ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ប្អូន​ស្រែ​កថា​«​ជួយ​ផង​ៗ»​ខំ​ហែល​ទៅ​ជួយ​ស្រាប់តែ​…​អនិច្ចា !

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ​ ៖ ​បី​នាក់​នាំ​គ្នា​ទៅ​ដាក់​មង​ខ្យល់​បក់​លិច​ទូក​ស្លាប់​ម្នាក់នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តំបន់​អូរ​អណ្តែង ក្នុងភូមិ​សាស្ត្រ​ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រសាទ​សំបូរ ។ សព​ជន​រង​គ្រោ​ឈ្មោះ…

ខេត្តកំពង់ធំ​ ៖ ​បី​នាក់​នាំ​គ្នា​ទៅ​ដាក់​មង​ខ្យល់​បក់​លិច​ទូក​ស្លាប់​ម្នាក់នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តំបន់​អូរ​អណ្តែង ក្នុងភូមិ​សាស្ត្រ​ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រសាទ​សំបូរ ។ សព​ជន​រង​គ្រោ​ឈ្មោះ អាត កវី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សូ​រី​យា ឃំុ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ។

តាម​ការ​បំភ្លឺ​ពី​បងថ្លៃ​ឈ្មោះ ណា​ង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ២០​ឆ្នាំ​ បាន​ប្រាប់​ថា​ កាលពី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា រូបគេ​ជាមួយ​ឈ្មោះ លន លឹ​ម ភេទ​ប្រុស​អាយុ​២២​ឆ្នាំ និងឈ្មោះ អាត កវី ជា​ប្អូនថ្លៃបាន​ផឹកស្រា​ទាំងអស់​គ្នា រួ​ច​ក៏​នាំ​គ្នា​អុំទូក​ទៅ​ដាក់​មង​នៅ​តំបន់​ខាង​លើ នៅ​ពេល​រាយ​មង​រួច​ហើយក៏​នាំ​គ្នា​អុំទូក​ត្រឡប់​មក​ផ្ទះ ខណៈនោះ​ស្រាប់តែ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំងធ្វើឱ្យ​លិច​ទូករូបគេ​បាន​ខំ​ស្ដារទូក ចំណែក​ម្នាក់​ទៀត​បាន​ហែល​ទឹក​ទៅ​ឆ្ងាយ​ដោ​យ​ខ្យល់ខ្លាំងរូបគេស្ដារទូក​មិន​ទាន់​បាន​ផង ស្រាប់តែឮសំលេងឈ្មោះ អាត កវី ស្រែកឱ្យ​ជួយ​ផង​ៗ ។

ភ្លាម​នេះ​គេ​បាន​ហែល​ទៅ​ជួយ​បាន​ប្រហែលជា​១០​ម៉ែត្រ​ហត់​ខ្លាំង​ពេក​ទៅ​មិន​រួចក៏​ទុក​ប្អូនថ្លៃ​ចោលហើយ​ខំ​ហែល​មក​ដី​គេា​ក​ជាមួយ​ឈ្មោះ លន លឹ​ម និងទៅ​ហៅ​បងប្អូន​ឲ្យ​ទៅ​ជួយ​រកឈ្មោះ អាត កវី បាន​ប្រហែលជា​១​ម៉ោង ទេី​ប​ឃេី​ញ​បងប្អូន​បានមក​នាំ​គ្នា​ជួយ​រកតែ​មិន​ឃេី​ញ លុះ​ថ្ងៃ​ទី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ទើបរក​ឃេី​ញ​សាកសព ​។

ពេល​ទទួល​ព័​ត៌​៌​មាន​ភ្លាមកម្លាំង​ជំនាញ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​តាំង​ក្រ​សៅចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​មាន​ឈាម​ហូរ​ចេញពី​រន្ធ​ច្រមុះ​លាយ​ជាមួយ​លំអង​ដី​និង​ពោះ​ហេី​ម​តឹង សន្និដ្ឋាន​បាន​ថា​ ​ជន​រង​គ្រោះស្លាប់​ដោយសារ​លង់ទឹកមិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ