ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រីថា​ អាច​បង្ខំចិត្ត​ធ្វើ​សង្គ្រាម​​មួយ​នា​ពេល​ដ៏៏​ឆាប់​ខាង​មុខ​នេះ​

4 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ថ្លែង​កាលពី​ថ្ងៃ​ទី​១២​កញ្ញា​ថា អ៊ី​ស្រា​អែ​លអាច​បង្ខំចិត្ត​ធ្វើសង្គ្រាម​មួយ ប្រឆាំង​ពួក​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​រដ្ឋ​KAN លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ដែល​កំពុង​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ខណៈ​សល់​ពេល​៥​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ថ្លែង​ថា ប្រហែលជា​នឹង​គ្មាន​ការ​ជ្រើស​រើស​ណា​ផ្សេង…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ថ្លែង​កាលពី​ថ្ងៃ​ទី​១២​កញ្ញា​ថា អ៊ី​ស្រា​អែ​លអាច​បង្ខំចិត្ត​ធ្វើសង្គ្រាម​មួយ ប្រឆាំង​ពួក​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​រដ្ឋ​KAN លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ដែល​កំពុង​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ខណៈ​សល់​ពេល​៥​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ថ្លែង​ថា ប្រហែលជា​នឹង​គ្មាន​ការ​ជ្រើស​រើស​ណា​ផ្សេង ក្រៅពី​បើក​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​មួយ​ឬ​សង្គ្រាម​មួយ​ប្រឆាំង​កងកម្លាំង​ភេរវកម្ម​នៅ​ហ្គា​ហ្សា​ឡើយ​។ ប្រហែល​នឹង​គ្មាន​ការ​ជ្រើសរើស​ក្រៅពី​ផ្ដួលរំលំ​របប​ជ្រោយ​ហ្គា​ហ្សា​ឡើយ​។ ក្រុម​ហា​ម៉ាស់​ពុំ​អនុវត្ត​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​ជ្រោយ​ហ្គា​ហ្សា គឺ​មិន​រារាំង​ដល់​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ប្រឆាំង​អ៊ី​ស្រា​អែ​ល​។

កាលពី​ស​ប្ដា​ហ៍​មុន​បណ្ដា​គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​បាញ់​ចេញពី​ជ្រោយ​ហ្គា​ហ្សា ប្រឆាំង​បណ្ដា​មូលដ្ឋាន​អ៊ី​ស្រា​អែ​ល​ជា​ច្រើន​លើក​។ គ្រាប់​រ៉ុក្កែត​ភាគច្រើន​ត្រូវ​ស្ទាក់​កម្ទេច ដោយ​ប្រព័ន្ធ​ការពារ​អាកាស​ឬ​ត្រូវ​ធ្លាក់​ក្នុង​បណ្ដា​តំបន់​គ្មាន​មនុស្ស​រស់នៅ ដែល​នាំ​ឲ្យ​អី​ុ​ស្រា​អែ​ល​តបត​សងសឹក​វិញ​តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស​។

កាលពី​យប់​ថ្ងៃ​ទី​១០​កញ្ញា គ្រាប់​រ៉ុ​​ក្កែ​ត​២​គ្រាប់​ត្រូវ​បាន​បាញ់​សំដៅ​ក្រុង​ASHDOD អ៊ី​ស្រា​អែ​ល ពេល​មានការ​ប្រមូលផ្ដុំ​មនុស្ស ឃោសនាបោះឆ្នោត របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ​នៅ​ទីនោះ បង្ខំ​ឲ្យ​ពួក​អង្គរក្ស​ជម្លៀស​លោក​ចេញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ