ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមា​…​បំផ្លាញព្រហ្មចារីយ៍​ក្មួយ​ស្រី​ទាំង​៤​អស់ជា​ច្រើនឆ្នាំ​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ នគរបាល​ស្រុក​ព្រែក​ប្រសព្វបាន​ចាប់​ឃាត់បុរស​​ជាឪពុក​មា ជាប់​សង្ស័យ​និង​ករណី​ចាប់​រំលោភ​​ក្មួយ​ស្រី​ ដែល​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៤​នាក់បាន​សម្រេចជា​បន្តបន្ទាប់​ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ​ទើប​តែ​​បែកធ្លាយ​។ អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លារ…

ខេត្តក្រចេះ​ ៖ នគរបាល​ស្រុក​ព្រែក​ប្រសព្វបាន​ចាប់​ឃាត់បុរស​​ជាឪពុក​មា ជាប់​សង្ស័យ​និង​ករណី​ចាប់​រំលោភ​​ក្មួយ​ស្រី​ ដែល​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៤​នាក់បាន​សម្រេចជា​បន្តបន្ទាប់​ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ​ទើប​តែ​​បែកធ្លាយ​។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​
អំពើ​​រំលោភ​ក្មួយ​ស្រី មាន​​ឈ្មោះ​អេ​ង លី​ម៉េ​ង អាយុ​៥១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប្រសព្វ​កណ្ដាល ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ និង​ត្រូវ​បាន នគរបាល​ចាប់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​របស់​សាច់ញាតិ​ក្មេង​ស្រី
​រង​គ្រោះ​ទាំង​៤​នាក់កាលពី ថ្ងៃ​ទី​១១ ​កញ្ ។ ជន​ម្នាក់​នេះ​ ត្រូវជា​ឪ​ពុក​មា​សាច់ថ្លៃ​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់ ដោយ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ប្រ​ព​ន្ឋ​ជនសង្ស័យ ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​៣​នាក់​ជា​បងប្អូន​បង្កើត​ ​អាយុ​ចាប់ពី​១២ ​ដល់​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ជា​បងប្អូន​ជីដូនមួយ​មាន​អាយុ​១៥​ឆ្នាំ​ ។ ក្មេង​ស្រី​ទាំងនេះ​សុទ្ធ​តែ​ជា​ក្មេង​កំព្រា​ខ្លះ​កំព្រា​ម្តាយ​និង​ខ្លះ​កំព្រាឪពុក​។ និង​បាន​រស់នៅ​ជាមួយ​ម្តាយធំ​ (ប្រ​ព​ន្ឋ​ជនសង្ស័យ​) រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

តាម​ចម្លើយ​បណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់បាន​ប្រាប់​នគរបាល​ថា ពួក​គេ​ទាំង​៤​នាក់​បាន​រង​ការ​ចាប់រំលោភ​ពី​ឪពុក​មា​ម្នាក់​នេះ តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ។ ហើយ​ពួក​គេក៏​មិន​បានដឹង​ថា ពួក​គេ​ទាំងអស់​គ្នា​ បាន​រង​ការ​ចាប់រំលោភ​ពី​ជនសង្ស័យ​ជាឪពុក​មា​ដូច​ៗ​គ្នានោះ​ទេ ដោយសារ​ពេល​ជន​នេះ​ចាប់រំលោភ​គឺ​បាន​ធ្វើ​សកម្មភាព​ឆ្លាស់គ្នា ពេល​ខ្លះ​រំលោភនៅផ្ទះ​ ខ្លះរំលោភ​នៅ​ស្រែ ​ខ្លះ​នៅ​រោច​ម្ការ តែ​រហូត​បែកធ្លាយ​ទើប​ដឹង​ថា ទើបពួក​គេ​សុ​ទ្ឋ​តែ​រង គ្រោះ​ដូច​គ្នា និង​បាន​ត្រឹមតែ​ស្រែក​ទ្រហោ​រយំ​អោប​បងប្អូន​តែ​ប៉ុណ្ណោះ​។

ក្មេង​ស្រី​ទាំងនេះ​ រៀបរាប់​ប្រាប់​នគរបាល​ដូច​ៗ​គ្នា​ថា ពួក​គេ​ម្នាក់​ៗ​បាន​រង​ការ​ចាប់រំលោភជា​ច្រើន​ដង​ដោយ​ចាំ​មិន​អស់នោះ​ទេ​។ ហើយ​រាល់​ការ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ ជនសង្ស័យតែងតែ​គំរាម​ទៅ​ពួក​គេ
​ដូច​ៗ​គ្នា​មិន​ឲ្យ​ប្រាប់​ន​ណា​ដឹង​បើ​មិន​ដូច្នោះ​គេ និង​សម្លាប់​ចោល​។

ស្នងការ​រង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នី​ត​ជន​លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​រង​ការ​គំរាម​ពី​ជនសង្ស័យ​ជា​ឱ​ពុក​មា​រូប​នេះ ក្មេង​ស្រី​រង​គ្រោះ ទាំងអស់ មិន​ហាន​ទម្លាយ​រឿង​នេះ​ប្រាប់​ទៅ​ន​ណា​ឲ្យ​ដឹង​នោះ​ទេ​។ តែ​រឿង​នេះ បាន​បែកធ្លាយ​បន្ទាប់​ពី​ក្មេង​ស្រី​ទាំងនេះ ចេះ​តែ​ខ្លាច​និង​ការ​ចាប់រំលោភ​ពី​ជន សង្ស័យ​បន្ត​ទៀត​និង​បាន​គេច​មក​សម្ងំ​ផ្ទះ​បងប្អូន​សាច់ញាតិ ហើយ​បងប្អូន​សាច់ញាតិ​ក៏​មាន ការ សង្ស័យ​នៅ​ពេល​ឃើញ​អ​កប្ប​កិរ​យារ​បស់​ជនសង្ស័យ ក៏​ជជីក​សួរ​ជនសង្ស័យ​តែ​ជន​នេះ បាន ឆ្លើយ​ថា គេ​មិន​បាន​រំលោភ​ឲ្យ​ស៊ីជម្រៅ​នោះ​ទេ គឺ​បាន​ត្រឹមតែ​បៀតបៀន​កេ​រិ៍​ភេទ​។

លោកស្រី​ស្នងការ​រង​បញ្ជាក់​ថា ក្រោយ​មានការ​មក​ប្តឹង​ពី​សាច់ញាតិ​របស់​ក្មេង​ស្រី នគរ បាល​ក៏​បាន​ឃាត់​ខ្លួន​ជន​នេះ មក​សាកសួរ ខ​ណះ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់ ក៏​ត្រូវ​បាន​នាំទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​ព្យា​បាល​នៅ​និង​មន្ទីរពេទ្យ​ខេត្តក្រចេះ​ ។ នៅ​​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​នេះ​បាន​សារភាព​ថា សកម្មភាព​ចាប់​រំលោភ​​របស់​គេ​លើ​ក្មេង​ស្រី​ គឺ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន រហូត​មក​ទល់​សព្វថ្ងៃ​ ។ ហើយ​ការ​ចាប់រំលោភ​មាន​ខ្លះ​បាន​ស៊ី ជម្រៅ និង​ខ្លះ​មិន​បាន​ស៊ីជម្រៅ​នោះ​ទេ ​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ