ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បូរ​ម្ល៉េះ​នៅ​ផ្លូវ​រថភ្លើង ចាប់​បាន​ម្នាក់​ទៀត​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​សៀ​ល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​សៀ​ល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ អធិការដ្ឋាន​ប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​សំណង់​មិន​រៀបរយ​ក្តាន់​២ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ពៅ ពិសី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៩​កញ្ចប់​តូច​, ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​, ទុយោ​ចូក​គ្រឿងញៀន​ចំនួន​២, ដែកកេះ​ចំនួន​១ និង​ប្រាក់​ចំនួន​១៥០០០​រៀល​។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុងធ្វើការ​សាកសួរ និង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក ព្រមទាំង​ក្រុម​ដទៃ​ទៀត និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ