ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងស្រី​ប្រុស​ចេះ​នាំ​គ្នា​សម្ងំ​នៅ​បន្ទប់​ជួល​ពពាក់​ព​ពួន​ធ្វើ​ចឹ​ង​កើត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ក្នុង​នោះ​មាន​ស្រី​១​នាក់​ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៨​កញ្ចប់​ផង ខណៈ​ដែល​ជនសង្ស័យ​ទាំងនោះ​កំពុង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ប្រើប្រាស់​ថ្នាំ​ញៀន បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ក្នុង​នោះ​មាន​ស្រី​១​នាក់​ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៨​កញ្ចប់​ផង ខណៈ​ដែល​ជនសង្ស័យ​ទាំងនោះ​កំពុង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ប្រើប្រាស់​ថ្នាំ​ញៀន បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​រួម​មាន​ទី​១-​ឈ្មោះ អ៊ុំ រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​២-​ឈ្មោះ កើយ ឡាំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ទី​៣-​ឈ្មោះ អ៊ី ធាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៤-​ឈ្មោះ ម៉ា​ន់ ម៉េ​ង​ហុង ភេទ​ប្រុស អាយ​១៧​ឆ្នាំ​, ទី​៥-​ឈ្មោះ ទី សត្ត្រា​សក្ក​វ័ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​៦-​ឈ្មោះ គួ​យ ផា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ទី​៧-​ឈ្មោះ គួ​យ សំបូរ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ទី​៨-​ឈ្មោះ អឿ​ន ស្រី​ជី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ទាំង​២​នាក់​នេះ​គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ហើយ​ក៏​ជា​ម្ចាស់​បន្ទប់​ដែល​ផ្ដល់​ទីតាំង​សម្រាប់​បក្សពួក​សេព​គ្រឿងញៀន​ថែម​ទៀត​ផង ។

លោក​ចៅសង្កាត់​ចោម​ចៅ​៣ វ៉ា សា​វឿ​ន បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​អាជ្ញាធរ​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា ជនសង្ស័យ​១​ក្រុម​នេះ​កំពុង​ប្រមូលផ្ដុំ​គ្នា​សេព​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ជួល​នោះ ។ បន្ទាប់​មក​ទើប​កម្លាំង​សង្កាត់​របស់​លោក​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ទាំង​សម្បុក​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​ថែម​ទៀយ​ផង ។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣​រង់ចាំ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ