ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​​​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ជា​ច្រើន​​​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់

4 ឆ្នាំ មុន

សម្ពាធ​ឈាម​កើនឡើង​​ខ្ពស់​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​រួម​មាន ៖ ១- ជំងឺ​ក្រិន​សរសៃឈាម គឺជា​ជំងឺ​សរសៃឈាម​អាកទែ ដែល​បង្ក​ឡើង​ដោយ​កំណក​បន្ទះ​ជាតិ​ខ្លាញ់​នៅ​លើ​ជញ្ជាំង​ផ្នែក​ខាងក្នុង​នៃ​សរសៃឈាម​។ ជំងឺលើសឈាម​អាច​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ស​សៃ​ឈាម​រួម​តូច និង​ការ​បង្កើន​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ជញ្ជាំង​នៃ​សរសៃឈាម​។ ២- ជំងឺ​បេះដូង…

សម្ពាធ​ឈាម​កើនឡើង​​ខ្ពស់​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​រួម​មាន ៖

១- ជំងឺ​ក្រិន​សរសៃឈាម គឺជា​ជំងឺ​សរសៃឈាម​អាកទែ ដែល​បង្ក​ឡើង​ដោយ​កំណក​បន្ទះ​ជាតិ​ខ្លាញ់​នៅ​លើ​ជញ្ជាំង​ផ្នែក​ខាងក្នុង​នៃ​សរសៃឈាម​។ ជំងឺលើសឈាម​អាច​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ស​សៃ​ឈាម​រួម​តូច និង​ការ​បង្កើន​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ជញ្ជាំង​នៃ​សរសៃឈាម​។

២- ជំងឺ​បេះដូង ដូច​ជា​ជំងឺខ្សោយបេះដូង ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​សាច់ដុំ​បេះដូង​ឡើង​ក្រាស់ អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​កើន​ខ្ពស់​នៃ​សម្ពាធ​ឈាម​។

៣- ជំងឺ​តម្រងនោម ៖ ជំងឺលើសឈាម​អាច​បំផ្លាញ​សរសៃឈាម និង​តម្រង​នៅ​ក្នុង​តម្រងនោម​។ ដូច្នេះ តម្រងនោម​មិន​អាច​បញ្ចេញ​សារធាតុពុល​បាន​ល្អ​នោះ​ទេ​។

៤- ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៖ ជំងឺលើសឈាម​អាច​នាំ​ឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​ក៏​រួមចំណែក​ជាមួយ​ជំងឺ​ក្រិន​សរសៃឈាម ឬ​ការ​ចុះ​ខ្សោយ​នៃ​ជញ្ជាំង​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ស​សៃ​ឈាម​ងាយ​នឹង​ធ្លាយ​។

៥- ជំងឺ​ភ្នែក ៖ ជំងឺលើសឈាម​អាច​បំផ្លាញ​សរសៃឈាម​តូច​ៗ​នៅ​ក្នុង​រ៉េ​ទី​ន​ភ្នែក​បាន​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ