របៀបចិញ្ចឹមកូននៅក្នុងសម័យឌីជីថល


បដិវត្តន៍​ឌី​ជី​ថ​ល​ទំនើប​ បាន​ផ្លាស់​ប្តូរ​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​របស់​មនុស្ស​យើង ។ ស្មា​ត​ហ្វូ​ន និង​tablets ដែល​មាន​ពាសពេញ​គ្រប់​ទីកន្លែង​បាន​បញ្ចូល​អ៊ិ​ន​ធើ​ណិ​តទៅ​ក្នុង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង យើង​ផ្ញើ​សារ​ទៅ​កាន់​មិត្តភក្តិ​តាម WhatApp យើង​ផុស​រូបភាព នៅ​លើ Facebook ហើយ​ស្តាប់​ចំរៀង និង​មើល​រឿង​តាម​អន​ឡាញ ។

ការ​កើនឡើង​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម័យ​ទំនើប​មិន​គ្រាន់តែ​បាន​ផ្លាស់​ប្តូរ​ពួក​យើង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ផ្លាស់​ប្តូរ​កូន​ៗ​របស់​ពួក​យើង​ទៀត និង​ផ្លាស់​ប្តូរ​ពី​របៀប​ដែល ចិញ្ចឹម​ពួក​គេ ។ សរុប​មក​វា​បាន​ផ្លាស់​ប្តូរ​ភាព​ជា​ឪពុក​ម្តាយ ។

តើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​កំរិត​ណា​ទើប​សមរម្យ​សម្រាប់​ក្មេង ?
តើ​យើង​អាច​ការពារ​កូន​របស់​យើង​ពី​រូបភាព​អាសអាភាស និង​ហិង្សា​បាន​ដោយ​របៀប​ណា ?
តើ​ពួក​យើង​គួរ​ធ្វើ​អ្វី​នៅ​ពេល​ដែល​កូន​ៗ​របស់​យើង​ត្រូវ​បាន​គេ​ចំអក​តាម Facebook ?
នៅ​ក្នុង​អត្ថបទ​នេះ អ្នក​នឹង​អាច​យល់​ដឹង​ពី​ហានិភ័យ​ក្នុង​ការ​ចិញ្ចឹម​កូន​នៅ​សម័យ​ឌី​ជី​ថ​ល ហើយ និង​រៀន​ពី​របៀប​ការពារ​ពួក​គេ​ពី​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​អ៊ិ​ន​ធើ​ណិ​ត ។ អ្នក​ក៏​បាន​ស្វែង​យល់​ផង​ដែរ​អំពី ៈ
• ហេតុ​អ្វី​បានជា​មនុស្ស​ចូល​ចិត្ត​ចំអក​គេ​តាម​អន​ឡាញ​ឆាត
• ហេតុ​អ្វី​បានជា DVD អប់រំ​មិន​គួរ​ត្រូវ​បាន​ប្រើប្រាស់
• របៀប​ដែល​Facebook ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​យុវវ័យ

ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​ច្រើន​ពេក​រំខាន​ដល់​ការ​លូតលាស់​របស់​ក្មេង
ប្រសិនបើ​អ្នក​ប្រើប្រាស់ chat room, message board or social media site អ្នក​នឹង​ធ្លាប់​បានត្រូវ​នរណា​ម្នាក់​ដែល​មិន​ស្គាល់​មុខ​ចំអក​លេងសើច​មក​លើ​អ្នក ។ ទំនាក់ទំនង​របៀប​នេះ​គឺ​វា​គ្មាន​អត្ថ
ន័យ​អី​នោះ​ទេ តែ​វា​ផ្តល់​នូវ​ផល​ប៉ះពាល់​ទៅ​លើ​ទំនាក់ទំនង​សង្គម ពិសេស​ប៉ះពាល់​ទៅ​លើ​ក្មេង​ៗ ។

ការ​លូតលាស់​នៃ​ការ​យល់​ស្វែង​ដឹង​របស់​ក្មេង​គឺ​បង្កើត​ឡើង​តាម​រយៈ​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​អ្នក​ដទៃ ។ ផ្អែក​ទៅ​លើ​អ្នក​ចិត្តសាស្ត្រ Dan Siegel ក្មេង​ៗ​មិន​កើតមក​មាន​ភាព​យល់​ដឹង​តែម្តង​ទេ គឹ​ការ​យល់​ដឹង​វា​វិវត្តន៍​នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង ។ ពួក​គេ​នឹង​បង្កើត​ទំនាក់ទំនង​សង្គម និងស្វែង​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​តាម​រយៈ​ការ​ដែល​ឈ្លោះប្រកែក ការ​លេង និង​បង្កើត​មិត្តភាព ។ ចំនាយពេល​អន​ឡាញ​ច្រើន​ពេក​នឹង​រំខាន​ដល់​ដំនើរការ​លូតលាស់​ខាងលើ​នេះ​វា​នឹង​កាត់​បន្ថយ​នូវ​ការ​ស្វែង​យល់​របស់​ពួក​គេ។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់ Stanford បាន​ធ្វើការ​សិក្សា​ជាង​៧០​ទៅ​លើ​បាតុភូត​នេះ​ដែល កើតមាន​លើ​សិស្សសាលា ។ ពួក​គេ​ធ្វើការ​សិក្សា​ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រើ​តេស្ត​លើ​ការ​យល់​ដឹង​ស្តង់ដា ហើយ​បាន​រក​ឃើញ​ថា​នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​២០០៩ ការ​យល់​ដឹង​ក្នុង​ចំណោម​សិស្ស​នៅអា​មេ​រិ​ក​ថយ​ចុះ​ជាង​៤០% ។

ការ​ថយ​ចុះ​នេះ​មាន​កាន់តែ​ខ្លាំង​នៅ​ក្នុង​១០​ឆ្នាំ​ចុង​ក្រោយ​មូលហេតុ​គឺ​បណ្តាល​មក​ពី​បច្ចេកវិទ្យា ។ ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជ្រុល​មិន​ត្រឹមតែ​បំផ្លាញ​ដល់​ការ​ស្វែង​យល់​ដឹង​របស់​មនុស្ស​នោះ​ទេវា​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​ផ្ចង់អារម្មណ៍​ផង​ដែរ ។ នៅ​ក្នុង​ឆ្នាំ​២០០៦ Kaiser Family Foundation បាន​ធ្វើការ​ស្ទង់​មតិ​មួយ​ទៅ​លើ​យុវវ័យ ហើយរក​ឃើញ​ថា អ្នក​ដែល​ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​ប្រើ​កុំព្យូទ័រ​គឺ​មិនសូវ​ផ្តោត​យកចិត្តទុកដាក់​លើ​ការងារ​របស់​ពួក​គេ​ប៉ុន្មាន​ទេ​។​ព្រោះ​ពួក​គេ​ចំនាយ​ពីរ​ភាគ​បី​នៃ​ពេល​ទៅ​លើ​ការ​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​កិច្ចការ​ផ្ទះ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​ផ្តល់​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ការ​លូតលាស់​របស់​កុមារ​។ វា​ធ្វើ​ឲ្យ​ក្មេង​ៗ​ពិបាក​ក្នុង​ការ​ប្រមូលផ្តុំ​អារម្មណ៍​រៀនសូត្រ ហើយ​សម្តី​ឈ្លើយ​ៗ​ដែល​អ្នក​បាន ឃើញ​តាម​អ៊ី​ន​ធើ​ណិ​ត​ប្រហែល​បាន​មក​ពី​ពួកក្មេង​ៗ​ដែល​ការ​យល់​ដឹង​របស់​ពួក​គេ​បាន​ប៉ះទង្គិច​ដោយសារ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ។

ទារក​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ​បើ​ឪពុក​ម្តាយ​របស់​គេ​ប្រើប្រាស់​នូវ​ឩ​បក​រណ៍​ឌី​ជី​ថ​ល​ច្រើន​ពេក
ឪ៊​ពុក​ម្តាយ​ថ្មីថ្មោង​នឹង​អាច​ប្រាប់​អ្នក​ពី​ភាព​អស្ចារ្យ​ក្នុង​ការ​បាន​មើលឃើញ​ភ្នែក​កូន និង​ស្តាប់ សម្លេង​កូន​លើក​ដំបូង ។ ចុះ​មាន​អ្វី​កើតឡើង​បើ​ឪពុក​ម្តាយ​រវល់​តែ​ជាមួយ​ស្មា​ត​ហ្វូ​ន​មិន​មាន​ពេល​គ្រប់គ្រាន់​ចំនាយ​ជាមួយ​កូន​តូច​របស់​ពួក​គេ ? វា​នឹង​ផ្តល់​នូវ​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ៗ ។ ទារក​ទាមទារ​នូវ​ការ​យកចិត្តទុកដាក់​ច្រើន​ពី​ឪពុក​ម្តាយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​លូតលាស់​ទាំងបញ្ញា និង​ផ្លូវ​អាម្ម​ណ៍ ។ Sensory interaction វា​ដូច​ជា​កញ្ចក់​ឆ្លុះ ។ ការ​ដែល​ឪពុក​ម្តាយ​មើលទៅកាន់​កូន​ដោយ​ញញឹម រឺ​សើច ធ្វើ​ឲ្យ​កូន​នឹង​ធ្វើ​ដូច​សកម្មភាព​ដូច​ទៅ​នឹង​ឪពុក​ម្តាយ ហើយ​កូន​នឹង​ស្វែង​យល់​ពី​អត្ថន័យ​នៃ​សកម្មភាព​ទាំងនោះ ។ (នៅមានត…)

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ