ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​រៀន​អ្វី​ពេល​ដែល​បច្ចេកវិទ្យា AI មក​ដល់ ?

4 ឆ្នាំ មុន

លោក Elon Musk ដែល​ជា​មហាសេដ្ឋី​មួយ​រូប និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla មិនមែន​ជា​មនុស្ស​សុទិដ្ឋិនិយម​នឹង​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​ទេ ។ ផ្ទុយ​មក​វិញ​លោក​បាន​ឲ្យ​ដឹង​ថា ទំនើប​កម្ម​ដ៏​អស្ចារ្យ​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា…

លោក Elon Musk ដែល​ជា​មហាសេដ្ឋី​មួយ​រូប និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla មិនមែន​ជា​មនុស្ស​សុទិដ្ឋិនិយម​នឹង​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​ទេ ។ ផ្ទុយ​មក​វិញ​លោក​បាន​ឲ្យ​ដឹង​ថា ទំនើប​កម្ម​ដ៏​អស្ចារ្យ​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា គឺ Artificial Intelligence ឬ​ហៅ​ហាត់​ថា AI អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ការងារ​ជា​ច្រើន រហូត​ដល់​ធ្វើ​ឲ្យ​ការងារ​មួយ​ចំនួន​នឹង​លែង​ត្រូវការ​មនុស្ស​បំពេញ​វា​ថែម​ទៀត​ផង ។

លោក Musk បាន​និយាយ​កាលពី​ខែសីហា​នៅ​ស​ន្និ​សិ​ទ World Artificial Intelligence ជាមួយនឹង​លោក Jack Ma ក្នុង​ទីក្រុង​សៀង​ហៃ​ថា AI នឹង​ធ្វើ​ឲ្យ​ការងារ​លែង​មាន​ន័យ ។ លោក​បាន​កត់​សម្គាល់ថា ការងារ​ដែល​មានឱកាស​ទាប​ជាងគេ​ក្នុង​ការ​ទទួល​រង​ការ​ប៉ះពាល់​ពី AI គឺ​ការងារ​ទាក់ទិន​នឹង​ការ​បង្កើត​កម្មវិធី Software សម្រាប់ AI ហើយ​លោក​បាន​ផ្តល់​យោបល់​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​សិក្សា​វិស្វកម្ម​ផង​ដែរ ។​យ៉ាងណា​ក្តី លោក​បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ណាមួយ AI នឹង​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​កម្មវិធី Software សម្រាប់​ខ្លួនឯង ។

គំនិត​របស់​លោក Musk នេះ​ត្រូវ​បាន​លើក​ឡើង​ស្រប​ពេល​ដែល​កំពុង​មានការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ឥទ្ធិពល​របស់​បច្ចេកវិទ្យា​ទៅ​លើ​ពលករ​ជុំវិញ​ពិភពលោក ។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ព្យាករណ៍​មក​ថា ការងារ​ប្រមាណ ៧៥​លាន​កន្លែង​នឹង​ត្រូវ​បាន​បាត់បង់​ក្នុង​ឆ្នាំ ២០២២ ។

ប៉ុន្តែ​វា​មិន​ទាន់​ដល់ទី​បញ្ចប់​សម្រាប់​មនុស្សលោក​ទេ ហើយ​លោក Musk បាន​បន្ថែម​ថា​អាជីវកម្ម​ដែល​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស​នឹង​បន្ត​រីក​ចម្រើន​ឡើង​ទោះជា​មានការ​ផ្លាស់​ប្តូរ​ក្នុង​ផ្នែក​ការងារ​ពិតមែន​ក្តី ។ លោក​បាន​បន្ត​ថា ប្រសិនបើ​អ្នកធ្វើការ​ទាក់ទង​មនុស្ស ឬ​វិស្វកម្ម ឬ​សិល្បៈ​នោះ វា​ប្រហែលជា​ផ្លូវ​ល្អ​មួយ​សម្រាប់​ដើរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ