ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់ទិព្វ ! និយាយ​ភ្លាម​បាន​ភ្លែត អួត​ក្តែ​ង​ៗ​ពេល​នេះ​គេ​ដោះ​លែង​ដូច​មាត់​មែន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖​ គ្រាន់តែ​បញ្ជូន​ដល់​តុលាការ​ខេត្តកណ្តាលភ្លាម នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ២០១៩ ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​ព្រោះតែ​ការ​ធ្វេស​ប្រហែល​ចត​ឡាន​គ្មាន​ដាក់​សញ្ញា​សម្គាល់នោះអួត​ប្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន​ថា ២​ម៉ោង​ទៀតនឹង​ត្រូវ​ដោះ​លែង​វិញ​ហេី​យ ទីបំផុតលោកស្រី ស៊ុន…

ខេត្តកណ្តាល​ ៖​ គ្រាន់តែ​បញ្ជូន​ដល់​តុលាការ​ខេត្តកណ្តាលភ្លាម នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ២០១៩ ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​ព្រោះតែ​ការ​ធ្វេស​ប្រហែល​ចត​ឡាន​គ្មាន​ដាក់​សញ្ញា​សម្គាល់នោះអួត​ប្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន​ថា ២​ម៉ោង​ទៀតនឹង​ត្រូវ​ដោះ​លែង​វិញ​ហេី​យ ទីបំផុតលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ដោះ​លែងអោយ​មាន​សេរីភាពមែន ។

លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​ និង​ជា​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់ ​កោះសន្តិភាព ឱ្យ​ដឹង​ថា លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ដោះ​លែង​តៃកុង​រថយន្ត​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ពិនិត្យ​សំណុំរឿង សាកសួរ​តៃកុង​រថយន្ត​គ្មាន​កំហុស ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ លួ​ចប​ង្ហេី​ប​ឱ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះកេី​ត​ឡេី​ង​ដោយសារ​រថយន្ត​ចត​គ្មាន​ដាក់​សញ្ញា​សម្គាល់ ទេី​ប​ម៉ូតូ​បេី​ក​បុក​ពីក្រោយ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ ។​ ក្រោយ​កេី​ត​ហេតុម្ចាស់​រថយន្ត​បាន​បេី​ក​គេច​រហូត​បែក​កង់​រថយន្ត​ទេី​ប​សមត្ថកិច្ច​តាម​ចាប់​បាន​មក​វិញ ។

តៃកុង​រថយន្ត​មានឈ្មោះ ណាត បូ​រី ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ឈ្មោះ ​ទេព សុវណ្ណ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ​ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយ​ធំ​ស្រុក​ស្វាយ​ធំ ខេត្តស្វាយរៀង​។

នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយបានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង​១និង៣០​នាទី នៅ​ផ្លូវ​លេខ​១ ចំណុច​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ម៉ូតូ​កង់​បី ព​ណ៌​ក្រហម ​ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ​1O-2263 បើកបរ​ដោយ​ឈ្មោះ ទេព សុវណ្ណ បាន​បើកបរ​មាន​ទិស​ដៅ​ពី​ភ្នំពេញទៅ​អ្នក​លឿងតាម​ផ្លូវជាតិ​លេខ​១​ ។

លុះដល់​ពេល​កន្លែង​កើតហេតុបាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក HYUNDAI ពណ៌​បៃតង ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ​ពាក់​ផ្លា​កលេខ ​ភ្នំពេញ​ 3B -7464 បើកបរ​ដោយ​ឈ្មោះ ណាត បូ​រី ដែល​កំពុង​ឈប់​ប៉ះ​កង់​រថយន្ត​នៅ​ជាយ​ផ្លូវ​ខាងស្តាំ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាលឱ្យរ​បួស​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​(​ស្លាប់​)​នៅ​ពេល​ប​ញ្ចូ​ន​ទៅ​មន្ទីរ​បង្អែក​ស្រុក​កៀនស្វាយ​ ។ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង ​និង​យក​វត្ថុ​តាង​រថយន្ត​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ​ករណី​នេះ​បណ្តាល​មក​ពី​អ្នក​បើ​ម៉ូតូធ្វេសប្រហែសមិន​ប្រុង​ប្រយ័ត្ន​បើក​ក្នុង​ល្បឿន​លឿន​មិន​មើល​ស្ថានភាព​ផ្លូវ​ខាង​មុខ​មាន​ឧបសគ្គ​ ។​ អ្នកបើកបរ​រថយន្ត​ធ្វេសប្រហែស​មិន​ប្រុស​ប្រយ័ត្ន មិន​ដាក់​សញ្ញា​បង្ហាញ​ឱ្យអ្នក​ប្រើប្រាស់​ផ្លូវ​បានឃើញ​ច្បាស់ ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ