ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រទូស្ត​រ៉ា​យ​គ្នារវាង​បាតុករ​២​ពួក ​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​​ខ្លាំង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ​កញ្ញា ​នៅ​ក្រុង​ហុងកុង រវាង​ពួក​សកម្ម​ជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ និង​ពួក​សកម្មជន​ស្និទ្ធ​រដ្ឋាភិបាល ដែល​បែប​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​តានតឹង​កាន់តែ​ខ្លាំង រវាង​ក្រុម​ទាំង​២​ពួក​។ មនុស្ស​មួយ​ក្រុម​ដែល​មួយ​ចំនួន​គ្រវីទង់ជាតិ​ចិន…

ក្រុង​ហុងកុង ៖ ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ​កញ្ញា ​នៅ​ក្រុង​ហុងកុង រវាង​ពួក​សកម្ម​ជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ និង​ពួក​សកម្មជន​ស្និទ្ធ​រដ្ឋាភិបាល ដែល​បែប​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​តានតឹង​កាន់តែ​ខ្លាំង រវាង​ក្រុម​ទាំង​២​ពួក​។

មនុស្ស​មួយ​ក្រុម​ដែល​មួយ​ចំនួន​គ្រវីទង់ជាតិ​ចិន ហើយ​ពាក់​អាវយឺត​ពណ៌​ខៀវ​ដែល​ចារ​អក្សរ​ថា ខ្ញុំ​ស្រឡាញ់​ប៉ូលិស​ហុងកុង បាន​វាយប្រហារ ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ក្នុង​ហាង​ទំនិញ​ធំ​មួយ នៃ​សង្កាត់​FORTRESS HILL​។​វី​ដេ​អូ​ជា​ច្រើន​ផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណេ​ត បង្ហាញ​មនុស្ស​ទាំងនេះ​កំពុង​វាយប្រហារ ដោយ​ដាល់​និង​ទាត់​ធាក់​ព្រមទាំង​វាយ​ដោយ​ដំបង​ដែល​ចង​ទង់ជាតិ​ធំ​ៗ លើ​ពួក​យុវជន​មួយ​ក្រុម ក្រោម​ក្រសែភ្នែក​របស់​ពួក​អ្នក​ដើរ​ដែល​មានការ​ភ័យ​ខ្លាច​។ ប៉ូលិស​ហុងកុង​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​រឿង​នេះ​ឡើយ​។

មុន​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ​បន្តិច ពួក​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ស្និទ្ធ​រដ្ឋាភិបាល ត្រូវ​បាន​គេ​ឃើញ​កំពុង​ដើរ​បក​យក​ចេញ​បណ្ដាសារ ដែល​បិត​និង​សរសេរ​ប្រឆាំង​រដ្ឋាភិបាល​នៅ​តាម​ជញ្ជាំង​ទាំងឡាយ​។ ការ​វាយតប់​គ្នាន​រវាង​ពួក​អ្នកគាំទ្រ​ចិន​និង​ពួក​អ្នកប្រឆាំង​ចិន បន្ទាប់​មក​បាន​ផ្ទុះ​ឡើង ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​មួយទៀត​គឺ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​AMOY PLAZA​។ នៅ​ទីនោះ​មនុស្ស​ប្រមាណ​ជា​២០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា ដើម្បី​គ្រវីទង់ជាតិ​ចិន​និង​ស្រែកច្រៀង​បទ​គោរព​ទង់ជាតិ​ចិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ