ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​៥ ក្នុងស្រុក​ប្រាសាទ​សំបូរ រង​ផល​ប៉ះ​ពាល់​ពី​ជំនន់​ស្ទឹង​សែន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ថិត​ក្នុង​ស្ថានភាព​ដែល​ទឹកជំនន់​ស្ទឹង​សែន​នៅ​តែ​បន្ត​មាននៅ​ឡើយ​នោះ​ថ្នាក់ដឹក​នាំ​​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​កុមារ​តូច​ៗ និង​សុខភាព ដើម្បី​ជៀសវាង​ប្រការ​មិនល្អ​ផ្សេង​ៗ​ជាយថាហេតុ ពិសេស​ការ​ទទួលទាន​។ នេះ​ការ​អំពាវនាវ​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា…

ខេត្តកំពង់ធំ ៖ ស្ថិត​ក្នុង​ស្ថានភាព​ដែល​ទឹកជំនន់​ស្ទឹង​សែន​នៅ​តែ​បន្ត​មាននៅ​ឡើយ​នោះ​ថ្នាក់ដឹក​នាំ​​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​កុមារ​តូច​ៗ និង​សុខភាព ដើម្បី​ជៀសវាង​ប្រការ​មិនល្អ​ផ្សេង​ៗ​ជាយថាហេតុ ពិសេស​ការ​ទទួលទាន​។

នេះ​ការ​អំពាវនាវ​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា ជា​ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ឱកាស​ដែល​លោក​ជំទាវ និង​ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មការ​កាកបាទ​ក្រហមកម្ពុជា​សាខា​ខេត្តកំពង់ធំ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាជន​រស់នៅ​តាម​ដងស្ទឹង​សែន ដែល​រង​ផល​ប៉ះពាល់​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩​។

លោក​ជំទាវ ខៀវ ស៊ី​ណា បាន​បញ្ជាក់​ថា យើង​មិន​អាច​ដឹង​មុន ឬ​ប៉ាន់ស្មាន​បាន​ពី​ស្ថានភាព​នៃ​គ្រោះ​ធម្មជាតិ​បាន​ទុកជា​មុន​បាន​ទេ​។ ប៉ុន្តែ​អ្វី​សំខាន់ និង​បន្ទាន់​ចំពោះ​មុខ​នោះ គឺ​យើង​ត្រូវ​រួម​គ្នា​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​តាម​លទ្ធភាព​ដែល​មាន​។ ជាមួយ​នេះ​ក៏​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ក្មេង​ៗ និង​បញ្ហា​សុខភាព ព្រោះ​រដូវ​នេះ​ងាយ​ទទួល​រង​ការ​ឆ្លង​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​ណាស់។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ខៀវ ស៊ី​ណា និង ឯកឧត្តម សុខ លូ បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា ៖ គ្រប់​កាលៈទេសៈ ពិសេស​ពេល​ប្រជាជន​ជួប​ការ​លំបាក​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​គិតគូ​ជួយ​ដោះស្រាយ និង​ស្ថិត​នៅ​ជាប់​ជា​និច្ច​ជាមួយ​សុខទុក្ខ​ប្រជាជន ទោះជា​មិន​បាន​អញ្ជើញ​ចុះ​ផ្ទាល់ ក៏​ចាត់​ឲ្យ​តំណាង ឬ​ក្រុមការងារ​ចុះ​ជួយ​ដែរ​។

សូម​បញ្ជាក់​ថា ៖ តាម​ការ​បញ្ជាក់​ពី​លោក អ៊ុត វ​ណ្ណា​រ៉ា អភិបាល ស្រុក​ប្រាសាទ​សំបូរ បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ប្រាសាទ​សំបូរ​ឆ្នាំ​នេះ មាន​ឃុំ​៥ និង​ប្រជាជន​៦៣៤​គ្រួសារ រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ស្ទឹង​សែន ក្នុង​នោះ​ប្រជាជន​ចំនួន​៥៩៩​គ្រួសារ និង​សត្វពាហនៈ​ត្រូវ​ជម្លៀស​ទៅ​កាន់​ទីទួល​សុ​វត្ថ​ភាព​៥​កន្លែង ដែល​បាន​រៀបចំ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ដូចនេះ​បងប្អូន​ត្រូវ​មានការ​ជឿជាក់​លើក​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​សម្ដេច​តេ​ជោ ហ៊ុន សែន គ្មាន​អ្នក​ណា​ស្គាល់​ការ​លំបាក​សុខទុក្ខ និង​រស់នៅ​រួមការ​ជាប់​ជិត​នឹង​ប្រជាជន​ជាង​សម្ដេច​តេ​ជោ​នោះ​ទេ​។

នៅ​ក្នុង​ខណៈនោះ​ដែរ លោក​ជំទាវ ខៀវ ស៊ី​ណា បាន​នាំ​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដល់​តាម​រយះ​លោក​ជំទាវ​ចែក​ជូន​ប្រជាជន​រង​ផល​ប៉ះពាល់​ចំនួន​១៩៤​គ្រួសារ ដែល​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី និង​ឃី​មួយ​កញ្ចប់​។ ដោយឡែក​អំណោយ​ផ្ទាល់​របស់​លោ​ជំទាវ និង​ឯកឧត្ដម ជា ចាន់​តូ មាន​សម្ភារ​ប្រើប្រាស់​រួម​មាន ៖ ចាន ឆ្នាំង ធុង​ទឹក និង​សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​មួយ​ចំនួន​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ