ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ជាប់គុក​អស់​មួយ​ជីវិត មាន​សិទ្ធិ​ដេក និង​រស់នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ជីវិត​ដែរ​ទេ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅ​ហាង​មួយ​មាន​មនុស្ស​កុះករ ស្រាប់តែ​ភ្ញៀវ​ម្នាក់​ទំនង​មិនសូវ​យល់​អំពី​ផ្លូវច្បាប់​បាន​សួរ​ទៅ​កាន់​មិត្តភក្តិ​គេ​ថា នែ​! ទណ្ឌិត​ដែល​តុលាការ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ពាក់ព័ន្ធ​បទល្មើស «​ឃាតកម្ម​គិត​ទុកជា​មុន​» តើ​មាន​សិទ្ធិ​ដេក…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅ​ហាង​មួយ​មាន​មនុស្ស​កុះករ ស្រាប់តែ​ភ្ញៀវ​ម្នាក់​ទំនង​មិនសូវ​យល់​អំពី​ផ្លូវច្បាប់​បាន​សួរ​ទៅ​កាន់​មិត្តភក្តិ​គេ​ថា នែ​! ទណ្ឌិត​ដែល​តុលាការ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ពាក់ព័ន្ធ​បទល្មើស «​ឃាតកម្ម​គិត​ទុកជា​មុន​» តើ​មាន​សិទ្ធិ​ដេក និង​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ជីវិត​ដែរ​ទេ?

មិត្តភក្តិ​ម្នាក់​ដែល​ទំនង​យល់​ពី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខ្លះ​ដែរ​នោះ បាន​ឆ្លើយ​តប​យ៉ាង​រហ័ស​ថា វា​គ្មាន​ច្បាប់​ណា​ដែល​តុលាការ​បាន​ផ្តន្ទាទោស​ទៅ​លើ​ទណ្ឌិត​នោះ​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ហើយ​បាន​ទៅ​ដេក និង​រស់នៅ​ក្នុង​មន្ទីរពេទ្យ (​យក​មន្ទីរពេទ្យ​ធ្វើ​គុក​មួយ​ជីវិត​នោះ​ទេ​) ។

ចំណែក​មិត្តភក្តិ​ដែល​ទំនង​មិនសូវ​យល់​អំពី​ផ្លូវច្បាប់​នោះ​ថា ព្រោះតែ​មិន​យល់​បានជា​គ្នា​សួរ ព្រោះ​បានឃើញ​ទណ្ឌិត​ម្នាក់​អតីត​ឧកញ៉ា​សាច់​ប៉ា​តេ និង​ជា​ថៅកែ​ក្រុមហ៊ុន​៩៩៩ ថោ​ង សា​រ៉ាត់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ថៅកែ​ឡឥដ្ឋ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​លក់​ផ្លែ​ឈើ ម្តុំ​អាង​ទឹកអូ​ឡាំ​ពិ​ក កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ ។

មិត្តភក្តិ​ដែល​ទំនង​មិនសូវ​យល់​អំពី​ផ្លូវច្បាប់​នោះ​បន្ត​ថា តាំងពី​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​រហូត​ក្លាយជា​ទណ្ឌិត​អស់​មួយ​ជីវិត ម៉េច​ក៏​ឃើញ​នៅ​តែ​ដេក និង​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​រហូត មិន​ដែល​ឃើញ​ដេក​គុក​មួយ​ថ្ងៃ​ណា​ផង​ហ្នឹង អ​ញ្ចឹ​ង​បានជា​ឆ្ងល់​ថា តើ​អ្នក​មានទោស​មួយ​ជីវិត មាន​សិទ្ធិ​ដេក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ជីវិត​ដែរ​ក៏​អី? ឬ​មួយ​ឲ្យ​តែ​ទណ្ឌិត​នោះ​មាន​ប្រាក់ មាន​សិទ្ធិ​សង់​បន្ទប់​ក្នុង​មន្ទីរ​ពេទ្យ រស់នៅ​ដេក​អោប​ប្រពន្ធ​បាន​ស្រណុក​សុខ​ស្រួល ដូច​មនុស្ស​គ្មាន​ទោស​អ​ញ្ចឹ​ង​ទៅ ។

ម្នាក់​ទៀត​និយាយ​ថា ប្រហែល​ពេទ្យ​អាណិត​អ្នកទោស​អស់​មួយ​ជីវិត​ម្នាក់​នេះ​ហើយ​មើលទៅ​។

ប៉ុន្តែ​ម្នាក់​ទៀត​និយាយ​ថា គួរ​សុំ​ឱ្យ​មន្ទីរ​ដោះ​លែង​អ្នកទោស ថោ​ង សា​រ៉ាត់ មក​ឱ្យ​ពន្ធនាគារ​វិញ​ផង កុំ​អាំ​ណិ​ត​ដល់​ថ្នាក់​រៀបចំ​បន្ទប់​ពិសេស​ស្នាក់​នៅ​បែប​នេះ អយុត្តិធម៌​ណាស់​រវាង​អ្នកទោស​រាប់​ម៉ឺន​នាក់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ