ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​មូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​​ងាយ​​​​អស់កម្លាំង​ញឹកញាប់

4 ឆ្នាំ មុន

ការ​អស់កម្លាំង គឺជា​ពាក្យ​ដែល​ត្រូវ​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​អារម្មណ៍​ទូទៅ​នៃ​ភាព​នឿយហត់ ឬ​កង្វះ​ថាមពល​។ វា​មិន​ដូច​ជា​ការ​មាន​អារម្មណ៍​ងងុយគេង​នោះ​ទេ​។ នៅ​ពេល​អ្នក​អស់កម្លាំង​អ្នក​គ្មាន​កម្លាំងចិត្ត និង​គ្មាន​ថាមពល​។ ការ​ងងុយគេង អាច​ជា​រោគ​សញ្ញា​នៃ​ការ​អស់កម្លាំង​ប៉ុន្តែ វា​មិនមែន​ជា​រឿង​ដូច​គ្នា​ទេ​។…

ការ​អស់កម្លាំង គឺជា​ពាក្យ​ដែល​ត្រូវ​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​អារម្មណ៍​ទូទៅ​នៃ​ភាព​នឿយហត់ ឬ​កង្វះ​ថាមពល​។ វា​មិន​ដូច​ជា​ការ​មាន​អារម្មណ៍​ងងុយគេង​នោះ​ទេ​។ នៅ​ពេល​អ្នក​អស់កម្លាំង​អ្នក​គ្មាន​កម្លាំងចិត្ត និង​គ្មាន​ថាមពល​។ ការ​ងងុយគេង អាច​ជា​រោគ​សញ្ញា​នៃ​ការ​អស់កម្លាំង​ប៉ុន្តែ វា​មិនមែន​ជា​រឿង​ដូច​គ្នា​ទេ​។

ការ​អស់កម្លាំង គឺជា​រោគ​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​ជា​ច្រើន​ដែល​មាន​សភាព​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ វា​ក៏​ជា​លទ្ធផល​ធម្មជាតិ​នៃ​ជម្រើស​របៀប​រស់នៅ​មួយ​ចំនួន ដូច​ជា​កង្វះ​លំ​ហាត់ប្រាណ ឬ​របប​អាហារ​​មិនល្អ​។

កត្តា​រស់នៅ​មួយ​ចំនួន ងាយ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ញឹកញាប់
ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​ភាព​អស់កម្លាំង សកម្មភាព និង​របៀប​រស់នៅ​មួយ​ចំនួន​អាច​ជា​បុព្វហេតុ​។ ឧទាហរណ៍​ភាព​អស់កម្លាំង អាច​បណ្តាល​មក​ពី ៖

១- ការ​ប្រឹងប្រែង​ខាង​រាង​កាយ​ខ្លាំង​ពេក
២- កង្វះ​សកម្មភាព​រាង​កាយ
៣- កង្វះ​នៃ​ការ​គេង
៤- លើស​ទម្ងន់ ឬ​ធាត់
៥- មាន​ភាព​តានតឹង​អារម្មណ៍
៦- ភាព​ធុញទ្រាន់

៧- ទុក្ខ​ព្រួយ
៨- ប្រើ​ថ្នាំ​មួយ​ចំនួន​ដូច​ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ថ្នាំ​ងងុយគេង
៩- ការ​ប្រើ​គ្រឿង​ស្រវឹង​ជា​ប្រចាំ
១០- ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ដូច​ជា​កូកាអ៊ីន
១១- ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក
១២- មិន​បរិភោគ​របប​អាហារ​ដែល​មាន​ជីវជាតិ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ