ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​នាក់​ទៀត​ហើយ ពាក់ព័ន្ធ​នឹង​កា.ប់​ទន្ទ្រាន​ដី​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកញ្ញា ដោយ​ចោទប្រកាន់​កាប់​ទន្ទ្រាន​ដី​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​អស់​ជាង​១០​ហិ​កតា នៅ​ចំណុច​អូរ​អន្លង់​ជ្រូក ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកញ្ញា ដោយ​ចោទប្រកាន់​កាប់​ទន្ទ្រាន​ដី​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​អស់​ជាង​១០​ហិ​កតា នៅ​ចំណុច​អូរ​អន្លង់​ជ្រូក ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ។

ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​បរិស្ថាន​កងរាជអាវុធហត្ថ និង​នគរបាល​ស្រុក​ទឹកផុស​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​អស់​ជាង​១០​ហិ​កតា ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន​១-​ឈ្មោះ អឿ​ន អ៊ី​ម អាយុ​២៨​ឆ្នាំ ២ -​ឈ្មោះ ន​ន់ រឿ​ម អាយុ​៤០ ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​បឹង​ស្ទេង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។ និង​ទី​៣- ឈ្មោះ យិ​ន លី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ធ្នង់ ឃុំ​ជៀប ស្រុក​ទឹកផុស ។

ចំពោះ​វត្ថុ​តាង​រឹបអូស​បាន​មានកាំបិត​ក​កុក​ចំនួន​៣ ដាវ​១ និង​ម៉ូតូ​២​គ្រឿង ។ នៅ​ចំពោះ​សមត្ថកិច្ច​ចម្រុះ​ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាព​ថា ខ្លួន​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​កាប់​ព្រៃ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ ។ យ៉ាងនេះ​ក្តី បន្ទាប់​ពី​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ហើយ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។

គួរ​រំលឹក​ដែរ​ថា នៅ​ក្នុង​អំឡុង​ដើមខែ​កញ្ញា​នេះ ជនសង្ស័យ​សរុប​ចំនួន ៦​នាក់ ហើយ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ ដោយ​លើក​ទី​១ ឃុំខ្លួន​មនុស្ស​៣​នាក់ បន្ទាប់​ពី​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ នៅ​ចំណុច​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។ ចំណែក​ករណី​ទី ២ គឺ​ឃុំខ្លួន​មនុស្ស​៣​នាក់​ខាងលើ​នេះ​បន្ទាប់​ពី​ស៊ីឈ្នួល​កាប់​ដី​ជម្រក​សត្វព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​ឃុំ​ជៀប ។

គេ​សង្កេត​ឃើញ​ថា ការ​ឃុំខ្លួន​ឃើញ​តែ​ជា​កម្មករ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ថៅកែ​មិន​ដែល​បាន​ជាប់​ពន្ធនាគារ​ឡើយ ។ ជាក់ស្ដែង​ការ​ចាប់​មនុស្ស​បួន​នាក់​បែរជា​ថៅកែ​រត់​រួច​ដោយសារ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រមាស ហើយ​ជាប់​តែ​កម្មករ​ដែល​ជា​អ្នក​បើក​ត្រាក់ទ័រ​តែ​ប៉ុណ្ណោះ​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ