ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ស​ង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ កិច្ចព្រមព្រៀង​មួយ​នៅ​មិន​ទាន់​ចុះហត្ថលេខា​នៅឡើយ ប៉ុន្តែ​បរិយាកាស​មាន​ភាព​ធូរស្រាល ដោយ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិន​តោន​ប្រកាស​នា​ថ្ងៃ​ទី​១១​កញ្ញា​ពី​ការ​ផ្អាក​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អនុគ្រោះ​ដល់​ការ​បន្ត​ចរចា​នា​ដើមខែ​តុលា​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​យប់​ថ្ងៃ​ទី​១១​កញ្ញា ជា​សញ្ញា​នៃ​សុ​ឆន្ទៈ​ថា លោក​​នឹង​ពន្យារពេល​ដល់​ថ្ងៃ​ទី​១៥​តុលា​ពុំ​មែន​ថ្ងៃ​ទី​១​តុលា ការ​បង្កើន​ពន្ធគយ​បន្ថែម…

សហរដ្ឋអាមេរិក​-​ចិន ៖ កិច្ចព្រមព្រៀង​មួយ​នៅ​មិន​ទាន់​ចុះហត្ថលេខា​នៅឡើយ ប៉ុន្តែ​បរិយាកាស​មាន​ភាព​ធូរស្រាល ដោយ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិន​តោន​ប្រកាស​នា​ថ្ងៃ​ទី​១១​កញ្ញា​ពី​ការ​ផ្អាក​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អនុគ្រោះ​ដល់​ការ​បន្ត​ចរចា​នា​ដើមខែ​តុលា​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​យប់​ថ្ងៃ​ទី​១១​កញ្ញា ជា​សញ្ញា​នៃ​សុ​ឆន្ទៈ​ថា លោក​​នឹង​ពន្យារពេល​ដល់​ថ្ងៃ​ទី​១៥​តុលា​ពុំ​មែន​ថ្ងៃ​ទី​១​តុលា ការ​បង្កើន​ពន្ធគយ​បន្ថែម ដល់​២៥០​ពាន់​លាន​ដុល្លារ​លើ​បណ្ដា​ផលិតផល​នាំ​ចេញ​របស់​ចិន​ទៅ​កាន់​សហរដ្ឋអាមេរិក​។

មុន​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន លោក​ត្រាំ​បាន​សម្ដែង​ការ​ស្វាគមន៍ ការ​សម្រេច​របស់​ក្រុង​ប៉េ​កាំ​ង លើកលែង​ពន្ធគយ​បន្ថែម​លើ​ទំនិញ​អា​មេ​រិ​កមួយ​ចំនួន ដោយ​លោក​ចាត់​ទុក​ថា​នោះ​ជា​កាយវិការ​ខ្លាំង​មួយ មុន​ការ​ចរចា​គ្នា​ជា​ថ្មី​ដែល​គ្រោង​ធ្វើ​ក្នុង​រដ្ឋធានី​អា​មេ​រិ​ក ដោយ​មាន​វត្តមាន​របស់​លោក​LIU HE​ឧបនាយករដ្ឋមន្ត្រី​ចិន​។

រង​ការ​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម ចិន​បាន​ប្រកាស​មុន នា​ថ្ងៃ​ទី​១១​កញ្ញា​ពី​ការ​លុប​ចោល​ពន្ធគយ​បន្ថែម​លើ​មុខទំនិញ​អា​មេ​រិ​ក​ចំនួន​១៦​ប្រភេទ តែ​ចិន​នៅ​បន្ត​អនុវត្ត​ការ​យកពន្ធ​បន្ថែម លើ​​ផលិតផល​នាំ​ចូល​អា​មេ​រិ​ក​ដូច​ជា​សណ្ដែកសៀង សាច់​ជ្រូក​ជាដើម​។

ការ​ស្ទាបស្ទង់​មតិ​មួយ​លើ​ម្ចាស់​សហគ្រាស​អា​មេ​រិ​ក​ចំនួន​៥០០​រូប ដោយ​ធនាគារ​វិនិយោគ​ស្វ៊ី​ស​UBS​បង្ហាញ​ថា ជិត​៦០%​នៃ​មនុស្ស​ដែល​បាន​សាកសួរ សម្ដែង​ពី​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​លោក​ត្រាំ​កាត់​បន្ថយ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក​និង​ចិន​។

ចំណែក​របាយ​ការណ៍​​មួយ​ចេញផ្សាយ​ដំណាលគ្នា​នា​ថ្ងៃ​ទី​១០​កញ្ញា ជាមួយ​លទ្ធផល​នៃ​ការ​ស្ទាប​ស្ទង់​មតិ​នោះ​និយាយ​ថា អ្នក​ត្រូវ​សាកសួរ​ប្រមាណ​ជា​១២%​មានគំនិត​ឲ្យ​បញ្ចប់ ភាព​​តានតឹង​ពាណិជ្ជកម្ម ទោះបីជា​ចិន​ធ្វើ​សម្បទាន​តិចតួច​ក៏​ដោយ​។ ចំណែក​មនុស្ស​ដែល​សាកសួរ​៣៣%​ចង់​ឲ្យ​រក្សា​ការ​គាបសង្កត់​លើ​ចិន​រហូត​ទទួល​បាន​សម្បទាន​ធំ​ៗ ទោះបី​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​បន្ត​ក្ដី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ