ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​លេចដំណឹង​ថា លក់​បាត់​ហើយ ទីតាំង​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដែល​នៅ​ចំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ មាន​ព័ត៌មាន​លេចឮ​ថា បាន​លក់​ឱ្យ​ឯកជន​ផុត​ហើយ នៅ​សល់​តែ​ពេលវេលា រើ​តោក រើ​ហ៊ឹង…

រាជធានី​ភ្នំពេញ ៖ ទីតាំង​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដែល​នៅ​ចំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ មាន​ព័ត៌មាន​លេចឮ​ថា បាន​លក់​ឱ្យ​ឯកជន​ផុត​ហើយ នៅ​សល់​តែ​ពេលវេលា រើ​តោក រើ​ហ៊ឹង ចេញ​តែ​ប៉ុណ្ណោះ​។

គ្រូពេទ្យ​ម្នាក់​បាន​ប្រាប់​កោះសន្តិភាព​ថា គេ​លក់​យូរហើយ​… សព្វថ្ងៃ​គ្រាន់តែ​នៅ​ប្រចាំការ​តែ​ប៉ុណ្ណោះ មិន​មាន​សេវា​ធំដុំ​ទេ ព្រោះ​ម្ចាស់​ថ្មី​រង់ចាំ​ដល់​ថ្ងៃ​ផ្ទេរ​ទីតាំង ដើម្បី​យក​មក​គ្រប់គ្រង ។

ចំណែក​អ្នក​លក់ដូរ​ជុំវិញ ត្រូវ​បាន​គេ​ដេញ​ចេញ​តាម​រូបភាព​រៀបចំ​សណ្តាប់ធ្នាប់​ខណ្ឌ ដែល​តាម​ពិត​អ្នកទិញ​បាន​ប្រើ​ឱ្យ​រដ្ឋអំណាច​បណ្តេញចេញ ។

អ្នកលក់​ដូរ​ដែល​គេ​ដេញ​បាន​ប្រាប់​កោះសន្តិភាព​ថា ពួក​គាត់​មានមុខ​របរ​លក់​នៅ​ទី​នេះ​ជាង​១០​ឆ្នាំ​ហើយ ។ ពួក​គេ​ថា ការ​ដេញ​ចេញ​នេះ​ដោយសារ​គេ​លក់​ទីតាំង​មណ្ឌល​សុខភាព ។

តើ​សេដ្ឋី​មួយ​ណា​ដែល​ទិញ​ទីតាំង​មណ្ឌល​សុខភាព​នេះ? ម្នាក់​ៗ​លាក់បាំង​ជិតឈឹង​នៅឡើយ គេ​ហាម​មិន​ឱ្យ​និយាយ​… ប៉ុន្តែ​គង់តែ​ធ្លាយ​ចេញ​មិន​ខាន​ទេ​… មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​អភិបាល​ខណ្ឌចំការមន បាន​ទេ ម្សិល​ម៉ិ​ញ​នេះ ។

ប្រ​សិន​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ