ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មិន​តិច​ឡើយ​បាន​ស្លា.ប់​ត្រឹមតែ​មួយប៉ប្រិចភ្នែក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក ឈើ​យ ចាន់​ណា ដឹកនាំ​ក្រុមការងារ​ចូលរួម​បុណ្យសព​គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​៤​នាក់ នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចំនួន​៨០​ម៉ឺន​រៀល នា​ថ្ងៃ​ទី​១៤…

បន្ទាយ​មាន​ជ័យ ៖ លោក ឈើ​យ ចាន់​ណា ដឹកនាំ​ក្រុមការងារ​ចូលរួម​បុណ្យសព​គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​៤​នាក់ នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចំនួន​៨០​ម៉ឺន​រៀល នា​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ លោក ឈើ​យ ចាន់​ណា សមាជិក​ព្រឹទ្ធសភា រួម​នឹង​ប្រតិភូ​អមដំណើរ​រួម​មាន​ឯកឧត្ដម​សមាជិក​ក្រុម​ព្រឹក្សា​ខេត្ត លោក ឈូរ ប៊ុ​ន​រឿង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​បុណ្យសព​គ្រួសារ​ដែល​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្រះ​កែវ នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ ។

ជាមួយ​គ្នា​នោះ​លោក ឈើ​យ ចាន់​ណា សមាជិក​ព្រឹទ្ធសភា​ក៏​បាន​ថ្លែង​នូវ​ក្តី​រំលែក​ទុក្ខ​ជា​ប៉ុន​ពេក​ជាមួយ​ក្រុម​គ្រួសា​នៃ​សព​ដែល​បាន​ជួយ​ឧ​ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួ​ឲ្យ​រន្ធត់ ធ្វើ​ឲ្យ​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​បងប្អូន​សាច់ញាត្តិ​ក្នុង​មួយ​ពព្រិច​ភ្នែក ។

ចំពោះ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មាន ១-​ឈ្មោះ អោត លើ​ម អាយុ​៦០​ឆ្នាំ ។ ២-​ឈ្មោះ ជួង ចាន់​សុ​នៅ អាយុ​១៦​ឆ្នាំ ។ ៣- ឈ្មោះ ជួង ស៊ី​ញី​ន (​ហៅ​ស្រី​អ៊ី​ញ​) អាយុ​១៦​ឆ្នាំ ។ ៤-​ឈ្មោះ ជួន ឡាយ​អិន អាយុ​៩​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់ រស់នៅ​ភូមិ​គោក​ព្រេ​ក ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

គូរ​រំលឹក​ថា ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ មាន​អ្នកដំណើរ​ជា​ច្រើ​នាក់​បាន​ស្លាប់ និង​រង​របួស​នៅ​ពេល​រថយន្ត​ទេសចរណ៍​មួយ​បុក​រថយន្ត​វ៉ែន​ដឹក​អ្នកដំណើរ​ក្បាល​ទល់​ក្បាល​នៅ​មុខ​វត្ត​ណូ​ន​ជិ​ក ឃុំ​វ​ឌ្ឍ​នា​ណា​ក់​ខន ស្រុក​វ​ឌ្ឍ​នា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

បើ​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ៖ អ្នកបើកបរ​ក្នុង​រថយន្ត​ទេសចរណ៍ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ស្រះ​កែវ បាន​បាត់បង់​ភាព​ម្ចាស់​ការ និង​បាន​រេ​ចូល​ផ្លូវ​របស់​រថយន្ត​វ៉ែន​ដឹក​អ្នកដំណើរ​ពី​ក្រុង​បាងកក​មក​កាន់​ផ្សារ​រោង​ក្លឿ​រ ព្រំដែន​កម្ពុជា និង​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ហេតុ​នាំ​ឲ្យ​មានការ​បុក​ទង្គិច​ក្បាល​ទល់​ក្បាល ។ ជន​រង​គ្រោះ​ភាគច្រើន​ជា​ជនជាតិ​កម្ពុជា​ដែល​ទើប​ត្រឡប់​មក​ពី​ពិនិត្យ​សុខភាព ព្យាបាល​ជំងឺ និង​ដើរ​លេង​នៅ​ក្រុង​បាងកក ។

អ្នក​បើករថយន្ត​ទេសចរណ៍​ជនជាតិ​ថៃ​បាន​រង​របួស និង​អ្នក​បើករថយន្ត​វ៉ែន​ផ្លា​ក​លេខ​បាងកក ដែល​ក៏​ជា​ជនជាតិ​ថៃ​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។ មនុស្ស​ប្រុស​២​នាក់​និង​ស្ត្រី​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​ជន​ទី​៥ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។ មនុស្ស​៧​នាក់​ទៀត រួម​មាន​ក្មេង​២​នាក់ រង​របួស ។ ចំណែក​មនុស្ស​៦​នាក់ ក្នុង​រថយន្ត​វ៉ែន​បាន​ស្លាប់ និង​៦​នាក់​រង​របួស ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ