ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​​​សំរាម​…​ក៏វាយ​បង្ហូរ​ឈាម​​សស្រាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​ទុកដាក់​សំរាម​នៅ​មុខ​ផ្ទះ បង្ក​ឲ្យ​មាន​ជម្លោះ​រហូត​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​ដោយ​យក​ដុំ​ថ្ម​វាយ​បុរស​ម្នាក់​រយះ​ចិញ្ចើម​ហូរ​ឈាមស​ស្រាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា តាម​ផ្លូវ​លេខ​៩៤ មុខ​ហាង​ម៉ាស្សា​យីហោ​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​ទុកដាក់​សំរាម​នៅ​មុខ​ផ្ទះ បង្ក​ឲ្យ​មាន​ជម្លោះ​រហូត​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​ដោយ​យក​ដុំ​ថ្ម​វាយ​បុរស​ម្នាក់​រយះ​ចិញ្ចើម​ហូរ​ឈាមស​ស្រាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា តាម​ផ្លូវ​លេខ​៩៤ មុខ​ហាង​ម៉ាស្សា​យីហោ​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ណាទី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​លេខ​១១E១ ផ្លូវ​លេខ​៩៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា គ្រួសារ​គាត់​និង​ផ្ទះ​កើតហេតុ​ខាង​លើ ​ធ្លាប់​មាន​ទំនាស់​គ្នា​ដោយសារ​រឿង​ទុកដាក់​សំរាម​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​មុខ​ហាង​របស់​ជន​បង្ក ព្រោះ​ជន​បង្ក​មិន​ឲ្យ​យក​សំរាម​ទៅ​ទុក​នៅ​មុខ​ផ្ទះ​របស់​ខ្លួនដែល​ជា​កន្លែង​រកស៊ី ។

មុន​ពេល​កើតហេតុ ឪពុក​របស់​គាត់​បាន​យកសំរាម​ពី​ក្នុងផ្ទះ​ទៅ​ដាក់​នៅ​មុខ​ផ្លូវ​ក្បែរ​ហាង​ម៉ាស្សា​ខាងលើ ស្រាប់តែ​កូនប្រុស​របស់​ថៅកែ​ហាង​ចេញ​មក​ឈ្លោះ​និង​ជេរ​ប្រមាថ​ឪពុក​គាត់​។ពេល​នោះ គាត់​បើក​ម៉ូតូ​កង់​បី​មក​ដល់​ក៏​បាន​ចុះ​ទៅ​សួរនាំ​ក៏​ឈ្លោះប្រកែក​គ្នា ស្រាប់តែ​ជន​ឈ្មោះ អុក ផល្លា ហៅ​វុ​ី ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ បាន​យក​ដុំ​ថ្ម​មក​វាយ​រូប​គាត់​បណ្តាល​ឲ្យ​បែក​ចិញ្ចើម​ខាងស្តាំ​ហូរ​ឈាម​ស្រោច​ពេញ​មុខ ហើយ​ក៏​កើតជា​ការ​ឈ្លោះប្រកែក​គ្នា​ផ្អើលពេញ​ផ្លូវ​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​បាន​មក​អន្តរាគមន៍ ហាម​ឃាត់​កុំ​ឲ្យ​ប្រើ​ហិង្សា​បន្ត​ទៀត ។

ជន​រង​គ្រោះ​និយាយ​ថា កន្លែង​នេះ​គាត់​និង​អ្នក​ភូមិ​១១​ទាំងអស់​ធ្លាប់​ដាក់​សំរាម​ជា​យូរ​មក​ហើយ ហេតុ​អ្វី​បានជា​មិន​ឲ្យ​គាត់​ដាក់​ទៅ​វិញ ដោយ​ម្ចាស់​ហាង​ខាងលើ​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​តែ​ម្តង ។ ដោយឡែក បុរស​ឈ្មោះ អុក ផល្លា ហៅ​វុ​ី ដែល​ជា​ថៅកែ​ហាង​ម៉ាស្សា​វត្ត​ភ្នំ និយាយ​ថា មុន​ពេល​កើតហេតុ​នេះ​គាត់​បាន​ទិញ​ធុងសំរាម​ដាក់​នៅ​កែង​ផ្ទះ​របស់​គាត់​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​យក​សំរាម​មក​ដាក់​ក្នុង​នោះ កុំ​ឲ្យ​យក​សំរាម​មក​ទុក​នៅ​តាម​ផ្លូវ ធ្វើ​ឲ្យ​បាត់បង់​អនាម័យ​ក៏​ដូច​ជា​ធុំក្លិន​មិនល្អ​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​គាត់ ។ ចំពោះ​ធុងសំរាម​ដែលគាត់​ទិញ​យក​មក​ទុក​នេះ ពេល​រថយន្ត​ប្រមូល សំរាម​មក​ប្រមូល​គាត់​នឹង​ឲ្យ​កម្មករ​របស់​គាត់​ចេញ​មក​យក​សំរាម​ដាក់​រថយន្ត ។

ថៅកែ​ហាង​រូប​នេះ​និយាយ​ទៀត​ថា ប៉ុន្តែភាគី​ម្ខាង​នោះ​មិន​ព្រមយក​សំរាម​ទៅ​ដាក់​ក្នុង​ធុងដែល​គាត់​បាន​រៀបចំ​ទុក​ឲ្យ​ទេ គឺ​នៅ​តែ​យក​សំរាម​មក​ទុក​នៅ​មុខ​ផ្ទះ​គាត់​ដដែល ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​ជេរ​ប្រមាថ​និង​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ។ក្រោយ​ពេល​កើតហេតុ ភាគី​ដែល​រង​គ្រោះ​បែក​ចិញ្ចើម​ខាងស្តាំ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅប៉ុស្តិ៍រ​នគរបាល​ស្រះ​ចក ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ។បញ្ហា​ទុកដាក់​សំរាម​នា​ពេល​បច្ចុប្បន្ន​នេះ បើ​មិន​មានការ​យោគយល់​គ្នា​ទេ នោះ​រឿងរ៉ាវ​នានា​ក៏​នឹង​ផ្ទុះ​ឡើង ដោយសារ​តែ​ការ​ទុកដាក់​សំរាម​ប៉ះពាល់​ដល់​អារម្មណ៍​រវាង​គ្នា​នឹង​គ្នា ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ