ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឹ​ម គាន​ហោ ទៅ​កាន់​ខេត្ត​កំពង់​ចាម ត្រួតពិនិត្យ​ស្ថានភាព​ជញ្ជាំង​ការ​ពារ​​ច្រាំង​ទន្លេ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថៃ្ង​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម…

ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថៃ្ង​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​សហការី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ចាម​ដើម្បី ៖

១-​ត្រួតពិនិត្យ​នៅ​ស្ថានភាព​ជញ្ជាំង​ការពារ​ច្រាំង​ទន្លេ​ដែល​ទើបបាន​បញ្ចប់​ការងារ​ថ្មី​ៗ មុន​ទឹក​ជំនន់​ឡើង​មក​ដល់​។ ដែល​ជាក់ស្តែង​សំណង់​បាន​ធានា​នូវ​ស្ថេ​រ​ភាពរឹងមាំ​បាន​ល្អ​ប្រសើរ​។

២-​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៃ​ឃុំ​ជី​រោ​រ​ទី​១ និង​ទន្លេ​បិទ​ចំនួន​២៥០៥​​គ្រួសារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​ជួប​ប្រទះ​នូវ​វិបត្តិ​ទឹកជំនន់​ក្នុង​ពេល​កន្លង​មក​។

៣-​បន្តដំណើរ​តាម​រយៈ​អូ​ប័​រ ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ,​ឯកឧត្តម គន់ គី​ម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​វាយតម្លៃ​ឥទ្ធិពល​នៃ​ការ​លិចលង់​ក្នុង​រយៈ​កន្លង​មក​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ