ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ចិញ្ចឹម​កូន​នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ California រក​ឃើញ​ថាបើ​សិន ជា​ឪពុក ម្តាយ​បាន យកចិត្តទុកដាក់​ជាមួយ​កូន​គ្រប់គ្រាន់​វា​នឹង​ភ្ញោ​ច​ទៅ​លើ​ផ្នែក​នៃ​ខួរក្បាល​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ភាសា និង​ការ​គិត​របស់​កូន ។ កូន​ក្មេង​មិន​ទទួល​បាន​ប្រយោជន៍​ដូច​គ្នា​នេះ​ពី​កម្មវិធី​អប់រំ​តាម​ទូរទស្សន៍​នោះ​ទេ ។…

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ California រក​ឃើញ​ថាបើ​សិន ជា​ឪពុក ម្តាយ​បាន
យកចិត្តទុកដាក់​ជាមួយ​កូន​គ្រប់គ្រាន់​វា​នឹង​ភ្ញោ​ច​ទៅ​លើ​ផ្នែក​នៃ​ខួរក្បាល​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ភាសា និង​ការ​គិត​របស់​កូន ។ កូន​ក្មេង​មិន​ទទួល​បាន​ប្រយោជន៍​ដូច​គ្នា​នេះ​ពី​កម្មវិធី​អប់រំ​តាម​ទូរទស្សន៍​នោះ​ទេ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្តល់​ឲ្យ​កូន​ក្មេង​នូវ​ការ​ភ្ញោ​ច​គំហើញ ប៉ុន្តែ​វា​មិន​ភ្ញោ​ចតំបន់​ប្រសាទ​ដែល​ចាំបាច់​សំរាប់​ការ​អភិវឌ្ឍន៍​ជំនាញ​និយាយ និង​អាន​នោះ​ទេ ។ ក្មេង​នឹង​រង​ផល​ប៉ះ ពាល់​បើ​ឪពុក​ម្តាយ​ចំនាយពេល​ច្រើន​ម៉ោង​ទៅ​លើ​ឩ​បក​រណ៍​ឌី​ជី​ថ​ល ។ គួររំលឹកថា៖ របៀបចិញ្ចឹមកូននៅក្នុងសម័យឌីជីថល

Patricia Kuhl មក​ពី​មហាវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន បាន​រក​ឃើញ​ថា ទារក​នឹង​ស្ត្រេ​ស​ដោយសារ​តែ​ឃើញ​នូវ​ទឹកមុខ​ដែល​មិន​បង្ហាញ​ពី​ចំនាប់អារម្មណ៍​របស់​ឪពុក​ម្តាយ​ទៅ​កាន់​ពួក​គេ ។ ទារក​នឹង​បកស្រាយ​នូវ​ការ​បង្ហាញ​ទឹកមុខ​ទាំងនោះ​ថា​ជា​សញ្ញា​នៃ​ការ​បាក់ទឹកចិត្ត ទឹកមុខ​នោះ​គឺ​កើត​មាន​ផង​ដែរ​នៅ​ពេល​ដែល​មនុស្ស​សំលឹង​មើល​អេ​ក្រង់ ។ ជា​លទ្ធផល​ទារក​ដែល​តែងតែ​ឃើញ​ទឹកមុខ​របស់​ឪពុក​ម្តាយ​គេ​មាន​លក្ខណៈ​ដូច្នេះ ពួក​គេ​នឹង​ធំ​ឡើង​ជាមួយនឹង​បរិស្ថាន​ដែល​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​ពួក​គេ ។ ពេល​ដែល​ពួក​គេ​ត្រៀមខ្លួន​សម្រាប់​ការ​ចូល​រៀន​បន្ទាប់​ពី​ពីរ​បី​ឆ្នាំ​ដែល​នៅផ្ទះ បញ្ហា​បច្ចេកវិទ្យា​ថ្មី​កំពុង​តែ​រង់ចាំ​ពួក​គេ ។

ក្មេង​ដែល​ត្រៀម​ចូល​សាលា​គួរតែ​លេង​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍន៍​នូវ​ជំនាញ​ទំនាក់ទំនង​សង្គម
តើ​អ្វី​ដែល​ជា​ល្បែង​ដែល​អ្នក​ចូល​ចិត្ត​លេង​កាលពី​នៅ​ក្មេង ? បិទពួន ? លេង​តែងខ្លួន ? ហ្គេ​មកុំព្យូទ័រ​ក៏​ធ្វើ​ឲ្យ​ក្មេង​តែងខ្លួន​ជា AVATARS ដែរ តែ​តើ​វា​ដូច​គ្នា​ដែរ​រឺទេ​ទៅ​នឹង​ល្បែង​តែងខ្លួន​ដែររឺទេ ? ប្រហែលជា​មិន​ដូច​គ្នា​ទេ ព្រោះថា​ឌី​ជី​ថ​ល​ហ្គេ​ម​ហាក់ដូចជា​ធ្វើ​ឲ្យ​ក្មេង​ត្រៀម​ចូល​សាលា ថយ​នូវ​គំនិត​ថ្នៃ​ប្រឌិត និង​ការ​លេង​ជាមួយ​ក្មេង​ៗ​ឯទៀត ។

គ្រូបង្រៀន​នៅ​សា​លាម​ត្តេ​យ្យ​ជា​ច្រើន​បាន​និយាយ​ថា​ក្មេង​បច្ចុប្បន្ន​ច្រើន​ចាំ​ទទួល​ការ​ណែនាំ រឺ​ក៏​ធ្វើ​តាម​ឥរិយាបថ​ពី​ក្នុង​ហ្គេ​ម​អន​ឡាញ​ជំនួស​ការ​ទំនាក់ទំនង​ខាងក្រៅ​ជាមួយ​មិត្តភក្តិ​របស់​ពួក​គេ​។ ពួក​គេ​មើល​ឃើញ​នូវ​ការ​វិវត្តន៍​ចំបង​ពីរ​យ៉ាង​គឺ ក្មេង​មានការ​ច្នៃប្រឌិត​ថយ​ចុះ និង​ពួក​គេ​មិនសូវ​ចាប់អារម្មណ៍​ការ​លេង​ជាមួយ​គ្នា​ទៀត​ទេ ។ ល្បែង​ដូច​ជា​សាងសង់​អគារ ស្ពាន មិន​ពេញ​និយម​សម្រាប់​ក្មេង​ៗ​ទៀត​ទេ ព្រោះ​ពួក​គេ​លែង​ចាប់អារម្មណ៍​ពី​វា​ទៀត​ហើយ ។

វា​បង្ក​ផល​បះ​ពាល់​ដល់​ក្មេង​នៅ​ពេល​ដែល​ពួក​គេ​មិនសូវ​លេង ព្រោះ​ការ​លេង វា​ជួយ​ឲ្យ​មាន ការ​លូតលាស់​នូវ​ជំនាញ​ទំនាក់ទំនង​សង្គម​របស់​ពួក​គេ ។ នៅ​ក្នុង​សៀវភៅ Yardsticks របស់ ChipWood បង្ហាញ​ការ​សិក្សា​លើ​កត្តា​សំខាន់​ៗ ដែល​ធ្វើ​ឲ្យ​មាន​សុភមង្គល និង​ជោគជ័យ​របស់​ក្មេង​ៗ​នៅសាលា​បឋម គឺ​ដោយសារ​ពួក​គេ​មាន​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​គ្រូ និង​មិត្ត​រួម​ថ្នាក់​របស់​ពួក​គេ ។

នៅ​ពេល​ដែល​ក្មេង​ៗ​ត្រូវ​បាន​ឲ្យ​អាន សរសេរ ហើយ​មិន​មាន​ទំនាក់ទំនង​សង្គម​នោះ ពួក​គេ​នឹងធ្វើ​មិន​បាន​ល្អ​នៅ​ក្នុង​ការ​សិក្សា ដូច​ទៅ​នឹង​ក្មេង​ដែល​បាន​លេង និង​អភិវឌ្ឍន៍ Emotional Intelligence នៅ​ក្នុង​preschool ទេ ។ ការ​អភិវឌ្ឍន៍​ជំនាញ​ទំនាក់ទំនង​សង្គម​ន​កើត​មាន​តាម​រយៈ​ការ​ចូលជាមួយនឹង​សង្គម​ទំនាក់ទំនង ហ្គេ​ម​មិន​អាច​ជំនួស​នូវ​ជីវិត​ពិត​បាន​ទេ ។ ក្មេង​ដែល​មាន​ពេល​លេង​ជាមួយ​មិត្តភក្តិ​ច្រើន​គឺ​លូតលាស់​បាន​ល្អ​ប្រសើរ​ជាង​ក្មេង​ដែល​លេង​ហ្គេ​ម​ឌី​ជី​ថ​ល ។

ក្មេង​ៗ​ត្រូវការ​នូវ​ការ​ការពារ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រោះថ្នាក់​នៅ​ពេល​ដែល​ពួក​គេ​កាន់តែ​ធំ​ឡើង
អ្នក​ប្រហែលជា​ចាំ​នូវ​ឩ​ទា​ហរ​ណ៍​ខ្លះ​ៗ​ពី​កុមារភាព​របស់​អ្នក​ដែល​អ្នក​បាន​ជួប​នូវ​រូបភាព​ដែល​មិន​សម​នឹង​អាយុ​របស់​អ្នក ដូច​ជា Freddy Krueger រឺ​ក៏ the clown ដែល​ធ្វើ​ឲ្យ​អ្នក​យល់សប្តិ​អាក្រក់ រឺ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​គេង​លក់ ។ ក្មេង​ៗ​បច្ចុប្បន្ន​នេះ​កាន់តែ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ បច្ចេកវិទ្យា​​ធ្វើ​ឲ្យ​រូបភាព​ភ័យ​ខ្លាច​ដូច​ជា រូបភាព​បិសាច​រឺ​មនុស្ស​គួរ​ឲ្យ​ខ្លាច​អាច​ចូល​មក​កាន់​ពិភព​របស់​ក្មេង​ៗ​កាន់តែ​ងាយស្រួល ។ ក្មេង​ៗ​ងាយ​រង​គ្រោះ​ដោយសារ​តែ​ការ​ឈឺចាប់ រឺ​ការ​គំរាមកំហែង​តាម​ទំនាក់ទំនង​អន​ឡាញ ។ ឧទាហរណ៍​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ Trevor ចាប់ផ្តើម​ទទួល​បាន​អ៊ី​ម៉ែ​លពី​មនុស្ស​ដែល​មិន​ស្គាល់ ហើយ​អ៊ី​ម៉ែ​ល​នោះ​ពោរពេញ​ទៅ​ដោយ​រូបភាព​ហិង្សា​ផ្លូវភេទ​ដែល​គេ​មិន​យល់ ។

ការ​ស៊ើបអង្កេត​បាន​បង្ហាញ​ថា​អ្នក​ធ្វើ​រឿង​នោះ​គឺ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ដែល Trevor ធ្លាប់លេងសើច​ជាមួយ​នាង​បាន​បង្កើត​អ៊ី​ម៉ែ​ល​មួយ​ដើម្បី​រំខាន​Trevo ជា​ការ​សងសឹក ។ Trevo​រង​គ្រោះ​ពី រឿង​នេះ​ដោយ​ការ​ភ័យ​ខ្លាច និង​បាក់ទឹកចិត្ត​រាប់​ខែ ។ ក្មេង​ៗ​ត្រូវការ​ការ​ការពារ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​និយាយ​ពី​ផ្លូវភេទ និង​ការ​ប្រកាន់ពូជសាសន៍ ។នៅ​ក្នុង​ឆ្នាំ​២០០៦​សៀវភៅ Full of Ourselves បាន​បង្ហាញ​ពី​ការ​សិក្សា​ដែល​ហ្គេ​ម​កុំព្យូទ័រ និង​ទូរទស្សន៍​ធ្វើ​ឲ្យ​ក្មេង​ៗ​អាយុ​ប្រហែល​៣​ឆ្នាំ​មានគំនិត​អវិជ្ជមាន​ទៅ​លើ​ការ​លើស​ទម្ងន់ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​គឺ​ផ្តោត​ទៅ​លើ​ភាព​ទាន់សម័យ និង​ភាព​ស្រស់​ស្អាត គំនិត​ដែល​ភាព​ស្រស់​ស្អាត គឺជា​តម្លៃ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ។ (នៅមានត) ។ (សម្រលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ