ទើប​ទិញ​រថយន្ត​ស៊េរី​ទំនើប​២​ថ្ងៃ សឹង​តែ​​មិន​ទាន់​ជិះ​ផង ស្រាប់តែ​ជួប​រឿង​បែប​​នេះ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ទំនើប​ស៊េរី​ឆ្នាំ​២០១៩​មួយ​គ្រឿង​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដែល​ម្ចាស់​ទើបតែ​ទិញ​២​ថ្ងៃ​ប៉ុណ្ណោះ​សឹងតែ​មិន​ទាន់​បាន​ជិះ​ផង ហើយ​ទុក​ក្រោមផ្ទះ​ដោយ​បិទទ្វារ​ចាក់សោ​ត្រឹមត្រូវ ប៉ុន្តែ​ខណៈ​គាត់​កំពុង​ដេក​លង់លក់​ស្រាប់តែ​ចោរ​ចូល​ទៅ​លួច​បើក​ចេញពីផ្ទះ​បាត់​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ក៏​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ កាលពី​ម៉ោង​៤​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​អំពិល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។

សេចក្តីរាយការណ៍​បន្ត​ថា ចោរ​ខាងលើ​នេះ ក្រោយ​ពី​លួច​រថយន្ត​ហើយ ក៏​បាន​បើក​យក​ទៅ​ប្លុង​ចោល​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ដោយ​មិនដឹង​ថា យក​ទៅ​អត់​រួច ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន ឬ​បែប​ណា​នោះ​ឡើយ0x017d7 រួច​គេចខ្លួន​បាត់ ។ ហើយ​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ម៉ាក TOYOTA LAND CRUISER -V6 ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ទើបតែ​ទិញ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​បាន​ធ្វើ​ពាក់​ស្លាក​លេខ​នៅឡើយ និង​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ឆៃ បូ​ណា អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ​។

បើ​តាម​បុរស​ជា​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា គាត់​ទើបតែ​ទិញ​រថយន្ត​ខាងលើ​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ហើយ​មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ​នៅឡើយ​ទេ ដោយឡែក​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា​នោះ នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ទុក​រថយន្ត​នៅ​ក្រោមផ្ទះ​ដោយ​បាន​បិទទ្វារ​និង​ចាក់សោ​យ៉ាង​ត្រឹមត្រូវ ដោយ​មិន​ហ៊ាន​មានការ​ធ្វេសប្រហែស​ឡើយ​។ បន្ទាប់​មក​គាត់​និង​ក្រុម​គ្រួសារ​ក៏​ចូល​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន លុះ​ក្រោយ​ពី​ភ្ញាក់​ពី​ដំណេក​ជិត​ភ្លឺ​ស្រាប់តែ​ឃើញ​ទ្វារ​ចំហរ ហើយ​បាត់​មិនឃើញ​រថយន្ត​នោះ​ទេ ដោយ​ត្រូវ​ចោរលួច​យក​ទៅ​បាត់ ទើប​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ទាំង​ព្រឹក​តែ​ម្ដង​។

បើ​តាម​នគរបាល​បាន​និយាយ​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​កម្លាំង​នគរបាល​តាម​បណ្ដា​គោលដៅ​នានា​ជួយ​សង្កេត​មើល និង​ពួនស្ទាក់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​មិនឃើញ​រថយន្ត​នេះ​ភ្លាម​ៗ​ទេ​។

នគរបាល​បន្ត​ថា លុះដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ ស្រាប់តែ​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ​រថយន្ត​ខាងលើ ដែល​រថយន្ត​នោះ​ត្រូវ​ជនសង្ស័យ​ចត​ទុក​ចោល​នៅ​ក្នុង​ដី​ឡូ​តិ៍​ទំនេរ​មួយ​កន្លែង នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ទើប​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ចុះ​ទៅ​ពិនិត្យ​មើល និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ បន្ទាប់​មក​បាន​ឲ្យ​ម្ចាស់​យក​ឯកសារ​ទៅ​ទទួលយក​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ