​ផល​ប៉ះពាល់​ណាមួយ​ក៏​ដោយ ហើយ​សមត្ថភាព​ក្នុង​ការ​សងបំណុល​នៅ​តែ​មាន​សន្ទុះ​បើ​ប្រៀបធៀប​នឹង​សហគ្រាស​ធុន​តូច​និង​មធ្យម សង្គ្រាម​ពាណិជ្ជកម្ម​អូស​បន្លាយ​កំពុង​ចាប់ផ្តើម​ជះ​ឥទ្ធិពល​ដល់​ប្រាក់​ចំណូល និង​ការ​លក់​របស់​ពួក​គេ ។

លោក​បាន​បន្ត​ទៀត​ថា ៖«​ម្យ៉ាងទៀត​ការ​ធ្លាក់​ថ្លៃ​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​បាត​បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន ។ នេះ​បាន​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​សម្រាប់​សាជីវកម្ម​ទាំងនេះ ។ ដូច្នេះ​ធនាគារ​ត្រូវ​យកចិត្តទុកដាក់​ដល់​អតិថិជន ដើម្បី​ធានា​ថា​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​សងបំណុល​មិន​មានការ​ប៉ះពាល់​»​។

លោក Wasin មិន​រំពឹង​ថា​នឹង​មានការ​រីក​ចម្រើន​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ធំ​នោះ​ទេ​។ បច្ចុប្បន្ន​ប្រាក់​កម្ចី​ផ្តល់​ជូន​ដល់​ក្រុមហ៊ុន​ធំ​ៗ មាន​ចំនួន​៩០០​ពាន់​លាន​បាត ។ លោក​បន្ត​ថា ៖«​បំណុល​មិនល្អ​ឬ​ប្រាក់​កម្ចី​មិន​ដំណើរការ មាន​ចំនួន ១%​នៃ​ប្រាក់​កម្ចី​សរុប ហើយ​ធនាគារ​នឹង​ព្យាយាម​ការពារ​កុំឱ្យ​វា​កើនឡើង​លើស​ពី​២%»​។

លោក Senathip Sripaipan ប្រធាន​មន្ត្រី​ធនាគារ​បោះ​ដុំ​នៅ​ធនាគារ TMB មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​បាន​ពន្យា​ពេល​ការ​វិនិយោគ​ជា​ពិសេស​នៅ​ក្នុង​គម្រោង​នៅ​បរទេស​ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​កំណើនសេដ្ឋកិច្ច​យឺត​និង​សង្គ្រាម​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​កើត​មាន ។

ធនាគារ​មានការ​ព្រួយបារម្ភ​អំពី​ក្រុមហ៊ុន​អាជីវកម្ម​កសិកម្ម​ធំ​ៗ​តែ​មក​ដល់​ពេល​នេះ​ធនាគារ​មិន​ទាន់​បានឃើញ​សញ្ញា​នៃ​ការ​ជំពាក់​បំណុល​ឬ​ការ​កើនឡើង​នូវ​បំណុល​មិនល្អ​ទេ ។

លោក Payong Srivanich ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​របស់​ធនាគារ​ក្រុង​ថៃ​បាន​មាន​ប្រសាសន៍​ថា​អាជីវកម្ម​ធំ​ៗ មួយ​ចំនួន​បាន​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន ពី​ការ​ប្រើប្រាស់​ពេញលេញ​ទៅ​ប្រហែល​៧០% ។ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​ចំនួន​ក៏​កំពុង​ពន្យា​ពេល​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​ថ្មី​ផង​ដែរ​។

លោក Pornchai Padmindra សហ​ប្រធាន​ធនាគារ​លក់ដុំ​និង​ជា​ប្រធាន​ធនាគារ​សាជីវកម្ម​និង​ធនាគារ​វិនិយោគ​នៅ CIMB ថៃ បាន​មាន​ប្រសាសន៍​ថា សង្គ្រាម​ពាណិជ្ជកម្ម​និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល មាន​ផល​ប៉ះពាល់​ខ្លះ​ដល់​ក្រុមហ៊ុន​ធំ​ៗ​។ ពួក​គេ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ពួក​គេ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​នៃ​ការ​ដំឡើង​ពន្ធគយ ៕

ប្រភព ៖ thethaiger , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ