លក្ខណៈពិសេសនៃពន្លឺទាំង៤
ពន្លឺព្រះអាទិត្យបំភ្លឺបានតែក្នុងពេលថ្ងៃ ពន្លឺព្រះចន្ទបំភ្លឺបានតែក្នុងពេលយប់ ពន្លឺភ្លើងបំភ្លឺបានតែក្នុងទីងងឹតទោះបីយប់ឬថ្ងៃតាមគួរនឹងការបំភ្លឺ ឯពន្លឺបញ្ញាគឺពន្លឺព្រះពុទ្ធភ្លឺសព្វកាល ។ ព្រះមានបុណ្យព្រះអង្គជាពន្លឺប្រសើរបំផុតជាងពន្លឺដ៏វិសេសមានដួងព្រះចន្ទព្រះអាទិត្យជាដើម ដែលជាអ្នកបំភ្លឺលោកនោះៗ។ ព្រោះថាព្រះបរមសាស្តាជាម្ចាស់ព្រះអង្គ មានប្រាជ្ញាចាក់ធ្លុះក្នុងលោកធាតុទាំងមួយម៉ឺនចក្រវាឡ បំភ្លឺសត្វលោកឱ្យមានមុខឆ្ពោះទៅកាន់សុគតិភព…
ចែករំលែកព័តមាននេះ