Neymar អាច​នឹង​ខ្លាំងស្មើ Ronaldo និង Messi បើ​មាន​ចំណុច​១​នេះ


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​ប្រេ​ស៊ី​ល Flamengo លោក Jorge Jesus បាន​លើក​សរសើរ Neymar ថា​អាច​នឹង​ឡើង​ស្មើ Ronaldo និង Messi ប្រសិនបើ​អាច​មាន​ចំណុច​មួយ​ ។

Ronaldo ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​យក​ទៅ​ប្រៀបធៀប​ជាមួយនឹង Messi អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​អាច​រក​ឃើញ​ថា​នរណា​ខ្លាំង​ជាង​នរណា​បាន​ឡើយ​។

គ្រូបង្វឹក​ក្លិប Flamengo លោក Jorge Jesus អាយុ​៣៤​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន Globo Esporte ថា​៖ «​នៅ​ក្នុង​គំនិត​របស់ខ្ញុំ Ronaldo គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ហើយ​ខ្ញុំ​គ្មាន​ការ​សង្ស័យ​អ្វី​បន្តិច​ណា​ឡើយ​។ គេ​មិន​រក​គ្រាប់​បាល់​បាន​ត្រឹមតែ​១០​ឬ​២០​ទេ តែ​គេ​បាន​យ៉ាងតិច​ពី​៣០​ទៅ​៥០​។ Messi គឺជា​កីឡាករ​ខ្លាំង​មួយ​ប្រភេទ​ទៀត ហើយ​នៅ​ពេល​នេះ​ពួក​គេ​ទាំង​ពីរ​គឺជា​ជើង​ខ្លាំង​»​។

លោក Jesus ក៏​បាន​បន្ថែម​ទៀត​ថា​៖«Messi គឺជា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ដូច​ទៅ​នឹង Ronaldinho ដែរ​។ Neymar ក៏​ក្លាយទៅជា​ជើង​ខ្លាំង​ដូច​ពួក​គេ​ដែរ ប្រសិនបើ​គេ​មាន​ទឹកចិត្ត​ដូច​ទៅ​នឹង Ronaldo » ។

ក្រោយ​ពី​បាត់​មុខ​ពី​ការ​ប្រកួត​៤​ដង​នៅ​ពេល​បើក​ឆាក​ក្នុង​រដូវ​កាល​នេះ សម្រាប់ PSG កីឡាករ Neymar នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល PSG ប្រកួត ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ