ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! ឡាន​បុក​ម៉ូតូ​ខ្ទាត​ទៅ​​ផ្ទប់​មួយ​​គ្រឿងទៀត ថែម​ទាំង​កិន​ពីលើ​យ៉ាង​ស្រៀវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ផ្លោង​បោក​ផ្ទប់​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ហើយ​ត្រូវ​បាន​រថយន្ត​ក្រឡុក​បេតុង​បើក​កិន​ម៉ូតូ​បន្ថែម ។ បន្ទាប់​ពី​កើតហេតុ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ផ្លោង​បោក​ផ្ទប់​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ហើយ​ត្រូវ​បាន​រថយន្ត​ក្រឡុក​បេតុង​បើក​កិន​ម៉ូតូ​បន្ថែម ។ បន្ទាប់​ពី​កើតហេតុ ភ្លាម​ៗ​នោះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ព្យាយាម​បើក​គេច​ដែរ តែ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ឃាត់​បាន​ទាំង​រថយន្ត ទាំង​អ្នកបើកបរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​សម្តេច​ជា ស៊ី​ម ខាងលិច​ផ្សា​របឹង​បៃតង ស្ថិត​ក្នុងភូមិ​ជ្រេ​ស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ ក្នុង​នោះ​១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8587 បើក​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។ ២-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BA-៩៣០៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។ ៣-​រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង ម៉ាក​FUSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-១៦១៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល ១K-៥១៧៨ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ និង​បុរស​ម្នាក់​ទៀត​អ្នក​រួម​ដំណើរ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។ ជន​រង​គ្រោះ​ទាំង​២​នាក់ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​វ៉ា​ជែង​រថយន្ត​នៅ​ខាង​មុខ ​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ខ្ទាត​ផ្លោង​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ម៉ា​ស្តា ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់ និង​រង​របួសធ្ងន់​ម្នាក់ ចំណែក​ម៉ូតូ​ខ្ទាត​ចេញ ស្រប​ពេល​នោះ​ស្រាប់តែ​រថយន្ត​ក្រឡុក​បេតុង​ម៉ាក FUSO ដែល​បើកបរ​ពី​លិចទៅ​កើត ក៏​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ​បន្ថែម​ទៀត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ព្យាយាម​បើក​គេច​ដែរ តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ បណ្តាល​ឱ្យ​រថយន្ត​ចំនួន​៣​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង រង​ការ​ខូចខាត​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ ពិនិត្យ​វាស់វែង​និង​នាំ​យក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នងការ​ក្រុង ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​អ្នក​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ