ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ និង​វាយតម្លៃ​​ស្ថានភាព​ទឹក​នៅ​ភាគ​ខាងក្រោម​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នា​រសៀល​ថៃ្ង​​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថៃ្ង​​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក ម៉ៅ ហាក់ និង​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ និង​វាយតម្លៃ​នូវ​ស្ថានភាព​ទឹក​នៅ​ភាគ​ខាងក្រោម​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ព្រែក​នាំ​ដីល្បាប់ ស្ថិត​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្តាល ក្នុង​គោលបំណង ៖

១-​វាយតម្លៃ​ជាក់ស្តែង​នូវ​ស្ថានភាព​ទឹក ដែល​កំពុង​ឡើង និង​បន្ត​ឡើង​។ ជាក់ស្តែង​ត្រង់​ចំណុច​ស្ថានីយ​កោះ​ខែល ដែល​កន្លង​មក​កម្ពស់​ទឹក ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ៧,៤០ ម៉ែត្រ អាច​ត្រូវ​ប្តូរ​កើន​បន្ថែម​កម្ពស់ មូលហេតុ​ដោយ​ស្ថានភាព​ផ្លូវ​នៅ​តាម​មាត់ទន្លេ​មានការ​លើកកម្ពស់​ដែល​មិន​ចោទ​ជា​បញ្ហា​ត្រូវ​ទឹក​ហៀរ​ចូល​បាន​ទៀត​ដូច​ពី​មុន​នោះ​ឡើយ ។

២-​ត្រួតពិនិត្យ​អំពី​ស្ថានភាព​ជាក់ស្តែង​នូវ​គម្រោង​ព្រែក​ដែល​ក្រសួង​បាន​ធ្វើ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង AFD នា​ពេល​កន្លង​មក ។

៣-​គួរ​ប​ព្ជា​ក់ថា​ឆ្នាំ​នេះ​នឹង​មាន​ជំនន់​ធំ នោះ​បើសិនជា​មាន​ជំនន់​ប៉ែក​ខាងលិច​មក​ទន្ទឹម​គ្នា​ទៀត តើ​ត្រូវ​មាន​វិធីសាស្ត្រ​យ៉ាងណា ?

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ