កង​ទ័ព​អាកាស​ទម្លាក់​គ្រាប់បែក​យក្ស​​៣៦​តោន​​កម្ទេច​កោះ​មួយ (មាន​វីដេអូ)


សហរដ្ឋអាមេរិក​-​អ៊ី​រ៉ា​ក់ ៖ កងទ័ពអាកាស​អា​មេ​រិ​ក ​ទើប​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​ហៅ​គ្រាប់បែក​យក្ស ដល់​ទៅ​៣៦​តោន​លើ​កោះ​មួយ​ក្នុង​ទន្លេ​ថៃ​ហ្គ័​រ​អ៊ី​រ៉ា​ក់ ដែល​ខ្លួន​យល់​ថា​រង​ការ​រុករាន​របស់​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

បណ្ដា​រូបភាព​ដែល​ថត​ប្រហែលជា​ដោយ​ដ្រូ​ន​មួយ បង្ហាញ​កោះ​QANUS​ក្នុង​ទន្លេ​ថៃ​ហ្គ័​រ​នា​ភាគ​ខាងជើង​អ៊ីរ៉ា​ក់ រង​ការ​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា​បំផុត​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​គ្រាប់បែក​ធំ​ៗ​ច្រើន​សិប​គ្រាប់ ត្រូវ​បាន​ទម្លាក់​រោយ​លើ​ដែនដី​នៃ​កោះ​ទំហំ​ប៉ុន្មាន​គីឡូម៉ែត្រ​ក្រឡា​នោះ ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ ហើយ​ពពក​ផ្សែង​បាន​ហុយ​ឡើង​លើ​យ៉ាង​ខ្មួលខ្មាញ់ គ្របដណ្ដប់​ពេញ​ផ្ទៃ​កោះ​។

កងទ័ពអាកាស​អា​មេ​រិ​ក​និយាយ​ថា យើង​បាន​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​១០​កញ្ញា ហើយ​បណ្ដា​យន្តហោះ​របស់​យើង​រោយ​គ្រាប់បែក​យក្ស​ធុន​GBU-31 ដែល​គ្រាប់បែក​ធុន​នោះ​១​គ្រាប់​ៗ​មាន​ទម្ងន់​មួយ​តោន​។ គ្រាប់បែក​ដែល​ទម្លាក់​សុទ្ធតែ​តម្រង់​តាម​ប្រព័ន្ធ​GPS​។ ការ​ទម្លាក់​ហាក់ដូចជា​ចំ​ៗ​គោលដៅ ដោយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ប្រហែលជា​គ្មាន​វាសនា​ណាមួយ​នៅ​រស់រាន​មានជីវិត​ឡើយ បើ​ពួក​គេ​មាន​វត្តមាន​លើ​កោះ​នោះ​។

អ្នកនាំពាក្យ​របស់​ប្រតិបត្តិការ​មានឈ្មោះ​ថា INHERENT RESOLVE​ជា​ប្រតិបត្តិការ​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់​និង​ស៊ី​រី តាម​TWITTER​សរសេរ​ថា បណ្ដា​យន្តហោះ​ប្រយុទ្ធ​ធុន​F-15 និង​F-35​របស់​យើង បាន​ទម្លាក់​គ្រាប់បែក​ដល់​ទៅ​៣៦​តោន​លើ​កោះ​QANUS ជា​កោះ​រុករាន​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

ប្រតិបត្តិការ​នោះ​ធ្វើ​ឡើង​ដោយ​កង​យន្តហោះ​ប្រដេញ​របស់​កងទ័ពអាកាស ធុន​F-15E​អម​ដោយ​យន្តហោះ​បំបាំងកាយ​F-35A ពុំ​មែន​ដោយ​យន្តហោះ​យុទ្ធសាស្ត្រ​ទម្លាក់​គ្រាប់បែក​ធុន​B-52H​ឡើយ​។ ឧត្ដមសេនីយ​ERICT HILL មេបញ្ជាការ​នៃ​ប្រតិបត្តិការ​INHERENT RESOLVE​ថ្លែង​ថា ទិស​ដៅ​ជា​ផ្លូវការ​គឹ​កម្ទេច​ឲ្យ​សូន្យ​មជ្ឈមណ្ឌល​ឆ្លងកាត់​និង​សំចត សម្រាប់​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

យើង​រារាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មិន​ឲ្យ​អាច​លាក់ខ្លួន​លើ​កោះ​QANUS​។ យើង​បង្កើត​លក្ខខណ្ឌ​ចាំបាច់​នានា​សម្រាប់​ឲ្យ​បណ្ដា​ដៃគូ​យើង អាច​បង្កើត​ស្ថេ​រ​ភាព​ក្នុង​តំបន់ ដោយ​លោក​លើក​ពី​ការងារ​នៅ​លើ​ដី​របស់​កងទ័ព​អ៊ី​រ៉ា​ក់​។ ទោះបី​យ៉ាងណា​តុល្យការ​នៃ​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ VOA News)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ