ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Jack Ma ផ្តល់​ដំបូន្មាន​ទាក់ទង​ស្ត្រេ​ស និង​ការ​ចូល​ដំណេក

4 ឆ្នាំ មុន

លោក Jack Ma ដែល​ជា​អតីត​អគ្គនាយក​របស់​ក្រុមហ៊ុន Alibaba Group Holding Ltd. ហើយ​បាន​លាឈប់​ពី​តំណែង​នៅ​ថ្ងៃ​ខួបកំណើត​អាយុ ៥៥​ឆ្នាំ​កន្លង​មកនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចែករំលែក​ពី​ដំបូន្មាន​ទាក់ទង​ទៅ​នឹង​ប្រសិទ្ធិ​ភាព​ការងារ​ជាដើម…

លោក Jack Ma ដែល​ជា​អតីត​អគ្គនាយក​របស់​ក្រុមហ៊ុន Alibaba Group Holding Ltd. ហើយ​បាន​លាឈប់​ពី​តំណែង​នៅ​ថ្ងៃ​ខួបកំណើត​អាយុ ៥៥​ឆ្នាំ​កន្លង​មកនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចែករំលែក​ពី​ដំបូន្មាន​ទាក់ទង​ទៅ​នឹង​ប្រសិទ្ធិ​ភាព​ការងារ​ជាដើម ។
ប៉ុន្តែ​លោក​ក៏​ជា​មនុស្ស​ដែល​គាំទ្រ​ទស្សនៈ «​ស្លាប់​លើ​ឆ្នេរ ល្អ​ជាង​ស្លាប់​ក្នុង​ការិយាល័យ​» ដែរ ។

នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០១៩ លោក Ma បាន​ប្រាប់​ដល់​ទស្សនិកជន​ថា លោក​ផ្តល់​អាទិភាព​ដល់​ការ​សម្រាក និង​ការ​ចូល​ដំណេក​ពេល​ដែល​លោក​មាន​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង ។​លោក​បាន​ចែករំលែក​ថា «​ប្រសិនបើ​ខ្ញុំ​មិន​ចូល​ដំណេក​បាន​គ្រប់គ្រាន់​ទេ បញ្ហា​នោះ​នឹង​នៅ​តែ​កើត​មាន​ឡើង​ដដែល ។ ប្រសិនបើ​ខ្ញុំ​ចូក​ដំណេក ខ្ញុំ​មានឱកាស​ច្រើន​ជាង​ក្នុង​ការ​ប្រឈម​មុខ​នឹង​វា​» ។

ដំបូន្មាន​នេះ​កើត​ចេញពី​ទំនាក់ទំនង​រវាង​ការ​ចូល​ដំណេក និង​ប្រសិទ្ធិ​ភាព​ការងារ ។ ការ​ស្រាវជ្រាវ​ក្នុង​ពេល​ថ្មី​ៗ​របស់ American Academy of Sleep Medicine (AASM) បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​ឧស្សាហ៍​គេង​មិន​លក់ ឬ​គេង​មិន​ស្កប់ មានការ​ខាតបង់​ប្រសិទ្ធិ​ភាព​ការងារ​ដល់​ទៅ ៥៨% នៅ​ថ្ងៃស្អែក ។ ការ​សិក្សា​នេះ​ក៏​បាន​ប្រទះ​ទៀត​ថា ពេល​ដែល​មនុស្ស​លះបង់​ការ​ចូល​ដំណេក​ដើម្បី​បញ្ចប់​ការងារ ពួក​គេ​ខាតបង់​ប្រសិទ្ធិ​ភាព​ការងារ ១៩% នៅ​ថ្អៃ​ស្អែក ។

ការ​ស្រាវជ្រាវ​ដទៃ​ទៀត​ក៏​ប្រទះ​ឃើញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​ផ្តល់​ការ​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​គិត​របស់​មនុស្ស​ដែល​រួម​មានការ​ចង​ចាំ ភាព​ច្នៃប្រឌិត ការ​សម្រេចចិត្ត និង​អារម្មណ៍​មនុស្ស​ជាដើម ។ ព្រោះតែ​មូលហេតុ​ទាំងនេះ ការ​ចូល​ដំណេក​អាច​ជា​ទម្លាប់​សំខាន់​ជាងគេ​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក ។

ប្រាកដ​ណាស់ សម្រាប់​មនុស្ស​មួយ​ចំនួន ការ​ចូល​ដំណេក​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ច្រើន​ត្រូវ​គិត និង​ដោះស្រាយ ។ ប៉ុន្តែ​យោង​ទៅ​តាម Deepak Chopra ដែល​ជា​អ្នកជំនាញ​ផ្នែក​សុខភាព និង​សហគ្រិន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា វិធីសាស្ត្រ​ផ្សេង​ៗ​ដូច​ជា​ការ​ដកដង្ហើម​មួយ​ៗ និង​ការ​រំឭក​ពី​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ​ជា​រៀងរាល់ថ្ងៃ​អាច​ជួយ​ឲ្យ​អ្នក​ចូល​ដំណេក​បាន​បើ​ទោះជា​ខួរក្បាល​អ្នក​នៅ​គិត​ច្រើន​ក៏​ពិតមែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ