ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​ជួយ​គាត់​ដែរ តែ​អ្វី​ៗ​ត្រូវ​បាន​ហួសពេល​អស់​ទៅ​ហើយ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ដោយ​ខ្លួនឯង រស់នៅ​នៅ​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ត្រូវ​បាន​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី​ឆក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ដោយ​ខ្លួនឯង រស់នៅ​នៅ​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ត្រូវ​បាន​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី​ឆក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ស្ត្រី​ចំណាស់​ខាងលើ​ឈ្មោះ សៅ អឿ​ន អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ត្រូវ​ឆក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅផ្ទះ​របស់​ខ្លួន ។

នគរបាល​ប៉ុស្តិ៍​កំពង់ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​ពី​ផ្ទះ​កូន​ចូល​មក​ផ្ទះ​ខ្លួនឯង តែ​ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​យក​កៅអី​ដាក់​ជាន់ឡើង​មូល​អំ​ពូ​ល​ភ្លើង​ចេញ​ដាក់​អំ​ពូ​ល​ថ្មី​ចូល ស្រាប់តែ​ដួល​កៅអី ស្ត្រី​រង​គ្រោះ​បាន​តោង​ខ្សែភ្លើង​ធ្វើ​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​តែ​ម្ដង​ទៅ ។

នគរបាល​ប៉ុស្តិ៍​និយាយ​ប្រាប់​ថា នៅ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សែង​យក​ទៅ​ត្រាំ​ភក់​មាន​ជាតិ​ដី​សើម​តាម​ក្បួន​បុរាណ ប៉ុន្តែ​ទោះជា​ក្រុម​អ្នក​ភូមិ​ជួយ​ធ្វើ​ចលនា​យ៉ាងណា​នោះ​ក៏​ហួសពេល​ទៅ​ហើយ បាន​ត្រឹមតែ​ក្រុម​គ្រួសារ​ស្រណោះស្រណោក​តែ​ប៉ុណ្ណោះ មិន​អាច​វិល​ត្រឡប់​មក​ជួប​កូន​ទាំង​៤​នាក់​បាន​ឡើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ