ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់! ការ​ពិត​ខ្លះ​ៗ​ពី​ការ​រីក​ធំ​ខុស​ធម្មតា​​​របស់​ក្រពេញ​ប្រូ​ស្តា​ត

4 ឆ្នាំ មុន

ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ខុសធម្មតា បាន​មក​ពី​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ Benign Prostatic Hyperplasia (BPH) ដែល​យើង​អាច​សម្គាល់​ដឹង​តាម​រយៈ​ការ​លូតលាស់ ឬ​រីក​ច្រើន​នៃ​​កោសិកា​​​ក្រពេញ​ប្រូ​ស្តា​ត​ខុសធម្មតា ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្សោយ​ដល់​តម្រងនោម នោម​ទាស់…

ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ខុសធម្មតា បាន​មក​ពី​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ Benign Prostatic Hyperplasia (BPH) ដែល​យើង​អាច​សម្គាល់​ដឹង​តាម​រយៈ​ការ​លូតលាស់ ឬ​រីក​ច្រើន​នៃ​​កោសិកា​​​ក្រពេញ​ប្រូ​ស្តា​ត​ខុសធម្មតា ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្សោយ​ដល់​តម្រងនោម នោម​ទាស់ ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ មាន​ឈាម​ក្នុង​ទឹកនោម ឬ​គ្រួ​ស​ក្នុង​ប្លោក​នោម​។

ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ខុសធម្មតា គឺជា​ផ្នែក​មួយ​នៃ​ភាព​ចាស់ ឬ​អាយុ​ច្រើន​របស់​មនុស្ស ហើយ​វា​ក៏​បណ្តាល​មក​ពី​ការ​ប្រែប្រួល​នៃ​តុល្យភាព​អ័រម៉ូន និង​កោសិកាលូតលាស់​ដែរ​។ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​កោសិកា​របស់​ក្រពេញ​ប្រូ​ស្តា​ត​មានការ​បំបែក​កូនចៅ និង​កោសិកា​ថ្មី​ៗ​ច្រើន ទោះ​ធ្វើ​ឲ្យ​វា​រីក​ធំ​បែប​នេះ​។ ជា​លទ្ធផល វា​នឹង​ធ្វើ​ឲ្យ​គៀប ឬ​សង្កត់​លើ​ផ្លូវ​បង្ហួរនោម និង​នោម​មក​ចេញ​តិច​ៗ ឬ​ហៅ​ថា​នោម​ទាស់​។

រោគ​សញ្ញា​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ខុសធម្មតា​ច្រើន​តែ​មាន​លក្ខណៈ​តិចតួច​ណាស់​នៅ​ពេល​ចាប់ផ្តើម​ដំបូង​ៗ​។ អាកា​រៈ​របស់​វា​មាន​ដូច​ជា នោម​មិន​អស់ ឧស្សាហ៍​នោម​យប់ ចេះ​តែ​តក់​ទឹក​នោម​បន្ត​ទៀត​ទោះ​នោម​ចប់​ហើយ​ក៏​ដោយ នោម​ទាស់ ឬ​ត្រូវការ​ប្រឹង​ទើប​នោម​កើត ចរន្ត​លំហូរ​ទឹកនោម​ខ្សោយ ចេះ​តែ​ចង់ទៅ​នោម​ភ្លាម​ៗ តែ​នោម​ចេញ​តិច​ៗ ឬ​ក្រ​ចេញ នោម​ឈឺ និង​មាន​ឈាម ឬ​ខ្ទុះ​ក្នុង​ទឹកនោម​ទៀត​ផង​។

ដូច្នេះ កាលណា​មនុស្ស​ម្នាក់​មាន​អាកា​រៈទាំង​អស់នេះ​ហើយ គួរតែ​ដល់​ពេល​ទៅ​ជួប​ពេទ្យ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ដើម្បី​បង្ការ​ផលវិបាក​នានា (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ