សូម​បងប្អូន​ប្រយ័ត្ន​! ដុត​ធូប​សែន​ថ្ងៃសីល​ទុក​ចោល​ធ្វើ​ឲ្យ​បន្ទប់​អាសនៈ​ឆេះ​ហ្មត់(មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បន្ទប់​អាសនៈ​រួម​ទាំង​សម្ភារ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​បុរី​សុភមង្គល​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​ហ្មត់ ខណៈ​ពេល​ដែល​ម្ចាស់​ដុត​ធូប​ថ្ងៃសីល​ទុក​ចោល ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​វេលា​ម៉ោង​ប្រមាណ​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ នៅ​ចំណុច​ផ្ទះ​លេខ F២០ ផ្លូវ​លេខ​៥៩CW បុរី​ពិភព​ថ្មី ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ម្ចាស់​ឈ្មោះ លន់ រស់ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍ ។ ដោយនៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៥​គ្រឿង​ទៅ​អន្តរាគមន៍ ហើយ​បាញ់​អស់​ទឹក​១​គ្រឿង ភ្លើង​បាន​រលត់​ទៅ​វិញ ។

ទោះបីជា​យ៉ាងណា​សម្ភារ​រួម​មាន​ពូក និង​របស់របរ​មួយ​ចំនួន​ព្រមទាំង​អាសនៈ​នៅ​ជាន់​ទី​១ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ​ត្រូវ​បាន​ស្ត្រី​ជា​ម្ចាស់​អោយ​ដឹង​ថា បណ្តាល​មក​ពី​ដុត​ធូប​សែន​ថ្ងៃសីល​ទុក​ចោល ជា​ហេតុ​ឲ្យ​កម្ទេច​ធូប​ក្លាយជា​អ​គ្កិ​ភ័យ​តែ​ម្តង ។ ម្ចាស់ផ្ទះ​រូប​នោះ​បានអោយ​ដឹង​ថា សម្ភារ​នៅ​ក្នុង​បន្ទប់​បន្តិច​ប​ន្ទួ​ច​នោះ​ទេ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ