ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សេដ្ឋកិច្ច ៖ កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជា​ពិសេស​វិស័យ​ទេសចរណ៍​កុំ​ពឹងផ្អែក​តែ​លើ​វិស័យ​កាត់ដេរ​និង​កសិកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ខណៈ​ពិភពលោក​កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​សហរដ្ឋអាមេរិក កម្ពុជា​វិញ​ក៏​កំពុង​តែ​រង់ចាំ​អ៊ុត​មើល​លទ្ធផល រឿង​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ថា​តើ​នាង​ក្រមុំ​មួយ​នេះ​នឹង​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដក​ចេញពី​កម្ពុជា ឬ​យ៉ាងណា​។ ​ទន្ទឹង​នឹង​អ្នកធ្វើការ​ងារ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កំពុង​ព្រួយចិត្ត​បារម្ភ​អំពី​ភាព​មិន​ច្បាស់លាស់​របស់ EBA…

​រាជធានី​ភ្នំពេញ​៖ ខណៈ​ពិភពលោក​កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​សហរដ្ឋអាមេរិក កម្ពុជា​វិញ​ក៏​កំពុង​តែ​រង់ចាំ​អ៊ុត​មើល​លទ្ធផល រឿង​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ថា​តើ​នាង​ក្រមុំ​មួយ​នេះ​នឹង​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដក​ចេញពី​កម្ពុជា ឬ​យ៉ាងណា​។

​ទន្ទឹង​នឹង​អ្នកធ្វើការ​ងារ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កំពុង​ព្រួយចិត្ត​បារម្ភ​អំពី​ភាព​មិន​ច្បាស់លាស់​របស់ EBA ព្រោះ​ការ​បាត់បង់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ គឺ​ពិតជា​ជិះ​ឥទ្ធិពល​ក្នុង​កម្រិត​ណាមួយ​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​និង​ជីវភាព​របស់​កម្មករ​-​កម្មការិនី​រាប់​សិប​ម៉ឺន​នាក់​និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​។ ​ក៏​ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​មើលឃើញ​ថា​កម្ពុជា​គួរ​ធ្វើ​ពិ​ធិ​ធ​កម្ម​សេដ្ឋកិច្ច​កុំ​ពឹងផ្អែក​តែ​ទៅ​លើ​វិស័យ​កាត់ដេរ​និង​កសិកម្ម គួរ​ងាក​មក​ធ្វើ​ពិពិធ​កម្ម​ជំរុញ​វិស័យ​ទេសចរណ៍​និង​នាំ​ចេញ​ផលិតផល​ផ្សេង​ៗ​ទៅ​ទីផ្សារ​ក្រៅពី​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។ ​

លោក ង៉ែត​ជូ អ្នក​សេដ្ឋកិច្ច​និង​ជាទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន EMC បានឱ្យ​ដឹង​ថា​សង្គ្រាម​ពាណិជ្ជកម្ម ចិន​-​សហរដ្ឋអាមេរិក យើង​មិន​ទាន់​ដឹង​ពី​ផល​ប៉ះពាល់​ធំ​យ៉ាងណា​នៅ​ពេល​អនាគត ហើយ​យើង​ក៏​មិន​អាច​ទស្ស​ទាយ​ថា​វា​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​យើង​យ៉ាងណា​ដែរ​។ ទោះជា​យ៉ាង​ប្រទេស​កម្ពុជា​មិន​គួរ​ពឹងផ្អែក​ទៅ​ទីផ្សារ​នាំ​ចេញ​ដែល​ចង្អៀត​មាន​ន័យ​ថា​មាន​តែ​ពីរ​បី​ប្រទេស ដូច​ជា​វិស័យ​កាត់ដេរ​យើង​ពឹងផ្អែក​តែ​លើ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អា​មេ​រិ​ក ។ ​លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា «​និយាយ​អីចឹង មិនមែន​ខ្ញុំ​ឱ្យ​យោបល់​ថា​យើង​នាំ​ចេញ​សម្ភារៈ​កាត់ដេរ​ទៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ​។ ប៉ុន្តែ​យើង​ធ្វើ​យ៉ាងណា​គួរ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កុំឱ្យ​ផ្ដោត​សំខាន់​តែ​លើ​កាត់ដេរ និង​កសិកម្ម អាច​ធ្វើ​ពិពិធ​កម្ម​ជំរុញ​លើវិស័យ​ទេសចរណ៍ ឬ​ក៏​ផលិត​អ្វី​ផ្សេង​ៗ​ទៀត​ដែល​អាច​នាំ​ចេញ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ដែល​មិនមែន​ជា​សហ​គម​អឺរ៉ុប​និង​អា​មេ​រិ​ក​»​។

​លោក​បាន​បន្ត​ថា «​ម្យ៉ាងទៀត ទាក់ទង​នឹង​ប្រភព​វិនិយោគ​ពី​បរទេស​ដូច​គ្នា យើង​គួរ​ធ្វើ​ពិពិធ​កម្ម​ទាក់ទាញ​ភ្ញៀវ​វិនិយោគ​ក្រៅពី​ប្រទេស​ចិន​ឱ្យ​បាន​ច្រើន ចៀសវាង​យើង​ពឹងផ្អែក​តែ​លើ FDI មក​ពី​ប្រទេស​ចិន​ជាង​៥០% គឺ​វា​មាន​ហានិភ័យ​ខ្ពស់​ណាស់ មិន​ថា​តែ​ប្រទេស​ចិន​ទេ ទោះបី​មាន​ចំណងទាក់ទង​ជាមួយ​ប្រទេស​ណា​ក៏​ដោយ​បើ​យើង​ពឹងផ្អែក​ប្រភព​វិនិយោគ​ជាង​៥០%​មក​ពី ប្រទេស​តែ​មួយ បើសិន​ប្រទេស​នោះ​មាន​បញ្ហា​យើង​ក៏​មាន​បញ្ហា​ដែរ ។ ដូច្នេះ​គួរ​ធ្វើ​ពិពិធ​កម្ម​បែង​ការ​វិនិយោគ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​កាន់​ច្រើន កាន់តែ​ប្រសើរ​»​។

តាម​អ្នក​សេដ្ឋកិច្ច​ខាងលើ​បាន​បញ្ជាក់​ថា «​បញ្ហា​EBA បើ​ពិនិត្យ​មើល​ជាក់ស្ដែង​មិន​ទាន់​មាន​ផល​អវិជ្ជមាន​អ្វី​ធំដុំ​ទេ​។ ប៉ុន្តែ​គ្រាន់​វា​មាន​លក្ខណៈ​មួយ មានការ​ខ្លាច​ផ្នែក​ចិត្ត
សាស្ត្រ ផ្នែក​អារម្មណ៍​ច្រើន​ជាង​។ វា​មិន​ទាន់​មាន​ផល​អវិជ្ជមាន​អ្វី​ជាក់ស្ដែង​នៅឡើយ​ទេ​។ បើ​យើង​មើលទៅ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា ក្ដី​ព្រួយបារម្ភ​របស់​យើង​គឺ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ទៅ​វិញ​ទេ ព្រោះ​បច្ចុប្បន្ន​នេះ​ទីផ្សារ​អ​ចនទ្រ​ព្យ​ពឹងផ្អែក​តែ​លើ​ចិន​ហើយ
វិស័យ​អចលនទ្រព្យ​មិនសូវ​មាន​កំណើន​»​។

​តាម​លោក ង៉ែត ជូ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ការ​ដក EBA នេះ​កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជំរុញ​ការ​ផលិត​កែ​ច្នៃ​ទៅ​លើ​ផលិតផល​កសិកម្ម ឧស្សាហ៍កម្ម​ផ្សេង​ៗ​ទៀត ក្រៅពី​វិស័យ​កាត់ដេរ​និង​នាំ​ចេញ​ផលិតផល​ជា​វត្ថុធាតុដើម​។ ជា​ពិសេស​ធ្វើ​ទំនើប​កម្ម វិស័យ​ទេសចរណ៍​ដែល​វា​មាន​សក្តានុពល​ខ្លាំង តែ​កម្ពុជា​មិន​ទាន់​បាន​ប្រើ​វា​ឱ្យ​អស់​លទ្ធភាព មិន​ទាន់​បាន​ធ្វើ​ទំនើប​កម្ម មិន​ទាន់​បាន​ធ្វើ​ទេសចរណ៍​បែប​បច្ចេកវិទ្យា​ដូច​ទៅ​និង​ប្រទេស​ជិតខាង​នោះ​ទេ ។ ឧ​ទារ​ហ៍​នៅ​ប្រទេស​ថៃ គេ​មាន​ភូ​កេ​ត​អែប អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ប្រើ​អែប​នឹង​ជា​ហ្កា​យ ដោយ​មិន​គិតថ្លៃ មើលទៅ​ភ្ញៀវ​ទេសចរណ៍​អាច​ពេញចិត្ត ងាយស្រួល អា​ចរក​កន្លែង​ស្នាក់​នៅ កន្លែង​ញ៉ាំ កន្លែង​កម្សាន្ត​បាន​។

ទាក់ទង​និង​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​និង​សហរដ្ឋអាមេរិក​និង​បញ្ហា EBA លោក ង៉ែត​ជូ បាន​លើក​ឡើង​ថា វា​ពិបាក​ប៉ាន់​ស្មានថា​មួយ​ណា​នឹង​មាន​ឥ​ទ្ធ​ពល​ផល​អវិជ្ជមាន​ខ្លាំង​មក​លើ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ព្រោះ​វា​សុទ្ធតែ​ទាក់ទង​នឹង​ពីរ​ជំ​ហ៊ាន ពោល​ក្នុង​រយៈពេល​ខ្លី (Short-term) គឺ​មិនសូវ​មាន​បញ្ហា​ធំដុំ​អ្វី​ទេ ។ ប៉ុន្តែ​រយៈពេល​វែង (Long-term) មិនដឹង​ថា​ការ
វិ​វត្ត​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​យ៉ាងណា​នោះ​ទេ ហើយ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស
កម្ពុជា ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​អ្នកបញ្ជា​ទិញ​ក្នុង​វិស័យ​កាត់ដេរ​ហាក់ដូចជា​មិន​ងាយ​ទៅ​ណា​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ទេ ដោយសារ​តែ​ប្រទេស​ផលិត​ផ្សេង​ៗ​ទៀត​ដូច​ជា ចិន វៀតណាម​ហាក់ដូចជា​ឈប់​ផលិត​ហើយ គឺ​គេ​ងាក​ទៅ​រក​ផលិត​របស់​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​វិស័យ​កាត់ដេរ ចំណែក​នៅ​ប្រទេស​ភូមា​ក៏​នៅ​មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស ហើយ​ប្រទេស​បង់​ក្លា​ដេ​ស ស្តង់ដារ​នៃ​ការ​ផលិត​ទាប​។ អីចឹង​ចង់​មិន​ចង់​ប្រហែល​បណ្ដា​អ្នកបញ្ជា​ទិញ​វិស័យ​កាត់ដេរ​នៅ​បន្ត​ទិញ​នៅ​កម្ពុជា​ទោះបី​មានការ​ប្រែប្រួល​រឿង EBA ឥឡូវ​ងាក​មក​ពន្ធ​នៅ​ចុងឆ្នាំ​២០២០​វិញ​ក៏​ដោយ អ្នកបញ្ជា​ទិញ​ទំនងជា​នៅ​តែ​បន្ត​បញ្ជា​ទិញ​។

លោក​បាន​សង្កត់ធ្ងន់​ថា «​ចំពោះ​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ផល​ប៉ះពាល់​ទាំងឡាយ​ដែល​កើតឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​និង​អា​មេ​រិ​ក ក៏​ដូច​ជា​និន្នាការ ឬ​ផ្លូវ​ទៅ​អនាគត​ទាក់ទង​នឹង EBA គឺថា​នឹង​មិន​មាន​ផល​ប៉ះពាល់​លើ​កម្ពុជា​ខ្លាំង​ភ្លាម​ៗ​នោះ​ទេ​។ ប៉ុន្តែ​វា​អាច​មាន​ឥ​ទ្ធ​ពល​ជា​អវិជ្ជមាន​ជា​បណ្ដើរ​ៗ នៅ​ចុងឆ្នាំ​២០២០ ឬ ឆ្នាំ​២០២១-២០២២ វា​អាច​មាន​ឥ​ទ្ធ​ពល​អ​វេជ្ជ​មាន​បណ្ដើរ អីចឹង​កម្ពុជា​ហាក់​នៅ​មាន​ពេល​វេ​ល​មួយ​ចំនួន​នៅ​ក្នុង​ការ​ធ្វើ​ពិ​ពិត​កម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ជំរុញ​ការ​វិនិយោគ​វិស័យ​ដទៃ​ទៀត​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ