ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ហាងឆេង​ដុល្លារ​អា​មេ​រិ​ក​ធៀប​លុយ​យ៉េន​ជប៉ុន​ម្តង​មើល​យ៉ាងម៉េច​ដែរ?

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​របស់​ប្រទេស​មហាអំណាច​អា​មេ​រិ​ក ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន ថា​តើ​វា​មាន​អត្រា​យ៉ាងដូចម្តេច​ក្នុង​ស​ប្តា​ហ៍​នេះ? បើ​តាម​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន គឺ​កាលពី​ថ្ងៃ​ទី ១៣​ខែកញ្ញា ១​ដុល្លារ​មាន​អត្រា​ទិញ…

សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​របស់​ប្រទេស​មហាអំណាច​អា​មេ​រិ​ក ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន ថា​តើ​វា​មាន​អត្រា​យ៉ាងដូចម្តេច​ក្នុង​ស​ប្តា​ហ៍​នេះ?

បើ​តាម​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន គឺ​កាលពី​ថ្ងៃ​ទី ១៣​ខែកញ្ញា ១​ដុល្លារ​មាន​អត្រា​ទិញ ១០៦,៥០​យ៉េន អត្រា​លក់ ១១០​យ៉េន​, ថ្ងៃ​ទី ១២​មាន​អត្រា​ទិញ ១០៦,៩០​យ៉េន អត្រា​លក់ ១០៩,៦០​យ៉េន ។ ហើយ​កាលពី​ថ្ងៃ​ទី ១១​មាន​អត្រា​ទិញ ១០៦,៦០​យ៉េន អត្រា​លក់ ១០៩,៣០​យ៉េន​, ថ្ងៃ​ទី ១០ មាន​អត្រា​ទិញ ១០៦,៣០​យ៉េន អត្រា​លក់ ១០៩​យ៉េន និង​ថ្ងៃ​ទី ៩​មាន​អត្រា​ទិញ ១០៥,៧០​យ៉េន អត្រា​លក់ ១០៨,៥០​យ៉េន ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ដោយឡែក​អត្រា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី ១៣​ចុង​ស​ប្តា​ហ៍​នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ទៀត​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៩៧​រៀល​ខ្មែរ អត្រា​លក់ ៤.១១៣​រៀល​ខ្មែរ​, ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ២៣.១០០​ដុ​ង​វៀតណាម អត្រា​លក់ ២៣.៦០០​ដុ​ង​វៀតណាម ។

១​ដុល្លារ​អា​មេ​រិ​ក​មាន​អ​ត្រ​តា​ទិញ ៣០,១៨៣៨​បាត​ថៃ អត្រា​លក់ ៣០,៦៣៤៣​បាត​ថៃ និង ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៨.៦៧៧​គីប​ឡាវ និង​អត្រា​លក់ ១០.៣២៧​គីប​ឡាវ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ