ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ស្រុក​ព្រៃ​នប់​ត្រូវ​បាន​ទឹក​លិច​ផ្លូវ និង​សុំ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​តាម​អាជ្ញាធរ​ឃុំ​សាមគ្គី​បានអោយ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ​ថា កំណាត់​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ចូល​ទៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​តាម​អាជ្ញាធរ​ឃុំ​សាមគ្គី​បានអោយ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ​ថា កំណាត់​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ចូល​ទៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ចំណុច​កំពង់​ផ្ការ ស្ថិត​ក្នុងភូមិ​បឹង​រាំង ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ជន់​លេច​ហូរ​កាត់​លើ​បណ្តោយ​ផ្លូវ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជាមួយ​គ្នា​នេះ អាជ្ញាធរ​ឃុំ​អំពាវនាវ​ថា សុំ​ផ្អាក​រថយន្ត​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន ហើយ​សម្រាប់​ថ្មើ​ជើង​មុន​ឆ្លងកាត់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹក​ហូរ​ឆ្លងកាត់​មាន​កម្ពស់​ប្រមាណ​ជា​កន្លះ​ម៉ែត្រ និង​ប្រវែង​ជា​៧០​ម៉ែត្រ ។

ដោយឡែកអាជ្ញាធរ​បាន​បញ្ជាក់​ថា ការ​លិច​ហូរ​លើ​ផ្លូវ​ចំណុច​នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​ឆ្នាំ​នេះ តែ​យ៉ាងណា​មិន​ប៉ះពាល់​ដល់​លំនៅ​ឋាន តែ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ខ្លះ​ៗ​របស់​ពលរដ្ឋ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ