ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​បណ្ដា​ទីតាំង​ប្រេងកាត​ ឆាប​​ឆេះ​យ៉ាង​សន្ធោសន្ធៅ

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​ទីតាំង​ប្រេងកាត​២ របស់​ក្រុមហ៊ុន​ប្រេង​យក្ស​ARAMCO​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ជា​ការ​វាយប្រហារ​បែប​នេះ​លើក​ទី​៣​ហើយ ក្នុង​រយៈពេល​៥​ខែ ប្រឆាំង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងកាត​របស់​ប្រទេស​នាំ​ប្រេង​ចេញ​ធំ​ទី​១​លើ​ពិភពលោក​នោះ​។ ពួក​ឧទ្ទាម​ហ៊ូ​ធី​ធ្លាប់​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​២​លើក​មុន កាលពី​ខែឧសភា​និង​ខែសីហា…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​ទីតាំង​ប្រេងកាត​២ របស់​ក្រុមហ៊ុន​ប្រេង​យក្ស​ARAMCO​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ជា​ការ​វាយប្រហារ​បែប​នេះ​លើក​ទី​៣​ហើយ ក្នុង​រយៈពេល​៥​ខែ ប្រឆាំង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងកាត​របស់​ប្រទេស​នាំ​ប្រេង​ចេញ​ធំ​ទី​១​លើ​ពិភពលោក​នោះ​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​ធ្លាប់​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​២​លើក​មុន កាលពី​ខែឧសភា​និង​ខែសីហា លើ​បណ្ដា​ទីតាំង​ប្រេង​របស់​ក្រុមហ៊ុន​ARAMCO​នៅ​អា​រ៉ា​ប៊ី​សា​អូ​​ឌី​ត ជា​ប្រទេស​ចូលរួម​ធ្វើ​អន្តរាគមន៍​ជួយ​កងទ័ព​រដ្ឋាភិបាល ប្រឆាំង​ពួក​ឧទ្ទាម​នេះ​។

ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អូឌីត​គូសបញ្ជាក់​ថា នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក បណ្ដា​ក្រុម​ការពារ​សន្តិសុខ​របស់​ARAMCO បាន​ធ្វើ​អន្តរាគមន៍ ដើម្បី​ពន្លត់ភ្លើង​ក្នុង​ទីតាំង​ប្រេងកាត​២​កន្លែង​ដែល​រង​ការ​វាយប្រហារ​ដោយ​បណ្ដា​ដ្រូ​ន នៅ​ABQAIQ និង​KHURAIS​។ ភ្លើង​ឆេះ​ទាំង​២​កន្លែង​នោះ​ត្រូវ​បាន​ពន្លត់​តែ​គេ​មិន​បាន​បញ្ជាក់​ថា តើ​ដ្រូ​ន​ទាំងនេះ​ហោះ​មកពីណា​ឡើយ​។ គេ​ក៏​មិន​បាន​បញ្ជាក់​ដែរ​ពី​បណ្ដា​អ្នក​រង​គ្រោះ ឬថា​តើ​ការ​វាយប្រហារ​នេះ​នាំ​ឲ្យ​មានការ​ផ្អាក​ប្រតិបត្តិ​ការ​អាជីវកម្ម​ប្រេង​ក្នុង​ទីតាំង​ទាំង​២​នោះ​ឬ​យ៉ាងណា​ឡើយ​។ ការ​ស៊ើ​ប​អង្កេត​មួយ​កំពុង​តែ​ធ្វើ​។

អា​ជ្ញា​ធ​រអា​រ៉ា​ប៊ី​សា​អូឌីត​បាន​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​ទីតាំង​ប្រេង​រង​ការ​វាយប្រហារ​ទាំង​២​កន្លែង​នោះ ដោយ​រារាំង​ពួក​អ្នកកាសែត​មិន​ឲ្យ​ទៅ​ក្បែរ​ដើម្បី​តាមដាន​លើ​ការ​ខូចខាត​។ ពពក​ផ្សែង​បាន​ហុយ​ពីលើ​ទីតាំង​ប្រេង​ទាំង​២​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​ទូរទស្សន៍ AL MASSIRAH​ពួក​ហ៊ូ​ធី​រៀបរាប់​ពី​ប្រតិបត្តិការ​វាយប្រហារ​សងសឹក​មួយ ប្រឆាំង​បណ្ដា​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​ABQAIQ និង​KHURAIS​។

ទីតាំង​ABQAIQ​ស្ថិត​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​DAHRAN មាន​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​ប្រេង​នោះ ហើយ​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​ជាងគេ របស់​ក្រុមហ៊ុន​ARAMCO​។ ចំណែក​ទីតាំង​KHURAIS​ចម្ងាយ​២៥០​គីឡូ​ម៉ែ​ត​ពី​ក្រុង​DAHRAN​មាន​ចម្ការ​ប្រេង​ធំ​មួយ​របស់​ARAMCO​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​និយាយ​ថា​ពួក​គេ​វាយប្រហារ​ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​នានា របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន​ពី​ឆ្នាំ​២០១៥​មក ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែ​ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ