ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន UMG Cambodia បើក​សម្ពោធ​​សាខា​លក់​គ្រឿងចក្រ​ធំ​ៗ​សម្រាប់​​បម្រើ​ឱ្យ​វិស័យកសិកម្ម និង​ហេដ្​ឋារចនាសម្ព័ន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប​៖ ដោយសារ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​គ្រឿងចក្រ​ធំ​ៗ​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប និង​ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​គ្រឿងចក្រ​ឲ្យ​ចូល​កៀក​នឹង​អតិថិជន ក្រុមហ៊ុន UMG Cambodia បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​សាខា​លក់​គ្រឿងចក្រ​ធំ​ៗ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិ​កម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា​ឆ្នាំ​២០១៩…

ខេត្តសៀមរាប​៖ ដោយសារ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​គ្រឿងចក្រ​ធំ​ៗ​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប និង​ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​គ្រឿងចក្រ​ឲ្យ​ចូល​កៀក​នឹង​អតិថិជន ក្រុមហ៊ុន UMG Cambodia បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​សាខា​លក់​គ្រឿងចក្រ​ធំ​ៗ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិ​កម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា​ឆ្នាំ​២០១៩ ។

​លោក Alfred Kasuma Aliwaga នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន UMG Cambodia បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សាខា​ក្រុមហ៊ុន​លក់​គ្រឿងចក្រ UMG Cambodia ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ថា​មូលហេតុ​ដែល​ក្រុមហ៊ុន​របស់​លោក​មក​បើក​សាខា​នៅ​ទឹកដី​ខេត្ត​ដែល​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ​នេះ គឺ​ដោយ​មើលឃើញ​ថា «​ខេត្តសៀមរាប​កំពុង​តែ​មានការ​អភិវឌ្ឍន៍​ទាំង​ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​កសិកម្ម ដែល​ត្រូវការ​នូវ​គ្រឿងចក្រ​ទំនើប​ៗ​បែប​នេះ​យក​មក​ប្រើប្រាស់ ។

​លោកនាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន UMG Cambodia បាន​បន្ត​ទៀត​ថា «​កន្លង​មក​អតិថិជន​ដែល​មាន​តម្រូវការ​ក្នុង​ការ​ប្រើប្រាស់​គ្រឿងចក្រ​ធំ​ៗ​នៅ​ខេត្តសៀមរាប​នេះ គឺ​ត្រូវធ្វើ​ដំណើរ​វែង​ឆ្ងាយ​ណាស់ ព្រោះ​ត្រូវធ្វើ​ដំណើរ​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ទិញ​គ្រឿងចក្រ ឬ​គ្រឿង​បន្លាស់​ដើម្បី​យក​ទៅ​ប្រើប្រាស់​។ ប៉ុន្តែ​ពេល​នេះ ក្រុមហ៊ុន​បាន​មក​បើក​សាខា​នៅ​សៀមរាប​ដើម្បី​ជា​ការ​ផ្តល់​សេវា​ឱ្យមក​ជិត​អ្នក​ប្រើប្រាស់​» ។ លោក Alfred Kasuma Aliwaga បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​UMG Cambodia នឹង​ផ្តល់​នូវ​គ្រឿងចក្រ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ​បន្ថែម​ទៀត​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយ​តប​តម្រូវការ​របស់​អតិថិជន​កាន់តែ​មាន​ភាព​ងាយ​ស្រ ។

​ពាក់ព័ន្ធ​នឹង​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​សាខា ក្រុមហ៊ុន UMG Cambodia នៅ​ខេត្ត​សៀម​រាប​នេះ​ផង​ដែរ អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បាន​អះអាង​ថា ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​លក់​គ្រឿងចក្រ​ធំ​ៗ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន
UMG Cambodia នៅ​ក្នុង​ខេត្តសៀមរាប គឺ​ពិតជា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ
អភិ​វឌ្ឍន៍​នៅ​មូលដ្ឋាន ខណៈ​ដែល​ខេត្ត​មួយ​នេះ កំពុង​មាន​ត្រូវការ​គ្រឿងចក្រ​ទំនើប​ៗ សម្រាប់​​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

​លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សាខា​ក្រុមហ៊ុន​លក់​គ្រឿងចក្រ UMG Cambodia ថា «​ក្នុង​នាម​អាជ្ញាធរ​ស្រុក​ខ្ញុំ​សូម​បង្ហាញ​​ពី​គាំទ្រ​ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន UMG Cambodia ដែល​បាន​មក​បើក​សាខា​នៅ​ខេត្ត​សៀម​រាប​នេះ ព្រោះថា​វា​មាន​សារៈសំខាន់​ក្នុង​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រួបរួម​គ្នា​របស់​វិស័យ​ឯកជន​ក្នុង​ចូលរួម​ការ​អភិវឌ្ឍ​ខេត្ត​តំបន់​ទេសចរណ៍​មួយ​នេះ​។

​លោក​បាន​បន្ត​ថា​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ហើយ​ខេត្តសៀមរាប គឺជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដោយ​ខេត្តសៀមរាប​នេះ មាន​សក្តានុពល​សេដ្ឋ​កិច្ច​ពីរ គឺ​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​។​ហើយ​វត្តមាន​ថ្មី​របស់​ក្រុមហ៊ុន UMG Cambodia នៅ​ខេត្តសៀមរាប​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ដោយ​បាន​នាំ​មក​នូវ​គ្រឿងចក្រ​មាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ​សម្រាប់​បំ​ម្រើ​ឱ្យ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​វិស័យ​ទាំង​ពីរ​នេះ​កំពុង​តែ​មាន​ត្រូវការ​គ្រឿងចក្រ​ទំនើប​ៗ​បែប​នេះ មក​ប្រើប្រាស់ ៕ ដោយ​សហ​ការ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ