Mourinho អតីតគ្រូបង្វឹក Real ថាខ្លួនខ្លាំងដោយសារតែកីឡាករ Barcelona ១រូប
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Jose Mourinho ជឿជាក់ថាដោយសារតែការខិតខំគិតគូររៀបចំក្រុមឱ្យឈ្នះ…
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Jose Mourinho ជឿជាក់ថាដោយសារតែការខិតខំគិតគូររៀបចំក្រុមឱ្យឈ្នះ…
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Jose Mourinho ជឿជាក់ថាដោយសារតែការខិតខំគិតគូររៀបចំក្រុមឱ្យឈ្នះ Lionel Messi ទើបធ្វើឱ្យរូបលោកក្លាយទៅជាគ្រូបង្វឹកល្អ ។
កីឡាករអាវលេខ១០របស់ Barcelona តែងតែជាសត្រូវរបស់លោក Mourinho កាលពីលោកនៅកាន់ក្លិប Real Madrid។ លោក Mourinho ថា លោកត្រូវគិតយ៉ាងល្អិតល្អន់ដើម្បីរៀបចំក្រុមមុនពេលទៅប្រកួតជាមួយនឹង Messi។
អតីតគ្រូបង្វឹករូបនេះបាននិយាយប្រាប់ទៅសារព័ត៌មាន EFE ថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំជំពាក់ច្រើនណាស់ជាមួយនឹងកីឡាកររបស់ខ្ញុំ ហើយជាមួយនឹងអ្នកដែលបង្កើតបញ្ហាដល់ខ្ញុំ ។ ជាឧទាហរណ៍ស្រាប់ Messi មិនដែលលេងនៅក្រុមរបស់ខ្ញុំទេ តែគេតែងតែប្រកួតតទល់នឹងក្រុមខ្ញុំ។ គេបានធ្វើឱ្យខ្ញុំក្លាយជាគ្រូបង្វឹកល្អម្នាក់ ដែលត្រូវរៀបចំក្រុមដើម្បីទប់ទល់នឹង Messi»។
លោកបានបន្តថា៖ «នៅពេលខ្ញុំនិយាយថា Messi ខ្ញុំក៏សំដៅទៅលើកីឡាករខ្លាំងៗដែលខ្ញុំធ្លាប់ត្រូវតទល់ផងដែរ»។
គួរបញ្ជាក់ផងដែរថា លោក Mourinho នៅពេលនេះ គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ និង កំពុងតែធ្វើការនៅក្នុងសារព័ត៌មាន Sky Sport ក្រោយពីចាកចេញពីតំណែងជាគ្រូបង្វឹកនៅ Manchester United ៕
ប្រភព ៖ marca , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ