ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ និង​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប​ត្រូវ​លិចលង់​ហើយ(មានវីដេអូ)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ភ្លៀវ​មួយ​មេ​យ៉ាង​ធំ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ​ធ្វើ​ឲ្យ​នៅ​តាម​បណ្ដា​ផ្លូវលំ និង​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប បាន​កំពុង​លិចលង់​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ពិបាកធ្វើ​ដំណើរ ។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ន​បានអោយ​ដឹង​ថា កត្តា​ដែល​ធ្វើ​អោយ​កំណាត់​ផ្លូវលំ​មួយ​ចំនួន​ទទួល​លិចលង់​នោះ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ភ្លៀវ​មួយ​មេ​យ៉ាង​ធំ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ​ធ្វើ​ឲ្យ​នៅ​តាម​បណ្ដា​ផ្លូវលំ និង​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប បាន​កំពុង​លិចលង់​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ពិបាកធ្វើ​ដំណើរ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ន​បានអោយ​ដឹង​ថា កត្តា​ដែល​ធ្វើ​អោយ​កំណាត់​ផ្លូវលំ​មួយ​ចំនួន​ទទួល​លិចលង់​នោះ គឺ​បណ្ដាល​មក​ពី​តំបន់​នោះ​មាន​សណ្ឋាន​ដី​ទាប​ជាង ដោយ​កន្លែង​មួយ​ចំនួន​គួប​ផ្សំ និង​ការ​សាងសង់​សំណង់​រឹង ដោយ​មិន​គិត​ពី​ប្រព័ន្ធ​លូ​បង្ហូរទឹក ហើយ​បាន​ទុក​ផ្លូវ​ជា​ប្រឡាយ​សម្រាប់​បង្ហូរទឹក ថែម​ទាំង​ធ្វើ​សំណង់​មាន​លក្ខណៈ​ប្រជែង​យក​ខ្ពស់​រាងខ្លួន​ដោយ​ខ្វះ​មន្ដ្រី​ណែនាំ និង​មិនសូវ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ចេះ​តែ​បណ្ដែតបណ្ដោយ ។ រាល់​សំណង់​មាន​លក្ខណ​អនាធិបតេយ្យ​ផង​ដែរ ។

លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា​មិន​បាន​ផ្ដល់​ជុំវិញ​ការ​ទឹក លិចលង់​ផ្លូវ​ក្នុង​ក្រុង​បាន​នោះ​ទេ លោក​ថា អោយ​សួរ​ទៅ​ខាង​មន្ទីរ​សារ​ធា​រណៈការ​ខេត្ត សៀមរាប ព្រោះ​គេ​ជា​អ្នក​ធ្វើ​ផ្លូវ និង​រៀបចំ​ប្រព័ន្ធ​លូ ។

ដោយ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​សារ​ធា​រណៈការ​ខេត្តសៀមរាប​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ដោយសារ​គ្មាន​លេខ​ទូ​ស័ព្ទ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ