ម្ចាស់​ភ័យ​មិន​ស្ទើរ ! ហាង​សាច់​អាំង និង​ផ្សា​ទំនើប​របស់​ជនជាតិ​ចិន​ឆេះ​ផ្អើល​ទាំង​ព្រឹក​ព្រលឹម


រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​នៅ​ក្នុង​ហាង​សាច់​អាំង BBQ និង​ផ្សារ​ទំនើប​យីហោ​«​ត្បូង​ពេជ្រ​» មួយ​កន្លែង​នៅ​ក្បែរ​កោះ​ពេជ្រ​ដែល​មាន​ម្ចាស់​ជា​ជ​ជនជាតិ​ចិន ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា ។

ករណី​អគ្គិភ័យ​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែ កញ្ញា​នេះ នៅ​ចំណុច​ហាង​សាច់​អាំង BBQ និង​ផ្សារ​ទំនើប​ត្បូង​ពេជ្រ ផ្លូវ​ស​ប៊ិ​ត (​ក្បែរ​កោះ​ពេជ្រ​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ជាន់​ទី​១ នៃ​អគារ​ធ្វើ​អំពី​បេតុង​ប្រក​ស័ង្កសី​ទំហំ​២៨ គុណ ៣៥​ម៉ែត្រ​ដែល​គេ​ធ្វើ​ជា​ហាង​សាច់​អាំង BBQ នៅ​ខាងលើ និង​ជា​ផ្សារ​ទំនើប​ដែល​មាន​យីហោ «​ត្បូង​ពេជ្រ​» នៅ​ខាងក្រោម​នេះ ។ ពេល​ដែល​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ជាន់​ទី​១​នោះ​ក៏​មាន ការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ជនជាតិ​ចិន​ជា​ម្ចាស់​ហាង​សាច់​អាំង និង​ផ្សារ​ទំនើប​ខាងលើ និង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន​នាក់​បាន​ចុះ​មក​ដល់ និង​ហៅ​រថយន្ត​អ​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង​ចុះ​មក​ធ្វើ​អន្តរា​គន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា និង​មិន​ឲ្យ​ឆេះ​រាលដាល​តទៅ​ទៀត​បាន​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​នៅ​ក្នុង​អគារ​ហាង​សាច់​អាំង BBQ និង​ផ្សារ​ទំនើប​ត្បូង​ពេជ្រ​ខាងលើ​នេះ គឺ​កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ជាន់​ទី​១ ដោយ​បាន​ឆេះ​បំផ្លាញ​អស់​ម៉ាស៊ីនត្រជាក់ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍ ដោយ​មាន​កម្លាំង មាន​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​១៥​រថយន្ត ដោយ​ឆេះ​បំផ្លាញ​អស់​ម៉ាស៊ីនត្រជាក់​ចំនួន​១៣​គ្រឿង រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ