ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​នេះ​វេលា​ទៀប​ភ្លឺ​នឹង​ឮ​ធម៌​បទ​បរាភវ​សូត្រ​ហើយ (​នៅ​មាន​ត​…)

4 ឆ្នាំ មុន

នៅ​ក្នុង​អំឡុង​រដូវ​កាន់បិណ្ឌ យើង​តែង​បានឮ​ព្រះសង្ឃ​សូត្រ​ជា​រៀងរាល់ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ នោះ​គឺ​បរាភវ​សូត្រ (​ប៉ៈ រ៉ា ភៈ វៈ​សូត​) ជា​ធម៌​សម្ដែង​ពី​ហេតុ​នៃ​សេចក្ដី​វិនាស​១២​ប្រការ ។ ការសូត្រ​តាម​បែប​ធម៌​បទ​ពិតជា​ពីរោះ…

នៅ​ក្នុង​អំឡុង​រដូវ​កាន់បិណ្ឌ យើង​តែង​បានឮ​ព្រះសង្ឃ​សូត្រ​ជា​រៀងរាល់ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ នោះ​គឺ​បរាភវ​សូត្រ (​ប៉ៈ រ៉ា ភៈ វៈ​សូត​) ជា​ធម៌​សម្ដែង​ពី​ហេតុ​នៃ​សេចក្ដី​វិនាស​១២​ប្រការ ។ ការសូត្រ​តាម​បែប​ធម៌​បទ​ពិតជា​ពីរោះ ហើយ​ពេល​ខ្លះ​ក៏​ព្រឺរោម​ទៀត​ផង ព្រោះ យល់​ពី​អ​ន្ថ​ន័យ​ឃើញ​ថា​គឺ​ពិតជា​ល្អ​ខ្លាំង​ណាស់ ។

នៅ​ក្នុង​បរាភវ​សូត្រ​នេះ​ជា​រឿយ​ៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា នាំ​ឲ្យ​វិនាស ។ តាម​ពិត​បរាភវ​សូត្រ​នេះ​មាន​ន័យ​ថា មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន ឬ​ធម៌​ជា​ហេតុ​នាំ​ឲ្យ​មាន​ក្ដី​វិនាស សូត្រ​នេះ​មាននៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុ​ទ្ទក​និកាយ ។

ធម៌​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បានដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស ហើយ​ឲ្យ​គេ​ចៀសវាង ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​វិនាស តែ​បើសិនជា​គេ​មិន​បាន​ស្ដាប់ធម៌​បទ​នេះ​ទេ គេ​អាច​នឹង​មិនដឹង​ពី​ហេតុ​ដែល​នាំ​ឲ្យ​វិនាស​ឡើយ នឹង​អាច​នាំ​ឱ្យ​គេ​ប្រព្រឹត្ត​ខុស​ដែល​ជា​ហេតុ​នាំ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​សម្រាប់​ទ​ង្វើ​របស់​ខ្លួន ។

នៅ​ក្នុង​ធម៌​បទ​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុផល​សាមញ្ញ​ៗ​ងាយ​ៗ​យល់ និង​ជាក់ស្ដែង​ដូច​ជា​ថា បុគ្គល​ដែល​ដេក​ច្រើន អ្នកមាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី ភាព​ជា​បុគ្គល​អកតញ្ញូ មិនដឹង​គុណ​ឪពុក​ម្ដាយ អ្នកលេង​ល្បែង​៣​ប្រការ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ ភាព​ជា​អ្នក​ខ្ជិលច្រអូស​ជាដើម ជា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស ។

ខ្លឹមសា​នៃ​សេចក្តី​វា​នា​សទាំង​១២​ប្រការ​នេះ​ពិតជា​មាន​ន័យ​ជ្រាលជ្រៅ​ណាស់ ព្រោះ​ព្រះ​បរមគ្រូ​បាន​សម្តែង​ទុក​ឲ្យ​យើង​ដឹង ហើយ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ចាក​ឆ្ងាយ​ពី​ហេតុ​ដែល​នាំ​មក​នូវ​សេចក្តី​វា​នា​ស​ទាំងនោះ ទើប​នាំ​មក​នូវ​សេចក្តីសុខ​ចម្រើន​ក្នុង​ជីវិត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ