ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំហ៊ាន…ធ្វើម្ហូបមិនទាន់​​ឆី​ផង ប៉ូលិស​ចូល​ចាប់​ដល់​ក្នុង​ផ្ទះ​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច សហការ​ជាមួយកម្លាំង​បុស្តិ៍​នគរបាល​រដ្ឋ បាល​ឃុំ​មេ​ម៉​ង់ បានចុះឃាត់ខ្លួន​ជនសង្ស័យ​​ពាក់ព័ន្ធ​ករណី​​បាញ់សត្វ​ព្រៃ(សត្វខ្ទីង)​ដោយខុសច្បាប់​​ ។ ​ការ ចុះឃាត់ខ្លួននេះ គឺធ្វើឡើង​​​​នៅ​ក្នុង​ផ្ទះរបស់​ក្រុមជនសង្ស័យ​…

ខេត្តមណ្ឌលគិរី ៖ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច សហការ​ជាមួយកម្លាំង​បុស្តិ៍​នគរបាល​រដ្ឋ បាល​ឃុំ​មេ​ម៉​ង់ បានចុះឃាត់ខ្លួន​ជនសង្ស័យ​​ពាក់ព័ន្ធ​ករណី​​បាញ់សត្វ​ព្រៃ(សត្វខ្ទីង)​ដោយខុសច្បាប់​​ ។ ​ការ ចុះឃាត់ខ្លួននេះ គឺធ្វើឡើង​​​​នៅ​ក្នុង​ផ្ទះរបស់​ក្រុមជនសង្ស័យ​ ​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​កញ្ញា ​ស្ថិត​ភូមិ​ពូ​ចារ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ​ខណៈពួកគេ​កំពុង​​​​​ចម្អិនសាច់សត្វខ្ទីង​ធ្វើជា​ម្ហូប​ ប៉ុន្តែពេល​កម្លាំងចុះ​ទៅ​ដល់ បានរត់ចែកជើងគ្នាអស់ ដោយកម្លាំងឃាត់ខ្លួនបានតែម្នាក់គត់ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួន​ មាន​ឈ្មោះ​ចប់ ហា​ញ ​ជា​ជនជាតិ​ព្នង (ជា​ឪពុកក្មេក​ជន​ដែលបាញ់សម្លាប់សត្វខ្ទីង) ​។ ដោយឡែក ម្នាក់ទៀត​មិនទាន់ស្គាក់ឈ្មោះ តែ​​ជាកូន​ប្រសា​របស់​ជនខាង​លើ​នេះ ​។ កម្លាំង​ធ្វើការ​ដកវត្ថុតាង​មាន​ ១-អាវុធ​អាកា​ស្វ័​យ​បត់​​១​ដើម​ និង​គ្រាប់​ចំនួន​៩​គ្រាប់​ ២-សាច់សត្វ​ខ្ទីង​ស្រស់​ចំនួន​៣០​គីឡូក្រាម ។ ៣​-សាច់​ខ្ទីង​ចម្អិន​ឆ្អិន​​១​ឆ្នាំង​ និង៤-​អាវុធ​កែ​ច្នៃ​(​កាំភ្លើង​ខ្យល់​)​២​ដើម ។

បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី និងក៏​កំពុង​តាម​ស្វែងរក​​បក្សពួកបន្ត ។ គួរបញ្ជាក់​ថា សត្វខ្ទីងជា​ព្រៃ​មួយដ៏កម្រ​មាន​ សឹងតែផុតពូជអស់ហើយ បែរ​ជាត្រូវក្រុមព្រានព្រៃ​​ទាំងនេះ បាញ់សម្លាប់​ដោយ​គ្មាន​ការ​សោកស្តាយទាល់តែសោះ ។​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ